You Are Here: Home» បច្ចេកវិទ្យា , បច្ចេកវិទ្យាថ្មីៗ » Microsoft យល់​ព្រម​ប្ដូរ​ឈ្មោះ SkyDrive

កាលពីដើមខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ស្ថានីយទូរទស្សន៍ Sky Broadcasting Group (BSkyB) បានប្ដឹងចោទ ប្រកាន់ក្រុមហ៊ុន Microsoft ថាបានប្រើប្រាស់ នូវស្លាកសញ្ញា “SkyDrive ” ដែលរំលោភលើ ស្លាកសញ្ញារបស់ខ្លួន។
វាមិនបានដឹងថា តុលាការអង់គ្លេសបាន កាត់ក្ដីយ៉ាងណាចំពោះ ពាក្យបណ្ដឹងនេះនោះទេ ប៉ុន្តែនៅពេលនេះ ស្រាបតែក្រុមហ៊ុន Microsoft បានចេញមុខប្រកាសថា ខ្លួនយល់ព្រមប្ដូរឈ្មោះ SkyDrive។
សារព័ត៌មាន The Verge បានចុះផ្សាយថា លទ្ធផលនៃការកាត់ក្ដីមិន ដឹងខាងណាជា អ្នកឈ្នះនោះទេ ហើយតុលាការក៏មិន បានចេញសេចក្តី ប្រកាសផងដែរ ប៉ុន្តែភ្លាមៗស្រាប់តែ Microsoft បានយល់ព្រមប្ដូរឈ្មោះ SkyDrive ប៉ុន្តែមិនដឹងប្ដូរទៅជាអ្វីវិញនោះទេ។
គួរបញ្ជាក់ផងដែរថា Sky Broadcasting Group ជាស្ថានីយទូរទស្សន៍ ធំមួយរបស់អង់គ្លេស ហើយការប្រើប្រាស់ឈ្មោះ BSkyB ក៏បានប្រើមុន Microsoft ផងដែរ៕

0 comments

Leave a Reply