You Are Here: Home» គ្រោះថ្នាក់ចរាចរណ៍ , ព័ត៌មានកម្ពុជា » រថយន្ត​ហ៊ីយ៉ាន់​ដាយ​បុក​គ្នា​ជាមួយ​ឌ្រីម​សេ១២៥ ស្លាប់​២នាក់​លើកំណាត់​​ផ្លូវ​ជាតិ​លេខ​៣


       ខេត្តកណ្តាល​ ៖ មនុស្ស២នាក់​បាន​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​យ៉ាង​អាណោច​អាធម័ ក្នុង​ហេតុការ​ណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏រន្ធត់​​រវាង​ម៉ូតូ​បើក​បុកគ្នា​ ជាមួយ​រថយន្ត​​ទួសរីស១៥កៅ​អ៊ី​​ ម៉ាក​ហ៊ីយ៉ាន់​ដាយ​ កាលពី​វេលា​ម៉ោង​៣និង​៣០នាទី​រសៀល​ថ្ងៃទី​៣០ កក្កដា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ស្ថិតក្នុង​ភូមិ​កំពង់​ទួល​ ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង​ ។
សាក្សី​ឱ្យដឹងថា រថយន្ត​ហ៊ីយ៉ាន់ដាយ​ ពណ៌សម្បក​ឪឡឹក​ ពាក់​ស្លាក​លេខភ្នំ​ពេញ​2M- 95​43 បើក​តាម​ផ្លូវ​ជាតិ​លេខ​៣ ទិសដៅ​ពី​ជើងទៅ​ត្បូង​ ចំណែក​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ​​ជិះដោយបុរស២នាក់​ បញ្ច្រាស់ទិសគ្នា​​ក្នុងល្បឿន​លឿន​ដូច​គ្នា​ ។ លុះ​មក​ដល់​ចំណុចកើត​ហេតុ​ មិនដឹងជាយ៉ាង​ម៉េចស្រាប់​តែ​​បុក​គ្នា​ចំ​ពី​មុខពេញ​ទំហឹង​ បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូ​២នាក់​បោក​ក្បាល​ស្លាប់​ភ្លាម​តែម្តង​​។

            ជន​រងគ្រោះ​ដែលស្លាប់​ត្រូវបាន​គេស្គាល់ម្នាក់​ឈ្មោះ​ ខុម សុទ្ធ​ ភេទប្រុស​ អាយុ​៣០ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ត្រាំខ្នា ឃុំ​​សូភី ស្រុក​បាទី ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ​​ទាវ ហេង ភេទប្រុស អាយុ​២២ ឆ្នាំ ។
           ដោយឡែក​អ្នក​បើក​​រថយន្ត​ឈ្មោះ​មុំ ហៀក ភេទប្រុស អាយុ​៤៨ឆ្នាំ មានទី​លំនៅ​ភូមិ​ត្រែង ឃុំ​ស្តេចគង់​ខាង​ជើង​ ស្រុក​​បន្ទាយមាស ខេត្តកំពត បន្ទាប់​ពី​កើត​ហេតុ​រត់​គេច​ខ្លួនបាត់​ស្រមោល​៕


 







0 comments

Leave a Reply