រាជវាំងគឺជាកន្លែងសម្រាប់ព្រះរាជា
និងរាជវង្សានុវង្សនៃប្រទេសនីមួយៗគង់នៅ
ដូច្នេះប្រាកដជាមានការតុបតែងក្បាច់រចនា
ប្រកបដោយលក្ខណសម្បត្តិរៀងៗខ្លួនខុសគ្នាមិនខាន។ ឥលូវនេះ Sabay
សូមណែនាំប្រិយមិត្តឲ្យស្គាល់ពីរាជវាំងដ៏គួរឲ្យទាក់ទាញទាំង១០
លើលោកជូនមិត្តយុវវ័យបានទស្សនា៖
១. The Potala Palace: ជាសំណង់ប្រាសាទតំណាងឲ្យអធិបតេយ្យភាពដ៏អស្ចារ្យរបស់ទីបេ។ The Potala Palaceនេះ ត្រូវបានសង់ឡើងនៅសតវត្សទី៧ ដោយព្រះចៅ Songtsen Gampo និងកែលម្អជាថ្មីនៅឆ្នាំ១៦៤៥ ដល់សម្តេចសង្ឃ ដាឡៃឡាម៉ា ទី៥។
២. Mont Saint-Michel: ជាប្រាសាទកណ្តាលយុគសម័យដ៏អស្ចារ្យ
សាងសង់ឡើងនៅលើកោះដ៏តូចមួយ នៃសាធារណរដ្ឋបារាំង។
ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកំសាន្តលើប្រាសាទកោះមួយនេះ
ត្រូវធ្វើការឆ្លងកាត់ឈូងសមុទ្រខ្សាច់ ហើយប្រាសាទដ៏ល្បីនេះ
ក៏ធ្លាប់ត្រូវបានគេមកថតជាខ្សែភាពយន្តជាច្រើនផងដែរ។
៣. Predjamski Castle:
ការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃសំណង់ប្រាសាទ និងច្រករោងភ្នំ
ដ៏ធំលំដាប់ថ្នាក់ទី២ នៅប្រទេស Slovenia។
ប្រាសាទនេះត្រូវបានសាងសង់ជាច្រើនដំណាក់កាល
ដោយស្លាបខាងឆ្វេងនៃសំណង់ប្រាសាទធ្វើឡើងនៅសតវត្សទី១២
ស្របពេលតួកណ្តាលត្រូវបានសាងសង់ក្នុងកំឡុងពេលបដិវត្ត renaissance
ហើយបញ្ចប់ស្លាបខាងស្តាំនៅឆ្នាំ១៥៧០។
៤. Neuschwanstein Castle:
ប្រាសាទបុរាណចំណាស់នៅក្នុងរឿងព្រេងនិទាន Sleeping Beauty
ដែលបានកសាងដោយអធិរាជ Louis II នៃ Bavaria
ក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ១៨៦៩
តែត្រូវផ្អាកការសាងសង់វិញដោយសារមរណភាពរបស់អធិរាជLouis II។
ប្រាសាទត្រូវបានកសាងបន្តរហូតដល់ចប់នៅសតវត្សទី១៩។
៥. Matsumoto Castle:
ប្រាសាទដែលគួរឲ្យទាក់ទាញជាងគេនៅប្រទេសជប៉ុនក្នុងកំឡុងឆ្នាំ
១៥៩២ដល់ឆ្នាំ១៦១៤ដោយប្រាសាទនេះត្រូវបានសាងសង់ឡើងសម្រាប់មើល
ព្រះចន្ទរបស់ព្រះចៅអធិរាជជប៉ុន។
៦. Hunyad Castle: គឺជាកន្លែងដែលគេនិយាយតៗគ្នាថា បានដាក់ឃុំខ្លួនព្រះចៅ Vlad III នៃ Wallachia ចំនូន៧ឆ្នាំ ដោយគេជឿថា ព្រះចៅរូបនេះជាបិសាចជញ្ជក់ឈាម។
៧. Malbork Castle: ត្រូវបានគេស្គាល់ថា ជាប្រាសាទ
ដែលត្រូវបានកសាងឡើងតាមបែបផែន Gothic ហើយប្រាសាទនេះផងដែរ
ក៏ត្រូវបានបញ្ចូលជាសម្បត្តិរបស់មនុស្សជាតិដោយអង្គការយូណេស្កូ
នៅឆ្នាំ១៩៩៧។
៨. Palacio da Pena: ជាប្រាសាទដែលមានវ័យចំណាស់ជាងគេ
ដែលត្រូវបានសាងសង់ឡើងតាមបែបផែន រ៉ូម៉ាំង។
ប្រាសាទនេះត្រូវបានសង់ឡើងលើទីទួលមួយ នៃទីក្រុង Sintra
ក្នុងសតវត្សទី១៥ តែត្រូវបានបំផ្លាញស្ទើរទាំងស្រុង
ដោយការរញ្ជួយផែនដី ឆ្នាំ១៧៥៥
ហើយត្រូវបានដាក់ឲ្យសាងសង់ជាថ្មីនៅ ឆ្នាំ១៨៣៨។
៩. Löwenburg Castle:
ជាសំនង់ប្រាសាទដែលសាងសង់ឡើងនៅកណ្តាលយុគសម័យ និង គ្រប់គ្រងដោយ
Walt Disney រយះពេល៨ឆ្នាំផងដែរ
ដោយប្រែក្លាយប្រាសាទនេះជាកន្លែងកំសាន្ត Disney Land។
១០. Prague Castle: ជាសំណង់ប្រាសាទដ៏ធំជាងគេលើលោក
ដែលបានជាប់នៅក្នុងកំណត់ត្រាពិភពលោកដោយកសាងក្នុងទំហំ ៥៧០ម៉ែត្រ
គុណនឹង១៣០ម៉ែត្រ។ ប្រាសាទនេះបានតម្កល់មកុដរបស់ព្រះចៅឆែក
និងជាទីស្នាក់ការរបស់នាយករដ្ឋមន្ត្រី ឆេកូស្លូវាគី និង
សាធារណរដ្ឋឆែកផងដែរ។
ប្រភព ៖ Sabay
១. The Potala Palace: ជាសំណង់ប្រាសាទតំណាងឲ្យអធិបតេយ្យភាពដ៏អស្ចារ្យរបស់ទីបេ។ The Potala Palaceនេះ ត្រូវបានសង់ឡើងនៅសតវត្សទី៧ ដោយព្រះចៅ Songtsen Gampo និងកែលម្អជាថ្មីនៅឆ្នាំ១៦៤៥ ដល់សម្តេចសង្ឃ ដាឡៃឡាម៉ា ទី៥។
៦. Hunyad Castle: គឺជាកន្លែងដែលគេនិយាយតៗគ្នាថា បានដាក់ឃុំខ្លួនព្រះចៅ Vlad III នៃ Wallachia ចំនូន៧ឆ្នាំ ដោយគេជឿថា ព្រះចៅរូបនេះជាបិសាចជញ្ជក់ឈាម។
ប្រភព ៖ Sabay
“ឱ ដូនកែវកុំឡើយលាក់ខ្ញុំ
ដូនកែវវត្តតុំ បងនឹកម៉ុមណាស់”។
នេះជាឃ្លាខ្លីមួយក្នុងបទចម្រៀងមនោសញ្ចេតនាដ៏ពីរោះរណ្ដំ
ដែលមានចំណងជើងថា “ដូនកែវដួងចិត្ត” របស់លោក ណូយ វណ្ណេត។
បទនេះបានបរិយាយពីរឿងរ៉ាវស្នេហាថ្មោងថ្មីរវាងកំលោះទីក្រុង
ម្នាក់ និងក្រមុំជនបទ ដែលមានលំនៅដ្ឋានក្បែរវត្តតុំ
ស្ថិតក្នុងទឹកដីខេត្តតាកែវ
នៅគ្រាដែលលោកបានទៅលេងវត្តតុំនោះ
ក្នុងថ្ងៃបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី
រយៈពេល៣យប់៤ថ្ងៃ។
បុណ្យបញ្ចុះខណ្ឌសីមារយៈពេល៣យប់៤ថ្ងៃ បានធ្វើឲ្យកំលោះក្រុង
និងនារីជនបទសាងទំនាក់ទំនងស្នេហានឹងគ្នា។
សេចក្តីស្នេហ៍បានដក់ដាមយ៉ាងជ្រៅក្នុងបេះដូងកំលោះទីក្រុង
រហូតដល់ដេកព្រួយច្រៀងផ្ដាំបុប្ផាជនបទ
កុំឲ្យបែកបែរចោលខ្លួនឲ្យសោះ។
ដោយសារអត្ថន័យនៃបទចម្រៀងដ៏លន្លង់លន្លោចនេះហើយ
បានធ្វើវត្តតុំ ដែលស្ថិតនៅជនបទសោះ
បែរជាមានឈ្មោះបោះសំឡេងនឹងគេដែរ។
មនុស្សម្នាមួយចំនួនបានទៅលេងវត្តនេះ។ វត្តតុំ
ស្ថិតនៅស្រុកដូនកែវ ខេត្តតាកែវ
មានចម្ងាយប្រមាណជិត៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
បើគេចាកចេញពីរួមខេត្តតាកែវ តាមផ្លូវជាតិលេខ២
ឆ្ពោះទៅស្រុកគីរីវង់ ព្រំដែនកម្ពុជា-វៀតណាម
ប្រមាណជា៤គីឡូម៉ែត្រ
គេនឹងឃើញខ្លោងទ្វារវត្តពណ៌មាសលម្អដោយរចនាបថខ្មែរមួយឈរ
ច្រងាងនៅខាងឆ្វេងដៃ ក្បែរមាត់ផ្លូវនោះមិនខាន។
ខ្លោងទ្វានោះហើយ គឺជាខ្លោងទ្វាវត្តតុំ។
តាមពិត វត្តតុំមិនមែនជារមណីយដ្ឋានអីអស្ចារ្យនោះទេ
តែមនុស្សរាល់គ្នាធ្លាប់តែឮវត្តតុំៗ
តាមរយៈបទចម្រៀងដែលបានរៀបរាប់យ៉ាងខ្លីខាងលើនេះតែម្ដង។
បើប្រៀបធៀបនឹងវត្តអារាមនានានៅជនបទ
វត្តតុំជាវត្តមួយដែលមានទីធ្លា និងការតុបតែងលើសគេបន្តិច
ហើយសម្បូរមនុស្សមកកម្សាន្តច្រើនក្នុងពិធីបុណ្យប្រពៃណីធំៗ
ម្ដងៗ ពិសេសបុណ្យកឋិន។
ខាងកើតវត្ត មានអាងស្តុកទឹកដ៏ធំ១គូ
ដែលអ្នកនៅតំបន់នោះដាក់ឈ្មោះថា អូរតុំ។ អូរតុំ
ជាបឹងផ្ទុកទឹករាប់ម៉ឺនម៉ែត្រគួប
ហើយជាប្រភពដ៏ចាំបាច់បំផុតបម្រើដល់ការដាំដុះស្រូវ
របស់ប្រជាកសិករនៅទីនោះបាន១ឆ្នាំបាន២ដង ប្រកបដោយភោគផលខ្ពស់។
អូរតុំ ក៏ជាកន្លែងមួយមានខ្យល់អាកាសត្រជាក់ស្រេង
ដែលយុវវ័យជំទង់ៗចូលចិត្តនាំគ្នាទៅអង្គុយនិយាយគ្នាលេងយ៉ាង
សប្បាយ នៅលើស្ពានមួយជាប់មាត់អូរតុំនោះ
ហើយអ្នកស្រុកមួយចំនួននៅទីនោះក៏តែងតែងមកងូតទឹកដ៏ថ្លាឈ្វេង
ក្នុងអូរតុំរាល់ល្ងាចផងដែរ។
នៅរដូវវស្សា
ផ្ទៃទឹកអូរតុំទាំងមូលពេញប្រៀបដោយទឹកធំល្វឹងល្វើយ។
បើនិយាយរាល់បុណ្យកឋិននៅវត្តតុំរាល់ឆ្នាំ អូរតុំ
បានដើរតួជាកន្លែងកម្សាន្តដ៏សប្បាយ
ដល់អ្នកដែលទៅលេងវត្តនោះ។
នៅតាមរបងវត្តលើផ្ទៃទឹកតម្រៀបពេញប្រៀបដោយ អូប័រ
សម្រាប់ឲ្យអ្នកទៅលេងទិញសំបុត្រជិះបញ្ឆិចចុះ
បញ្ឆិចឡើងលើផ្ទៃទឹកដ៏ធំល្ហល្ហេវ
ដើម្បីស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ។
បើបានទៅលេង ឬទៅធ្វើការនៅទីរួមខេត្តតាកែវ កុំភ្លេចណា
ហួសទៅលេងវត្តតុំម្ដងមើល នោះអ្នកនឹងបានយល់ថា
ហេតុអ្វីបានជាកវីសុខចិត្តចំណាយទឹកប៊ិចរបស់ខ្លួន
មកពិពណ៌នាវត្តនេះជាបទចម្រៀង
ច្រៀងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានស្ដាប់កម្សាន្ត។
ជាពិសេស
អ្នកក៏នឹងបានជិះអូប័រកម្សាន្តលេងសប្បាយបះសក់នៅទីនោះផងដែរ
៕
ប្រភព ៖ Sabay
ភាពដែលអាចទៅរួចនៃសំណើដាក់បញ្ចូលក្បាច់គុនមរតកវ័យ
ពាន់ឆ្នាំរបស់ដូនតាខ្មែរគឺក្បាច់ ល្បុក្កតោ
ទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោករបស់ UNESCO
ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថាមានភាគរយជោគជ័យច្រើន។
ឯកឧត្ដម
វ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឲ្យដឹងថា
សំណើដ៏សំខាន់ខាងលើបានបញ្ជូនទៅ UNESCO ជាង៣ខែមកហើយ។
ថ្វីបើកិច្ចប្រជុំលើកទី ៣៧របស់គណៈកម្មាធិការបេតិកភណ្ឌ
បានធ្វើឡើងនៅរាជធានីភ្នំពេញរយៈពេល១០ថ្ងៃ
កាលថ្ងៃទី១៧ដល់២៧មិថុនាខែមុន
ក្នុងឋានៈកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះក៏ពិតមែន
តែការឆ្លើយតបលើសំណើដាក់បញ្ចូលក្បាច់គុន ល្បុក្កតោ
មិនទាន់ត្រូវបានវាយតម្លៃ
និងឆ្លើយតបនៅឡើយ។ ឯកឧត្ដម វ៉ាត់ ចំរើន
ឯកឧត្ដម វ៉ាត់ ចំរើន បន្តលម្អិតថា
សំណើដ៏មានប្រយោជន៍សម្រាប់កម្ពុជា
នឹងសម្រេចចេញជាលទ្ធផលនៅកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌ
ឆ្នាំក្រោយ។ លោកថា ការអនុម័តរបស់ UNESCO
ត្រូវពឹងផ្អែកលើការសហការជាមួយសមាគមកីឡាយុទ្ធសិល្ប៍
ពិភពលោក (World Martial Arts Union) មានមូលដ្ឋាននៅទីក្រុង Chung
Ju ប្រទេសកូរ៉េខាងត្បូង ដែលមានឯកទេសជំនាញគ្រប់គ្រង
និងវាយតម្លៃលើកីឡាក្បាច់គុនទាំងអស់។
“នៅថ្ងៃទី៥កញ្ញាខាងមុខនេះ
ខ្ញុំនឹងឡើងទៅកូរ៉េដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់សមាគម
យុទ្ធសិល្ប៍ពិភពលោក
ដែលមានតំណាងកីឡាយុទ្ធសិល្ប៍មកពីប្រទេសផ្សេងៗ។
យើងបានជួបពិភាក្សាជាមួយគេប៉ុន្មានដងហើយ
ហើយស្ថានភាពគឺល្អប្រសើរច្រើន។ យើងនឹងជំរុញ
ហើយអ្វីៗនឹងឲ្យតម្រុយកាន់តែច្បាស់ក្រោយការប្រជុំមួយ
នេះ”។ ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែម។
ប្រភពដដែលលើកឡើងថា
ជារឿងល្អដល់ប្រជាជនកម្ពុជាទាំងមូល
ប្រសិនបើការព្យាយាមដាក់ល្បុក្កតោឲ្យចូលជាអមតៈក្នុងបញ្ជី
UNESCO បានសម្រេច។ លោកថា ល្បុក្កតោ ជាក្បាច់គុនកេរដំណែល
ដែលមានតម្លៃគ្រប់គ្រាន់ក្នុងការបង្ហាញពីអត្តសញ្ញាណ វប្បធម៌
និងជីវភាពនៃការរស់នៅ នាសម័យដើមរបស់បុព្វបុរសខ្មែរ។
ការស្នើរក្សាល្បុក្កតោទៅក្នុង
បញ្ជីរបស់ UNESCO
គឺជាជំហានចុងក្រោយដ៏ចាំបាច់ណាស់ដើម្បីអភិរក្ស
និងផ្សព្វផ្សាយឲ្យនៅគង់វង្សយូរអង្វែងដល់មរតកអាយុច្រើនទសវត្ស
របស់ជាតិខ្មែរ។ ឯកឧត្ដម វ៉ាត់ ចំរើន ពន្យល់បន្ត៖
“នេះជាការប្រឹងប្រែងគាស់កកាយ ឲ្យប្រជាជនខ្មែរ ស្រលាញ់ និងរួបរួមគ្នាអភិរក្ស
មរតកមានតម្លៃរបស់ដូនតាយើង។ ក្រោយពេលសំណើបានសម្រេច
យើងនឹងប្រឹងបញ្ជ្រាប ល្បុក្កតោ ទៅកាន់ពិភពលោកឲ្យកាន់តែទូលាយ
ពិសេសតំបន់អាស៊ាន ដើម្បីសម្រេចគោលដៅដាក់ ល្បុក្ដតោ
ជាវិញ្ញាសាមួយនៅ ស៊ីហ្គេម២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ”។
ល្បុក្កតោ
បានទទួលជោគជ័យក្នុងការចូលជាសមាជិកនៃ
សមាគមកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Arts Union)
នៅទីក្រុង Chung Ju ប្រទេសកូរ៉េខាងត្បូង
កាលថ្ងៃទី១៨ឧសភា២០០៩។ ដោយឡែកកិច្ចប្រជុំ
គណៈកម្មាធិការបេតិកភណ្ឌ របស់ UNESCO លើកទី៣៨នឹងរៀបចំនៅប្រទេស
កាតារ ឆ្នាំក្រោយ ហើយអ្នកជំនាញរំពឹងថាលទ្ធផលនៃការដាក់
ល្បុក្កតោ
ទៅក្នុងបញ្ជីរបស់អង្គការមួយនេះទៅជាបែបណានឹងដឹងច្បាស់ពេល
នោះ៕
ក្រុមអ្នកហាត់ក្បាច់គុន ល្បុក្កតោ
ប្រភព ៖ Sabay
តាមប្រភពព័ត៌មាន
ប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃចន្ទ ទី២២ កក្កដា ឆ្នាំ២០១៣
បានឱ្យដឹងថា ក្លិប Tottenham
បានសម្រេចចិត្តទិញកីឡាករខ្សែបម្រើស្លាបឆ្វេង Nacer Chadli
ពីក្លិបបាល់ទាត់ហូឡង់ Twente
ក្នុងតម្លៃជាង១០លានដុល្លារអាមេរិក ។
ក្លិប Tottenham មិនបានបង្ហើបឱ្យដឹងពីរយៈពេលការកុងត្រា និងតម្លៃខ្លួនកីឡាករនេះដឹងជាផ្លូវការទេ ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានក្រៅផ្លូវការបានធ្វើការប៉ាន់ ស្មានថា កីឡាកររូបនេះមានតម្លៃប្រហាក់ប្រហែល៧លានផោនស្មើនឹងជាង១០ លានដុល្លារអាមេរិក។
ក្លិប Tottenham មិនបានបង្ហើបឱ្យដឹងពីរយៈពេលការកុងត្រា និងតម្លៃខ្លួនកីឡាករនេះដឹងជាផ្លូវការទេ ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានក្រៅផ្លូវការបានធ្វើការប៉ាន់ ស្មានថា កីឡាកររូបនេះមានតម្លៃប្រហាក់ប្រហែល៧លានផោនស្មើនឹងជាង១០ លានដុល្លារអាមេរិក។
ទោះបីជាក្លិប Tottenham
មិនបានបង្ហើបឱ្យដឹងពីតម្លៃខ្លួនបែបនេះក្ដីតែក្លិប
បានបញ្ជាក់ថា
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះនឹងមកចូលរួមហ្វឹកហាត់
ជាមួយមិត្តរួមក្រុមមុនបើករដូវកាលនៅសប្ដាហ៍ក្រោយនេះក្នុង
ទីក្រុងហុងកុងក្រោមការដឹករបស់លោកវីឡា ប៊ូស
។កីឡាករវ័យ២៣ឆ្នាំ បានក្លាយទៅជាកីឡាករសំខាន់ទី២
ក្នុងក្រសែភ្នែកលោកវីឡា ប៊ូស
ក្នុងរដូវកាលដោះដូរបន្ទាប់ពីកីឡាករប៉ូលីនហូ
ដែលក្លិបបានទិញមកពីក្លិបCorinthians របស់ប្រេស៊ីល ។
កីឡាករNacer Chadli បានចូលមកលេងឱ្យក្លិប
Twente ក្នុងឆ្នាំ២០១០ បន្ទាប់ពីផ្លាស់មកពីក្លិបAGOVV ។
នៅជាមួយក្លិប Twente គាត់ធ្លាប់ស៊ុតបាល់បាន 25 គ្រាប់
ក្នុង 84 ប្រកួត ។
ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញគឺស៊ុតបាល់បាន 2 គ្រាប់
ក្នុង 14 ប្រកួត ៕
ប្រភព ៖ កោះសន្ដិភាព
រាជធានីភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេ
ដែលការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិរវាងកីឡាករជ័យ កុសល
និងកីឡាករបរទេសនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥
បានទទួលការរិះគន់ ។
ភាពចម្រូងចម្រាសនោះកើតឡើងបន្ទាប់ពីការកំណត់លទ្ធផលហាក់ផ្ដល់
ភាពលម្អៀងដល់កីឡាកររូបនេះឲ្យឈ្នះ ឬឲ្យស្មើជាប្រចាំ
ដោយសូម្បីតែក្នុងពេលប្រកួត គេឃើញ ជ័យ កុសល
មានសន្ទុះចាញ់ប្រៀបកីឡាករបរទេសក៏ដោយ ។
ជាក់ស្តែងការប្រកួតជាលក្ខណៈអន្តរជាតិរវាង
កីឡាករជ័យ កុសល និងកីឡាករបារាំង Sebasten កាលពីថ្ងៃព្រហស្បតិ៍ទី១៨
កក្កដា នៅសង្វៀន Beeline Arena ជ្រោយចង្វា
បានទទួលការរិះគន់ស្រដៀងនឹងពេលមុនទៀតហើយ
ដែលការរិះគន់នេះត្រូវគេកត់សម្គាល់ថា
កើតមានឡើងស្ទើរតែគ្រប់ការប្រកួតជាលក្ខណៈអន្តរជាតិទាំងអស់
ដែល ជ័យ កុសល មានមុខឡើងប្រកួតនៅប៉ុស្ដិ៍លេខ៥នោះតែម្ដង ។
យោងតាមការប្រកួត កីឡាករបារាំង
ត្រូវគេឃើញមានប្រៀបលើសលប់លើកីឡាករជ័យ កុសល តាំងពីទឹកទី១
ដោយមិនត្រឹមតែត្រូវកីឡាករបារាំង បំបុកដោយកណ្ដាប់ដៃ កែង
និងម៉ាត់ប៉ុណ្ណោះទេ សូម្បីតែសភាពបោកផ្តួលក៏កីឡាករជ័យ កុសល
ត្រូវគេឃើញដួលផ្ងារជើងភីងៗនៅលើរេញម្ដងជាពីរដង
ដោយកីឡាករបរទេសរូបនោះដែរ។
ប៉ុន្តែនៅពេលប្រកាសលទ្ធផល បែរជាតម្រូវឲ្យជ័យ
កុសល ឈ្នះពិន្ទុ
ដែលជាលទ្ធផលមិនអាចទទួលយកបានក្នុងចង្កោមអ្នកទស្សនាភាគច្រើន
ទាំងនៅសង្វៀនផ្ទាល់ និងនៅតាមកញ្ចក់ទូរទស្សន៍ទៅវិញ ។
មន្ត្រីផ្ដល់ពិន្ទុប្រចាំប៉ុស្ដិ៍លេខ៥បានអះអាងថា ការកំណត់នោះ
គឺដោយសារតែជ័យ កុសល
បានវាយត្រូវកន្លែងសំខាន់ៗរបស់កីឡាករបារាំងបានល្អជាងដៃគូដែល
វាយចេញច្រើនមែនប៉ុន្តែភាគច្រើន គឺមិនត្រូវចំកន្លែងគោលដៅ ។
ការលើកឡើងនេះមិនត្រូវបានអ្នកគាំទ្រទទួលយកឡើយ
ដោយសារតែកន្លងមកគេឃើញជ័យ កុសល ឡើងវ៉ៃដូចគ្នានៅប៉ុស្ដិ៍លេខ៥
ក៏ត្រូវអ្នកផ្ដល់ពិន្ទុដដែលផ្ដល់ពិន្ទុឲ្យស្មើ ឬឈ្នះពិន្ទុ
ហាក់មិនសមហេតុផលរួចទៅហើយ
បើធៀបនឹងការប្រកួតដែលកីឡាកររូបនេះធ្វើបានជាក់ស្ដែង។
ក្រុមអ្នកទស្សនានិយាយថា ជ័យ កុសល មិនខុសពីកែវ
រំចង់ នៅប៉ុស្ដិ៍បាយ័នឡើយ
គឺឲ្យតែឡើងប្រដាល់រមែងត្រូវគេដាក់ឲ្យប្រកួតជាមួយដៃគូខ្សោយ
ជាង ហើយរមែងទទួលបានលទ្ធផលឈ្នះ ឬស្មើ ដោយកម្រឲ្យចាញ់ ។
ជាក់ស្ដែងសូម្បីតែការប្រកួតជាមួយកីឡាករថៃ
កាលសង្វៀនអន្តរជាតិប៉ុស្ដិ៍លេខ៥ស្ថិតនៅស្តាតចាស់ ក៏គេឃើញជ័យ
កុសល បានត្រឹមស្មើពិន្ទុដែរ
ដោយសូម្បីកីឡាករថៃវាយគេឲ្យបែកចិញ្ចើម
និងត្រូវរបួសស្ទើរតែស៊ូមិនដល់ទឹកទី៥ ។
ទោះបីយ៉ាងណា
ក៏មានក្រុមប្រឆាំងមួយក្ដាប់តូចបានលើកឡើងថា
ការផ្ដល់លទ្ធផលឲ្យជ័យ កុសល
ឈ្នះកីឡាករបារាំងគឺជារឿងសមហេតុផលផងដែរ ដោយសំអាងថា
កីឡាករនេះបង្ហាញភាពស៊ូ
ហើយវាយបកលើកីឡាករបារាំងវិញបានចំគោលដៅល្អជាងដៃគូ ។
ចំពោះការប្រកួតរវាងកីឡាករ ChalourtLek ជនជាតិថៃ និងកីឡាករ រឿង
សោភ័ណ្ឌ គឺកីឡាករកម្ពុជាជាអ្នកឈ្នះពិន្ទុ ។
គូនេះធ្វើឲ្យមានសម្រែកហ៊ោកញ្ជ្រៀវកក្រើកសង្វៀន
ដោយសារតែពួកគេបង្ហាញភាពខ្លាំង ហើយត្រូវគេមើលឃើញថា រឿង សោភ័ណ្ឌ
សមនឹងឈ្នះពិន្ទុពិតប្រាកដ
ទើបការផ្ដល់លទ្ធផលនោះបានទទួលការអបអរសាទរ ។
គូអន្តរជាតិទី២ កីឡាករកម្ពុជា លាង ស៊ីពេជ្រ
បែរជាត្រូវសន្លប់ក្រោមដៃកីឡាករថៃ Pravit
ក្នុងទឹកទី២គួរឲ្យភ្ញាក់ផ្អើល ដោយសារតែលាង ស៊ីពេជ្រ
បណ្ដោយឲ្យកីឡាករថៃទាត់ឲ្យខូចជើងស្ដាំធ្ងន់ធ្ងរ ។
ចំពោះគូអន្តរជាតិចុងក្រោយវិញ កីឡាករកម្ពុជា អូត ភូថង
ជាអ្នកផ្ដួលកីឡាករអ៊ូសបេគីស្ថាន Iric
ដែលជាជើងខ្លាំងម្នាក់ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ដោយគ្មាន
ការតវ៉ា ។ គូនេះ ហាក់មិនសូវទាក់ទាញប៉ុន្មានទេ
ដោយសារតែពួកគេប្រកួតមិនទាន់បានប៉ុន្មានផងក៏ដឹងចាញ់ឈ្នះ ៕
ប្រភព ៖ កោះសន្ដិភាព
ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៣ កក្កដា
ជួបប្រទះនឹងអំពើហិង្សាថ្មី
ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់
រយៈពេល២៤ម៉ោងចុងក្រោយនេះ
ក្នុងការប៉ះទង្គិចគ្នារវាងពួកអ្នកគាំទ្រ
និងពួកអ្នកប្រឆាំងប្រធានាធិបតីអ៊ិស្លាមនិយម
ត្រូវផ្តួលរំលំលោកម៉ូហាម៉េដ ម័រស៊ី ។ ខាងផ្នែកនយោបាយវិញ
ភាពទាល់ច្រកហាក់ដូចជាទាំងស្រុង
ដោយក្រុមបងប្អូនអ៊ិស្លាមជាចលនារបស់លោកម័រស៊ីនៅតែអំពាវនាវឱ្យមានបាតុកម្ម ។
មនុស្ស៦នាក់បានត្រូវស្លាប់កាលពីព្រឹកថ្ងៃទី
២៣ កក្កដា នៅជិតសាកលវិទ្យាល័យក្រុងគែរ
ក្រោយការអំពាវនាវមួយរបស់ប្រធានាធិបតីស្តីទីលោក អាដលី
ម៉ាន់សួរ ឱ្យមានការបង្រួបបង្រួមជាតិ ។ នារសៀលថ្ងៃទី២៣
កក្កដានោះ មានការប៉ះទង្គិចគ្នាថ្មីៗទៀតនៅកន្លែងដដែលនោះ ។
រថយន្តប្រមាណជា៥០គ្រឿងត្រូវដុតបំផ្លាញ ។
ជនជាតិអេហ្ស៊ីប៤នាក់ទៀតស្លាប់កាលពីយប់ថ្ងៃ
ទី២២ កក្កដា ក្នុងនោះ៣នាក់នៅទីក្រុងកាលី អ៊ូប
ភាគខាងជើងក្រុងគែរ ហើយម្នាក់ទៀតស្លាប់នៅក្រុងគែរ ជិតទីលាន
TAHRIR ។
មនុស្សប្រមាណជា១០០នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាទាំងឡាយទាក់
ទិននឹងចលនានយោបាយចាប់តាំងពីមានមហាបាតុកម្មទាមទារឱ្យលោកម័រ
សុី ចាកចេញពីអំណាចមក ។
ចំណែកមនុស្សយ៉ាងតិច៥០នាក់ទៀតស្លាប់ក្នុងដំណាក់កាលនោះដែរ
នៅតំបន់អស្ថេរភាពស៊ីណៃអ៊ី ជាប់ព្រំដែនអ៊ីស្រាអែល
និងជ្រោយហ្គាហ្សា ៕
ប្រភព ៖ កោះសន្ដិភាព
មនុស្ស១៩នាក់បានស្លាប់
និង២០នាក់ផ្សេងទៀតរងរបួសនៅក្នុងឧបទ្ទវហេតុរថយន្តក្រុងទេសចរណ៍
មួយគ្រឿងបើកជ្រុលបុកជាមួយរថយន្តដឹកទំនិញធុនធំនៅលើដងផ្លូវ
មិត្តភាព ស្ថិតក្នុងស្រុកកេងខូយ ខេត្តស្រះបុរី ប្រទេសថៃ។
នៅថ្ងៃទី២៣ កក្កដា កាសែតថៃផ្សាយថា
សមត្ថកិច្ចជំនាញបានឆ្ពោះទៅកន្លែងកើតហេតុឃើញរថយន្តក្រុងទេសចរណ៍
ពាក់ស្លាកលេខ 14-5994 បាងកក ត្រូវបានភ្លើងឆាបឆេះទាំងស្រុង
និងរថយន្តដឹកទំនិញ ពាក់ស្លាកស្លាកលេខ 71-1807 ណាខនប៉ាធុម
រងការខូចខាតផ្នែកខាងមុខ។
មន្ត្រីជំនាញឱ្យដឹងថា មនុស្ស១៩នាក់បានស្លាប់
និង២០នាក់ផ្សេងទៀតរបួសនៅក្នុងករណីនេះ
ខណៈក្រុមសង្គ្រោះបន្ទាន់កំពុងមមាញឹក ។
មូលហេតុដែលមនុស្សស្លាប់ច្រើននាក់
ព្រោះអាចបណ្តាលមកពីពួកគេគេងលង់លក់នៅលើរថយន្ត
ហើយនៅពេលកើតហេតុមិនអាចរំដោះខ្លួនបាន
ខណៈពេលអ្នករួចផុតពីសេចក្តីស្លាប់ ដោយគេចតាមបង្អួចរថយន្ត ។
នៅលើដងផ្លូវមិត្តភាពខាងលើកាលពី៣-៤ឆ្នាំ
ធ្លាប់មានហេតុការណ៍សោកនាដកម្មដ៏រន្ធត់មួយ
គឺរថយន្តក្រុងដាច់ហ្វ្រាំងរអិលធ្លាក់ផ្លូវ
បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ២៧នាក់ ៕
ទីភ្នាក់ងារព័ត៌មានរបស់ជប៉ុនផ្សាយថា
អ្នកដំណើរជាច្រើននាំគ្នារុញទូរថភ្លើងមួយខ្សែមានទម្ងន់ប្រហែល២៩
តោន
ដើម្បីជួយសង្គ្រោះនារីម្នាក់ធ្លាក់ទៅជាប់នៅចន្លោះរវាងរថភ្លើង
និងបញ្ជាររង់ចាំរបស់អ្នកដំណើរនៅស្ថានីយរថភ្លើងមីណាមី-អ៊ូរ៉ារ៉ា
ក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី២២ កក្កដា ។
រូបភាពត្រូវគេថតបានបន្ទាប់ពីជួបដោយចៃដន្យនៅកន្លែងកើតហេតុ
និងចុះផ្សាយនៅក្នុងកាសែតយ៉ូមីអ៊ូរី ស៊ីមប៊ុន
ដ៏ធំបំផុតរបស់ជប៉ុន ។
កាសែតនេះផ្សាយថា មិនយូរប៉ុន្មាន
ក្រោយពីប្រកាសសុំការជួយសង្គ្រោះក៏មានប្រជាជនប្រហែល៤០នាក់
រួមជាមួយបុគ្គលិករថភ្លើងនាំគ្នាជួយរុញច្រានទូរថភ្លើងមួយខ្សែ
នេះឱ្យផ្អៀងទៅផ្នែកម្ខាង
ដើម្បីសង្គ្រោះនារីម្នាក់អាយុប្រហែល៣០ឆ្នាំ
ដែលកៀបជាប់នៅចន្លោះទូរថភ្លើង និងបញ្ជាររង់ចាំ ។ មិនទាន់ដឹងថា
នារីរងគ្រោះធ្លាក់ចូលទៅក្នុងចន្លោះខាងលើដោយមូលហេតុអ្វី ៕
ប្រភព ៖ កោះសន្ដិភាព
Davika Hoorne
តួឯកក្នុងរឿង “PEE MAK”
ដែលបានបានដាក់បញ្ចាំងនៅភាពយន្តបណ្តាប្រទេសថៃ (២៨/៣) ឥណ្ឌូណេស៊ី
(៥/៤) Meyanmer (18-5) ហុងកុង (១៦/៥) កម្ពុជា (១៨/៥) ម៉ាឡេស៊ី (៦/៦)
សិង្ហបុរី (១៣/៦) ឡាវ(១៥/៦) វៀតណាម(២១/៦) ហើយតៃវ៉ាន់ នាថ្ងៃទី ៩/៨
ខាងមុខនេះ។
គិតត្រឹមខែ ៦/២០១៣ ខ្សែភាពយន្តខ្មោចល្បីល្បាញនេះ ទទួលបានប្រាក់ចំណូល ១ពាន់លានបាត (ប្រមាណជាង៣៣លានដុល្លារ) ក្លាយជាភាពយន្តមានប្រាក់ចំណូលខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រភាពយន្តថៃ។
ជោគជ័យនេះផ្សាភ្ជាប់ជាមួយតួអង្គ នាងណាត ជាតួរអង្គរស្រីដែលសម្តែងដោយ Davika Hoorne ហើយវាជាកាំជណ្តើរធ្វើឲ្យនាងបោះជំហានចូលវិថីតារារបស់ភាពយន្តថៃ។ នាងពោលថា វាជាប្រការមួយដែលខ្ញុំពុំហ៊ានគិតដល់ ខ្ញុំជឿថា នាង នាងណាត ក៏បានធ្វើដូច្នេះ ហើយនាងក៏ប្រាកដជាជួយដល់យើងខ្ញុំ ព្រោះថានេះជារឿងនិទានពីរូបនាង។
ហេតុនេះឯងនាងបានទៅកាន់អារាម នាងណាត ហើយរាំងថ្វាយតាមរបាំថៃប្រណៃណី ដើម្បីជាកិច្ចថ្លែងអំណរគុណ។ ក្រុមហ៊ុនរបស់នាងក៏បានលើកទឹកចិត្ត ឲ្យនាងធ្វើដូច្នេះដែរ។
គួរបញ្ជាក់ផងដែរ រឿង PEE MAK នេះផងដែរ ក៏ត្រូវរោងភាពយន្តក្នុងប្រទេសកម្ពុជា លីជេន និង ស៊ីទីភ្លិច យកមកបញ្ជាំងផងដែរ ដែលទទទួលបានការគាំទ្រពីសំណាក់យុវវ័យក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដ៏ដណ្តើមរគ្នាតំរង់ជួរទិញសំបុត្រចូលទស្សនាខ្សែរភាពយន្តមួយ ព្រោះរឿងមួយគឺជារឿងខ្មោចដែលទាក់ទងទៅនឹងនាងណាតដែលស្លាប់ទៅហើយ នៅអាឡោះអាល័យនឹងស្វាមី ប៉ុន្តែមានលក្ខណៈប្លែកត្រង់ថា ខ្សែរភាពយន្តនេះតាំងពីដើមដល់ចប់ គឺកំប្លុកកំប្លែងដែលម្នាក់បានទស្សនាហើយចង់ទស្សនាម្តងទៀត មិនចេះជិនណាយដែលជាហេតុផលមួយធ្វើឲ្យខ្សែរភាពយន្តទទួលពានការគាំទ្រ ដ៏អស្ចារ្យបែបនេះ៕
គិតត្រឹមខែ ៦/២០១៣ ខ្សែភាពយន្តខ្មោចល្បីល្បាញនេះ ទទួលបានប្រាក់ចំណូល ១ពាន់លានបាត (ប្រមាណជាង៣៣លានដុល្លារ) ក្លាយជាភាពយន្តមានប្រាក់ចំណូលខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រភាពយន្តថៃ។
ជោគជ័យនេះផ្សាភ្ជាប់ជាមួយតួអង្គ នាងណាត ជាតួរអង្គរស្រីដែលសម្តែងដោយ Davika Hoorne ហើយវាជាកាំជណ្តើរធ្វើឲ្យនាងបោះជំហានចូលវិថីតារារបស់ភាពយន្តថៃ។ នាងពោលថា វាជាប្រការមួយដែលខ្ញុំពុំហ៊ានគិតដល់ ខ្ញុំជឿថា នាង នាងណាត ក៏បានធ្វើដូច្នេះ ហើយនាងក៏ប្រាកដជាជួយដល់យើងខ្ញុំ ព្រោះថានេះជារឿងនិទានពីរូបនាង។
ហេតុនេះឯងនាងបានទៅកាន់អារាម នាងណាត ហើយរាំងថ្វាយតាមរបាំថៃប្រណៃណី ដើម្បីជាកិច្ចថ្លែងអំណរគុណ។ ក្រុមហ៊ុនរបស់នាងក៏បានលើកទឹកចិត្ត ឲ្យនាងធ្វើដូច្នេះដែរ។
គួរបញ្ជាក់ផងដែរ រឿង PEE MAK នេះផងដែរ ក៏ត្រូវរោងភាពយន្តក្នុងប្រទេសកម្ពុជា លីជេន និង ស៊ីទីភ្លិច យកមកបញ្ជាំងផងដែរ ដែលទទទួលបានការគាំទ្រពីសំណាក់យុវវ័យក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដ៏ដណ្តើមរគ្នាតំរង់ជួរទិញសំបុត្រចូលទស្សនាខ្សែរភាពយន្តមួយ ព្រោះរឿងមួយគឺជារឿងខ្មោចដែលទាក់ទងទៅនឹងនាងណាតដែលស្លាប់ទៅហើយ នៅអាឡោះអាល័យនឹងស្វាមី ប៉ុន្តែមានលក្ខណៈប្លែកត្រង់ថា ខ្សែរភាពយន្តនេះតាំងពីដើមដល់ចប់ គឺកំប្លុកកំប្លែងដែលម្នាក់បានទស្សនាហើយចង់ទស្សនាម្តងទៀត មិនចេះជិនណាយដែលជាហេតុផលមួយធ្វើឲ្យខ្សែរភាពយន្តទទួលពានការគាំទ្រ ដ៏អស្ចារ្យបែបនេះ៕
តារាសំដែង Ni Ni
បានធ្វើអោយអ្នកចូលរួម ក្នុងកម្មវិធីរាត្រីស្រមោលស មានការភ្ញាក់ផ្អើល
និងក្តៅភ្នែកគ្រប់ៗ គ្នា ដោយសារតែនាង ពាក់រ៉ូមពណ៌ស ហើយមិនបានពាក់អាវទ្រនាប់
ធ្វើអោយចុងសុដន់របស់នាងលេច ចេញកណ្តាលវាល។
មិនត្រឹមតែទទួលការរិះគន់យ៉ាងចាស់ដែពីសំណាក់អ្នកចូលរួមប៉ុណ្ណោះទេ រូបភាពរបស់នាងត្រូវបានគេចែកចាយពេញ Internet ហើយ មានមតិខ្លះបានរិះគន់ថា នាងមប្រហែលជចង់បង្ហាញពី ទំហំសុដន់របស់នាង ក្រោយពីវះកាត់ហើយ មើលទៅ ពីព្រោះកាលពីនាង សំដែងរឿង Zhang Yimou’s, The Flowers of War សុដន់របស់នាងមិនមានទំហំដូចនេះឡើយ៕
មិនត្រឹមតែទទួលការរិះគន់យ៉ាងចាស់ដែពីសំណាក់អ្នកចូលរួមប៉ុណ្ណោះទេ រូបភាពរបស់នាងត្រូវបានគេចែកចាយពេញ Internet ហើយ មានមតិខ្លះបានរិះគន់ថា នាងមប្រហែលជចង់បង្ហាញពី ទំហំសុដន់របស់នាង ក្រោយពីវះកាត់ហើយ មើលទៅ ពីព្រោះកាលពីនាង សំដែងរឿង Zhang Yimou’s, The Flowers of War សុដន់របស់នាងមិនមានទំហំដូចនេះឡើយ៕
ព្រះសីហនុ
៖
យុវជនម្នាក់ជាប់ចោទជាចោរបានឡើងដំបូលហាងខារ៉ាអូរខេមួយកន្លែង
ប៉ុនប៉ងហែកដំបូលចុះចូលទៅក្នុងហាងលូចទ្រព្យសម្បត្តិ
ប៉ុន្តែសំណាងអាក្រក់ភ្លាត់ស្នៀតផុងជើងធ្លាក់ពីលើដំបូលមកដល់ដីរងរ
បូសធ្ងន់ត្រូវម្ចាស់ហាងចាប់ឃាត់ខ្លួនបញ្ជូនទៅអោយប៉ូលិសចាត់ការ
តាមនីតិវិធីច្បាប់។
ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង២៤និង១០នាទីយប់ឈានចូលថ្ងៃទី១៨ខែកក្កដាឆ្នាំ ២០១៣នៅត្រង់ចំណុចហាងខារ៉ាអូរខេ ក្រោយមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក)ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង២៤និង១០នាទីយប់ឈានចូលថ្ងៃទី១៨ខែកក្កដាឆ្នាំ ២០១៣នៅត្រង់ចំណុចហាងខារ៉ាអូរខេ ក្រោយមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក)ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចប៉ូលិសបានប្រាប់ឲ្យដឹងថា យុវជនសង្ស័យខាងលើមានឈ្មោះ
ដូង នី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅនៅខេត្ត
មុខរបរមិនពិតប្រាក។ រីឯម្ចាស់ហាងខារ៉ាអូខេរងគ្រោះយីហោ ស្រី
វិន មានឈ្មោះ គី ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ។
សមត្ថកិច្ចប៉ូលិសបានបន្តទៀតថា
នៅយប់កើតហេតុជនសង្ស័យឈ្មោះដូងនីនេះបានធ្វើ
សកម្មភាពឡើងលើដំបូលហាងខារ៉ាអូខេខាងលើក្នុងគោលបំណងគាស់ដំបូល
ចូលក្នុងហាងចូលលួចទ្រព្យសម្បតិ្ត
ប៉ុន្តែសំណាងអាក្រក់មិនទាន់បានគាស់ដំបូលចុះចូលទៅក្នុងហាងផងក៏
ស្រាប់ផុងដំបូលធ្លាក់មកដល់ក្រោមរងរបួសជាទម្ងន់បង្កឲ្យមានភាព
ភ្ញាក់ផ្អើលដល់ម្ចាស់ហាង
ហើយត្រូវម្ចាស់ហាងចាប់ខ្លួនប្រគល់ឲ្យប៉ូលិសចាត់ការតាមផ្លូវ
ច្បាប់ ក្នុងពេលនោះតែម្តង។ នៅចំពោះមុខសមត្ថកិច្ចប៉ូលិស
ជនសង្ស័យបានឆ្លើយបំភ្លឺក្នុងសភាពស្រវឹងជោកជាំថា
រូបគេជាតៃកុងទូកនៅម្តុំអ៊ូវៀតណាម(ទំនប់រលក) មិនមែន
ជាចោរលូចគាស់ដំបូលផ្ទះដូចការចោទប្រកាន់នោះឡើយ
ហើយមូលហេតុដែលរូបគេឡើងដំបូងហាងកើតហេតុខាងលើដើម្បីគេចខ្លួនពីរ
ការតាមដេញវាយធ្វើបាបពីរសំណាក់ជនពាលមួយក្រុម
ប៉ុន្តែពេលរត់រួចពីក្រុមជនពាល
មកលាក់ខ្លួនពូនអាថ្មានៅលើដំបូល ស្មានថាបានសេចក្តីសុខ
បែរជាមកធ្លាប់ពីរលើដំបូលផ្ទះរងរបួសធ្ងន់និងត្រូវជាប់ចោទជាចោរ
លួចគាស់ដំបូលផ្ទះគេ
ត្រូវម្ចាស់ផ្ទះចាប់ខ្លួនយកទៅប្រគល់ឲ្យប៉ូលិសវាយខ្នោះដាក់
ទ្រុងដែកយ៉ាងកំសត់ខ្លួនដ្នូច្នេះទៅវិញ។
ជុំវិញ
ការឆ្លើយបំភ្លឺរបស់ជនជាប់ចោទខាងលើនេះគេមិនដឹងថា
វាជាការពិតឬក៏ជាការឆ្លើយប្រឌិតដើម្បីយករួចខ្លួនឬយ៉ាងណានោះ
ទេ
តែទោះជាយ៉ាងណាក៏ដោយចំពោះករណីនេះសមត្ថកិច្ចប៉ូលិសកំពុងធ្វើការសាក
សួរបន្ថែមតាមនិតីវិធីដើម្បីរកការពិតចាត់ការតាមផ្លូវច្បាប់។
គួរ
បញ្ជាក់ផងដែរថា
ទាក់ទិនទៅនឹងករណីចោរហែកដំបូលចូលលួចទ្រព្យសម្បត្តិនេះនៅក្នុង
អំឡុងដើមខែកក្កដាកន្លងទៅនេះ
ក៏ធ្លាប់កើតមានករណីបែបនេះម្តងផងដែរ
នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិលេខ១
សង្កាត់លេខ៣
ក្រុងព្រះសីហនុដោយកាលនោះជនដៃដល់បានហែកដំបូងបន្ទប់ជួលរបស់ជន
រងគ្រោះជាជនជាតិចិនរូចហើយយកកាំបិតចាក់ជនរងគ្រោះជាច្រើនកាំបិត
ធ្លាយពោះវៀនចេញមកក្រៅ រួចក៏បានដាច់ខ្យល់ស្លាប់
ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ខេត្តកំពង់ចាម នឹងរៀបចំកម្មវិធីបារខែមលើកដំបូងក្រោមប្រធានបទ “លើកកម្ពស់ យុវជនតាមរយៈបច្ចេកវិទ្យា” ដែលនឹងប្រព្រឹត្តិទៅរយៈពេល ១ ថ្ងៃកន្លះ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាខេត្តកំពង់ចាម។
កម្មវិធីបារខែមខេត្តកំពង់ចាមឆ្នាំ ២០១៣ នឹងនាំមកនូវការជួបជុំពីសំណាក់អ្នកប្រើប្រាស់កុំព្យូទ័រ, អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) វ័យក្មេង, អ្នកដែលមានគំនិតថ្មីក្នុងសង្គម, អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទ និងវ៉ិបសាយ, អ្នកបង្កើតប្លុក, ម្ចាស់អាជីវកម្ម, សហគ្រិន, អ្នកជំនាញផ្នែកទីផ្សារ និងការទំនាក់ទំនង, សិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យនានា ដើម្បីធ្វើការចែករំលែក និងសិក្សានូវរបកគំហើញបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងសង្គម។
កម្មវិធីនេះនឹងផ្ដល់នូវផលចំណេញ ជាច្រើនសម្រាប់បុគ្គល ក្រុមហ៊ុននិងស្ថាប័ននានា។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមអាចធ្វើការសម្រេចចិត្តជ្រើសរើសរបៀបវារៈ និងប្រធានបទដែលពួកគេចាប់អារម្មណ៍ដោយខ្លួនឯង។ របៀបវារៈត្រូវបានបង្កើតឡើង ដោយការដាក់ស្នើជាមូលដ្ឋានពីអ្នកចូលរួម, វាគ្មិន និងអ្នកធ្វើការក្នុងសហគមន៍ ហើយពួកគេរីករាយក្នុងការបង្ហាញព័ត៌មានទាំងឡាយ ដែលអ្នកចង់បាន និងអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ បង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និងពង្រីក សហគមន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។
បារខែមកំពង់ចាមឆ្នាំ ២០១៣ គឺជាកម្មវិធី ចែករំលែក ចំណេះដឹងជុំវិញបច្ចេកវិទ្យា និងតាំងពិព័រណ៍អន្តរជាតិ លើកដំបូងបង្អស់ នៅខេត្តកំពង់ចាម ដែរប្រព្រឹត្តិទៅក្នុងរយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃ ២៤ ដល់ ២៥ សីហាខាងមុខនេះ។
ប្រធានបទចម្បងរបស់បារខែម ២០១៣ គឺ “លើកកម្ពស់ យុវជនតាមរយៈបច្ចេកវិទ្យា“។ ខណៈដែលរបៀបវារៈរបស់បារខែមកំពង់ចាម ត្រូវបានបង្កើតដោយអ្នកចូលរួម ហើយកម្មវិធីនេះត្រូវបានបែងចែក តាមផ្នែកដូចខាងក្រោម៖
- -ការអភិវឌ្ឍ និងច្នៃប្រឌិតលើវ៉ិបសាយ និងទូរសព្ទ៖ ចែករំលែកនិងពិភាក្សាអំពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទ និងវ៉ិបសាយចុងក្រោយគេបំផុត, បង្ហាញរបកគំហើញថ្មីៗនៅក្នុងសង្គម និងជួបជាមួយអ្នកអភិវឌ្ឍកម្មវិធី ដែលនាំអ្នកទៅកាន់បច្ចេកវិទ្យាអនាគត។
- -បច្ចេកទេស និងតិចនិកការអនុវត្តលើបច្ចេកវិទ្យា៖ ពិភាក្សាការអនុវត្តអំពីជំនាញបច្ចេកទេស និងការស្វែងរកដំណោះស្រាយ ជាមួយអ្នកដែលមានបទពិសោធន៍ការងារកំពូលខាងប្រព័ន្ធកុំព្យូទ័រ ទូរសព្ទចល័ត, ប្រព័ន្ធបណ្ដាញ និងម៉ាស៊ីនមេនៅក្នុងតំបន់អាស៊ី។
- -បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ៖ ជួបអ្នកមានបទពិសោធន៍ជំនាញ ខាងឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT), ទំនាក់ទំនងសង្គមពាណិជ្ជកម្ម និងឱកាសការងារ។ ចែករំលែកគម្រោង និងគំនិតយោបល់របស់អ្នកជាមួយពួកគេ រួចទទួលយកនូវមតិយោបល់ត្រឡប់វិញ។
- -Social Media ទីផ្សារ និងទំនាក់ទំនង ៖ សិក្សាពីរបៀបបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដោយប្រើឧបករណ៍បណ្ដាញសង្គមចុងក្រោយបំផុត។ ការប្រើប្រាស់ឧបករណ៍ទីផ្សារ និងទំនាក់ទំនងមាតិកាលើបណ្ដាញ សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងពាណិជ្ជកម្ម។ ជួបជាមួយអ្នកបង្កើតគំនិតថ្មី, អ្នកឯកទេសទីផ្សារ និងអ្នកទំនាក់ទំនងលើបណ្ដាញសង្គម ដែលនឹងធ្វើឲ្យអ៊ីនធឺណិត ក្លាយទៅជាប្រភពព័ត៌មានអាចទុកចិត្តបាន និងជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងអង្គការសង្គមស៊ីវិល។
លោក បេ ចន្ត្រា
ប្រធានគណៈគ្រប់គ្រងកម្មវិធីបារខែម
ទូរសព្ទៈ+855 12 316 781 អ៊ីម៉េលៈ chantra.be@gmail.com
លោក អេង វណ្ណៈ
សមាជិកគណៈកម្មការគ្រប់គ្រង
ទូរសព្ទៈ+855 12 305 031 អ៊ីម៉េលៈ vannak.eng@gmail.com
លោក ជី សុផាត
សមាជិកគណៈកម្មការគ្រប់គ្រង
ទូរសព្ទៈ+855 70 452 523 អ៊ីម៉េលៈ sophatchy@gmail.com
រាជធានីភ្នំពេញ ៖
ក្មេងស្រីម្នាក់អាយុប្រហែលជា ១៩ឆ្នាំ មានរូបរាងស្អាតបាត
បានយកដុំថ្មគប់ទៅលើប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ
បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៤០នាទី
យប់ថ្ងៃទី០៩ កក្កដា ២០១៣ នៅតាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៤៨
ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ភ្លាមៗសមត្ថកិច្ចបានមកអន្តរាគមន៍ធ្វើការសាក
សួរ ហើយសន្និដ្ឋានថា ក្មេងស្រីនោះ ទំនងជាញៀនថ្នាំ
ឬអាចមានជំងឺសសៃប្រសាទ បានជាយកដុំថ្មគប់អ្នកដំណើរដូច្នេះ ។
បើតាមក្មេងស្រីខាងលើនាងនិយាយថា
មូលហេតុដែលនាងយកដុំថ្មគប់លើប្រជាពលរដ្ឋ
គឺនាងចង់ឱ្យសមត្ថកិច្ចមកចាប់នាងយកទៅប៉ុស្តិ៍ ៕
ប្រភព ៖ កោះសន្ដិភាព
Google ថ្មីៗនេះត្រូវគេរំពឹងថា នឹងខិតខំជំរុញប្រជាប្រិយភាពឱ្យ
Moto X កើនឡើងយ៉ាងខ្លាំងបំផុតដោយត្រៀមចំណាយប្រាក់ប្រមាណ ៥០០លានដុល្លារ
សម្រាប់បេសកកម្មនេះ។ នេះបើតាមសំដីរបស់អ្នកតាមដានយ៉ាងជិតស្និត
Google ប្រាប់ទៅព្រឹត្តិបត្រព័ត៌មាន Wall Street Journal។
យោងតាមរបាយការណ៍ចុងក្រោយពី ABC ឱ្យដឹងទៀតថា Motorola នឹងដាក់បុគ្គលិកថ្មីចំនួន ២០០០នាក់ទៅក្នុងសង្វាក់ផលិតកម្មផលិត Moto X នេះនៅក្នុងទីក្រុង Fort Worth រដ្ឋ Texas។ ការនេះនឹងជួយសម្រេចគោលដៅរបស់ក្រុមហ៊ុន បញ្ចេញលក់បានឆាប់រហ័សនាពេលខាងមុខ។
លោក Dennis Woodside នាយកប្រតិបត្តិ Motorola បានប្រកាសរួចមកហើយថា Smartphone នេះនឹងចេញលក់នៅតាមក្រុមហ៊ុនចែកចាយនៅអាមេរិកដំបូងគេ។ Motorola កន្លងទៅបានព្យាយាមលក់ Smartphone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែរ តែហាក់មិនកាក់កបទាល់តែសោះ តែសម្រាប់ការពួតដៃបន្ថែមកម្លាំងពី Google លើកនេះត្រូវគេរំពឹងថា នឹងធ្វើឱ្យ Apple ក៏ដូចជា Samsung បានភ្លឺភ្នែកមិនខាន។
Smartphone Moto X ដ៏អាថ៌កំបាំងត្រូវគេរំពឹងថា នឹងមានលក់ដំបូងនៅក្រុមហ៊ុនទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុងអំឡុងខែកញ្ញា-វិច្ឆិកាខាងមុខ។ សារព័ត៌មាន ABC ក៏បានឱ្យដឹងដើមខែនេះដែរថា X Phone នឹងបង្ហាញរាងផ្លូវការជាមួយជម្រើសពណ៌ផ្សេងគ្នាត្រង់សម្បកខាង ក្រោយ។ វាដំណើរការដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ Motorola X (ឬឈ្មោះពេញ Motorola XT 1056) ត្រូវគេជឿថា មានទំហំអេក្រង់ ៤,៧ អ៊ីញ Resolution 720p និង CPU Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និងមានមេម៉ូរីម៉ាស៊ីនទំហំ 16GB។
Smartphone ដែលជាការរួមសហការគ្នារវាង Google និង Motorola គឺ X Phone ថ្ងៃនេះកាន់តែច្បាស់រូបរាងមែនហើយ ដោយមានបែកធ្លាយរូបចេញពីគេហទំព័រ GforGamers ប៉ុន្មានសន្លឹកខាងក្រោមនេះ៖
យោងតាមរបាយការណ៍ចុងក្រោយពី ABC ឱ្យដឹងទៀតថា Motorola នឹងដាក់បុគ្គលិកថ្មីចំនួន ២០០០នាក់ទៅក្នុងសង្វាក់ផលិតកម្មផលិត Moto X នេះនៅក្នុងទីក្រុង Fort Worth រដ្ឋ Texas។ ការនេះនឹងជួយសម្រេចគោលដៅរបស់ក្រុមហ៊ុន បញ្ចេញលក់បានឆាប់រហ័សនាពេលខាងមុខ។
លោក Dennis Woodside នាយកប្រតិបត្តិ Motorola បានប្រកាសរួចមកហើយថា Smartphone នេះនឹងចេញលក់នៅតាមក្រុមហ៊ុនចែកចាយនៅអាមេរិកដំបូងគេ។ Motorola កន្លងទៅបានព្យាយាមលក់ Smartphone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែរ តែហាក់មិនកាក់កបទាល់តែសោះ តែសម្រាប់ការពួតដៃបន្ថែមកម្លាំងពី Google លើកនេះត្រូវគេរំពឹងថា នឹងធ្វើឱ្យ Apple ក៏ដូចជា Samsung បានភ្លឺភ្នែកមិនខាន។
Smartphone Moto X ដ៏អាថ៌កំបាំងត្រូវគេរំពឹងថា នឹងមានលក់ដំបូងនៅក្រុមហ៊ុនទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុងអំឡុងខែកញ្ញា-វិច្ឆិកាខាងមុខ។ សារព័ត៌មាន ABC ក៏បានឱ្យដឹងដើមខែនេះដែរថា X Phone នឹងបង្ហាញរាងផ្លូវការជាមួយជម្រើសពណ៌ផ្សេងគ្នាត្រង់សម្បកខាង ក្រោយ។ វាដំណើរការដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ Motorola X (ឬឈ្មោះពេញ Motorola XT 1056) ត្រូវគេជឿថា មានទំហំអេក្រង់ ៤,៧ អ៊ីញ Resolution 720p និង CPU Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និងមានមេម៉ូរីម៉ាស៊ីនទំហំ 16GB។
Smartphone ដែលជាការរួមសហការគ្នារវាង Google និង Motorola គឺ X Phone ថ្ងៃនេះកាន់តែច្បាស់រូបរាងមែនហើយ ដោយមានបែកធ្លាយរូបចេញពីគេហទំព័រ GforGamers ប៉ុន្មានសន្លឹកខាងក្រោមនេះ៖
កណ្តាល ៖ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BV-4122 បើក
នៅលើបណ្តោយផ្លូវលេខ១៤ ក្នុង ល្បឿនយ៉ាងលឿន
ពេលមកដល់បត់មុខមណ្ឌលសុខភាព ព្រែកទន្លាប់
ក៏ជ្រុលទៅបុកនឹងម៉ូតូរ៉ឺម៉កដឹកកម្មករកាត់ដេរ បណ្ដាលឲ្យដួលរបួស
បាក់កជើងខាងឆ្វេង និងដាច់ម្រាមកូនដៃបាត់មួយ
ហេតុការណ៍
នេះ កើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣
វេលាម៉ោង៥និង៤៥នាទីល្ងាច នៅមុខមណ្ឌលសុខភាព ព្រែកទន្លាប់
ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា នៅពេលដែលម៉ូតូ Dram បើក
ពីទិសខាងជើងទៅត្បូងមកដល់ផ្លូវកោងនេះក៏ជ្រុលមកខាងឆ្វេងដៃយ៉ាង
ខ្លាំងក្នុងខណៈនោះក៏មានម៉ូតូរ៉ឺម៉កដឹកកម្មករ រោងចក្រកាត់ដេរ
ដែលបើកពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា) មកដល់
ចំណុចកើតហេតុ ធ្វើឲ្យមានការប៉ះទង្គិចនោះកើតឡើង គាត់បានបន្ថែមថា
យុវជននោះឈ្មោះស៊ឹមសុផា អាយុ២០ឆ្នាំ
មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាកូនកសិករក្រីក្រ
ហើយបានខ្ចីម៉ូតូមិត្តភក្ដិជិះទៅក្រៅមួយភ្លែត
ដល់ត្រឡប់មកវិញក៏ជួបនឹងគ្រោះថ្នាក់។
បន្ទាប់មក
ជនរងគ្រោះត្រូវបានម្តាយបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ។
ប្រជាជនបានរិះគន់ថា បុកគ្នានៅចំពីមុខមណ្ឌលសុខភាព
តែបែរជាមណ្ឌលសុខភាពនោះ គ្មានគ្រូពេទ្យប្រចាំការ
ដើម្បីជួយសង្គ្រោះជាបឋមនោះទេ។
ម៉ូតូរ៉ឺម៉កនឹងម៉ូតូបង្កហេតុត្រូវបានប៉ូលិសចរាចរស្រុកនាំយកទៅ
រក្សាទុកនៅអធិការដ្ឋានស្រុកលើកដែករង់ចាំដោះស្រាយ៕
កណ្តាល
៖ ក្រុមលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ដ៏សកម្មនៅក្នុងតំបន់
អ្នកលឿងត្រើយខាងលិច
ត្រូវបានកម្លាំងប៉ូលិសស្រុកលើកដែកបង្ក្រាបចាប់បាន២នាក់រួមជាមួយ
ថ្នាំញៀន រត់រួចចំនួន៣នាក់។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១០
ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១២ថ្ងៃត្រង់
នៅក្រោយសាលាបឋមសិក្សាកំពង់ចំលង ស្ថិតនៅក្នុងភូមិកំពង់ចំលង
ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។ តាមប៉ូលិសបានបញ្ជាក់ថា
បន្ទាប់ពីភ្ជាប់បាននូវមុខសញ្ញា ក៏បាននាំកម្លាំងទៅ
លោមព័ន្ធចាប់ក្រុមលក់ចែកចាយនិងប្រើប្រាស់ថ្នាំញៀន។
ក្នុង
ប្រតិបត្តិការណ៍នេះចាប់បានក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន២
នាក់រួមនឹងវត្ថុតាងចំណែកបីនាក់ទៀតបានរត់គេចខ្លួន។
ជន២នាក់ដែលចាប់បាននោះមាន ១.ឈ្មោះ
អៀង សុភ័ស្ត ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកលក់ចែកចាយថ្នាំញៀន
រស់នៅភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ២.ឈ្មោះ
សោម ហុង ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន
រស់នៅភូមិ៥ឃុំ ព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចំណែកអ្នកដែលរត់រួចនោះមាន ១.ឈ្មោះផាន បឿន ភេទប្រុស អាយុ៣២ឆ្នាំ ២.ឈ្មោះ
នី សុផា ភេទប្រុស អាយុ២៦ឆ្នាំ
អ្នកទាំងពីរជាអ្នកយកថ្នាំញៀនមកលក់ឲ្យ អៀងសុភ័ស្ត
រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ៣.ឈ្មោះ
តុលា ជាអ្នកចែកចាយនិងប្រើប្រាស់រស់នៅភូមិអ្នកលឿងត្រើយខាងកើត
ខេត្តព្រៃវែង។ រួមនឹងវត្ថុតាង មានថ្នាំញៀនប្រភេទម៉ាទឹកកក
៤កញ្ជក់ធំ ១០កញ្ចប់តូច ម៉ូតូម៉ាកហ្វីណូ គ្មានស្លាកលេខ ១គ្រឿង
ទូរស័ព្ទដៃ ៣គ្រឿង ដែកកេះ ១និង ប្រដាប់ប្រដា
ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ឥឡូវ
ប៉ូលិសកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ
តាមប្រជាជនរស់នៅម្តុំនេះ ដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់ថា
ឈ្មោះអៀង សុភ័ស្តនេះ កាលពីមុនតែងខ្លួនធ្វើជាស្រី (ខ្ទើយ) ហើយ
មានពាក់ព័ន្ធនឹងរកស៊ីជួញដូរផ្លូវភេទ ធ្លាប់ ល្បួងលួងលោមក្មេងស្រី
ដែលជាអនីតិជន
យកទៅលក់ឲ្យមេបននៅភ្នំពេញលុះក្រោយមកក្មេងស្រីនោះបានរត់រួចមក
ស្រុកវិញ ដោយខ្លាចក្មេងស្រីនោះ ស្គាល់មុខ
ជននោះបានធ្វើខ្លួនជាប្រុសវិញហើយចាប់រកស៊ីជួញដូរថ្នាំញៀន
នេះរហូតដល់ប៉ូលិសចាប់ខ្លួន៕
រាជធានីភ្នំពេញ ៖
ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញអង្គុយយំ កាលពីវេលាម៉ោង ១០
យប់ ថ្ងៃទី០៣ កក្កដា ២០១៣ នៅតាមបណ្តោយផ្លូវលេខ១៩២
កែងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
នៅពេលសមត្ថកិច្ចសួរនាំ ស្រ្តីខាងលើបានប្រាប់ឱ្យដឹងថា
នាងឈ្មោះ ធារី អាយុជាង ២០ឆ្នាំ មូលហេតុដែលអង្គុយយំនៅទីនេះ
ព្រោះបានធ្លាក់ពីលើម៉ូតូ ហើយរលាកបំពង់ស៊ីម៉ាំង ។
នាងបានបន្តថា នាងបានតាមរកប្តី
រួចក៏ឃើញប្តីនាងកំពុងអង្គុយអោបស្រីច្រៀងការ៉ាអូខេនៅផ្លូវ១១២
ក្នុងសង្កាត់ផ្សារដេប៉ូទី១ ហើយបានឈ្លោះប្រកែកគ្នា
បន្ទាប់មកក៏នាំគ្នាជិះម៉តូត្រលប់ទៅផ្ទះវិញនៅម្តុំបឹងសាឡាង
ខណៈមកដល់ចំណុចខាងលើ នាងក៏បានធ្លាក់ពីលើម៉ូតូតែម្តងទៅ ៕
ប្រភព ៖ កោះសន្តិភាព
រាជធានីភ្នំពេញ ៖
បុរសវ័យចំណាស់ម្នាក់អាយុប្រមាណជាង ៦០ឆ្នាំ
ខណៈដែលដើរតាមផ្លូវក៏ត្រូវជនមិនស្គាល់មុខម្នាក់វាយនឹងដំបង
ចំសៀតផ្កាឆ្វេងហូរឈាមដួលផ្កាប់មុខនឹងថ្នល់របួសធ្ងន់ធ្ងរ
ត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត
ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង
១៥នាទី យប់ថ្ងៃទី០៩ កក្កដា ២០១៣ តាមបណ្តោយផ្លូវលេខ២១៧
ម្តុំផ្សារសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា
ជនសង្ស័យជាមនុស្សពិការដៃម្ខាង ៕
ប្រភព ៖ កោះសន្ដិភាព