បន្ទាយមានជ័យ
៖ ប៉ូលិសសក្តិ៣នៅខេត្តកំពង់ឆ្នាំងម្នាក់
មានទីលំនៅខេត្តបន្ទាយមានជ័យបានលង់ទឹកស្លាប់
បន្ទាប់ពីរូបគាត់ចុះទៅជួយអ្នកលង់ទឹកនៅចំណុចប្រឡាយស្ពានក្រឡ
ភូមិ.ឃុំបន្ទាយនាង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ហេតុការណ៍លង់ទឹកនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។
ប៉ូលិស
ស្រុកមង្គលបូរីបានអោយដឹងថា
ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹកមានឈ្មោះ ជន់ ហុងដា ភេទប្រុស
អាយុ៣៣ឆ្នាំមានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ហើយជានគរបាលសក្តិ៣នៅខេត្តកំពង់ឆ្នាំង
និងជាអតីតនគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះលង់ទឹកស្លាប់នេះគឺដំបូងឡើយ
ជនរងគ្រោះជាមួយឈ្មោះ ប៊ី អាយុ១៦ឆ្នាំ មានទីលំនៅឃុំឫស្សីក្រោក
ស្រុកមង្គលបូរី បាននាំគ្នាទៅស្ទូចត្រីលេងនៅចំណុចកើតហេតុខាងលើ។
ពេលនោះស្រាប់តែផ្លែសន្ទូចដែលជនរងគ្រោះកំពុងស្ទូចជាប់នឹងសម្រាស់
ហើយឈ្មោះ ប៊ី ក៏ចុះក្នុងទឹកដោះផ្លែសន្ទូចនោះ រួចក៏លង់ទឹក។
ឃើញដូចនោះជនរងគ្រោះក៏លោតទៅជួយស្រាប់តែទឹកកួចបាត់ប្រហែលជា១សន្ទុះក៏គេរកឃើញសពស្លាប់បាត់ទៅហើយ។ ចំណែកឯ ឈ្មោះ ប៊ី
ដែលលង់ទឹកដំបូងបែរជារួចខ្លួនផុតពីសេចក្ដីស្លាប់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកធ្វើបុណ្យតាម
ប្រពៃណីនៅឃុំឫស្សីក្រោកស្រុកមង្គលបូរី។
គួរ
បញ្ជាក់ផងដែរថា
ប្រឡាយស្ពានតាផាន់អតីតជាកន្លែងលេងទឹកមួយនៅក្នុងស្រុកមង្គល
បូរីដែលសំបូរទៅដោយប្រជាពលរដ្ឋក្នុងស្រុកទៅស្ទូចត្រីនិងងូតទឹក
លេង
តែដោយទឹកចេះតែកួចសម្លាប់មនុស្សអស់ច្រើននាក់រៀងរាល់ឆ្នាំនៃ
ខែវស្សា នាំអោយបច្ចុប្បន្នគ្មានអ្នកទៅលេងព្រោះ
គេយល់ថាទីនោះមានជើងកប។
ជារៀងរាល់ខែវស្សាដែលមានទឹកឡើងច្រើនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ
ដែលនិយមចូលចិត្តលេងទឹក
តែងត្រូវទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតនិងលង់ទឹកស្ទើរស្លាប់រស់
តែនៅតែមានអ្នកទៅលេងទឹកដដែល ៕
ខេត្តក្រចេះ ៖
មនុស្សប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្សប្រុស
ស្រី៣នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែល
បានកើតឡើង២កន្លែងផ្សេងគ្នាក្នុងយប់តែមួយលើកំណាត់ផ្លូវជាតិ
លេខ៧ ក្នុងស្រុកស្នួល ។
តាមរបាយការណ៍របស់នគរបាលជំនាញចរាចរណ៍ខេត្ត
បានឱ្យដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ទី១កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦
សីហា ២០១៣ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិថ្ពង់ ឃុំស្នួល
ស្រុកស្នួល
បង្កឡើងដោយបុរស២នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាជ្រុល
ទៅបុករថយន្តយីឌុបដឹកស៊ីម៉ង់ត៍ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស
គ្នា ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់
ចរាចរណ៍នេះ ម្នាក់ឈ្មោះសា ឡី អាយុ២០ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម
ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះស៊ឹម ខឹង អាយុ៣៥ឆ្នាំ
ជាអ្នកបើកម៉ុតូរងរបួសធ្ងន់
ជនរងគ្រោះទាំង២នាក់មានទីលំនៅស្រុកតំបែរ ខេត្តកំពង់ចាម។
ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើត
ឡើងកាលពីពាក់កណ្តាលយប់ថ្ងៃដដែលនៅលើផ្លូវជាតិលេខ៧
ត្រង់ភូមិផ្អាក ឃុំស្នួល
ស្រុកស្នួលបង្កឡើងដោយរថយន្តសាំងយ៉ុងពណ៌ស
មានផ្ទុកឈើជន្លង់ម្រេចជាច្រើនដើមប្រហែលជាម្ចាស់ងងុយដេកបានរេ
ចង្កូតក្រឡាប់ធ្លាក់ចូលស្លាមភ្លោះចិញ្ចើមផ្លូវបណ្តាលឱ្យប្តី
ប្រពន្ធ២នាក់កៀបជាប់ក្នុងរថយន្តរបួសធ្ងន់
ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ទាំង២នាក់ប្តី ប្រពន្ធនេះត្រូវគេដឹងថា មានទីលំនៅសង្កាត់ក្រគរ ក្រុងក្រចេះ ។
ប្រភព ៖ កោះសន្ដិភាព
ដោយពណ៌នាទីក្រុងឌុយបៃថាជាផ្ទះទីពីររបស់ខ្លួន វីរៈបុរសបាល់ទាត់អាហ្សង់ទីន ឌីហ្គូ ម៉ារ៉ាដូណា បាននិយាយថា លោកមានក្តីរំភើបរីករាយណាស់ដែលត្រូវបានឲ្យមកបម្រើការមួយឆ្នាំទៀតក្នុងតួនាទីជាអគ្គរដ្ឋទូតសកលលោកសម្រាប់ទីក្រុងនៅឈូងសមុទ្រពែក្សដែលងុបនឹងកីឡាមួយនេះ ។
លោកម៉ារ៉ាដូណាថ្លែងនៅក្នុងពហុកីឡដ្ឋាន Bung Karno ប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន
លោកម៉ារ៉ាដូណា ដែលត្រូវបានបណ្តេញចេញពីគ្រូបង្វឹកក្លឹប Al Wasl ដែលមានមូលដ្ឋានក្នុងទីក្រុងឌុយបៃ បន្ទាប់ពីដឹកនាំបានតែមួយរដូវកាលនោះ បានចំណាយពេលកាលពីឆ្នាំមុនធ្វើដំណើរជុំវិញសកលលោកក្នុងនាមជាអគ្គរដ្ឋទូតសម្រាប់ក្រុមប្រឹក្សាកីឡាក្រុងឌុយបៃ ។
ក្រុមប្រឹក្សានេះបានប្រកាសកាលពីថ្ងៃអង្គារទី ៩ ខែកក្កដា ឆ្នាំ ២០១៣ ថា ខ្លួននឹងបន្តកិច្ចសន្យារបស់លោក ប៉ុន្តែពុំផ្តល់ព័ត៌មានលំអិតអំពីថាតើក្រុមប្រឹក្សានេះនឹងផ្តល់ប្រាក់ឲ្យអ្នកកីឡាបាល់ទាត់ដ៏អស្ចារ្យរូបនេះប៉ុន្មាននោះទេ ។
រួមជាមួយនឹងការផ្សព្វផ្សាយកីឡាក្នុងទីក្រុងឌុយបៃ ម៉ារ៉ាដូណានឹងមើលការខុសត្រូវតាមសាលាបាល់ទាត់ក្នុងទីក្រុងនេះ ក្នុងគោលបំណងលើកកំពស់គុណភាពបាល់ទាត់ទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕
ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយដែលបាន បញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។
តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S ហើយស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗដូច្នេះដែរ។
ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រ
អក្សរ “C” ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ “Color” ដែលចង់បញ្ជាក់ថា នេះគឺជា iPhone ដំបូងគេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស និងខ្មៅ ដូច iPhone បច្ចុប្បន្ននោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ “C” គឺជាពាក្យកាត់នៃពាក្យ “Cheap” (តំលៃថោក)។
ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរតែទាំងអស់កាលពីពេលមុនៗ បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល ៣៥០ដុល្លារ គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕
ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត
ប្រភព៖ គេហទំព័រ ខេមញូស៍
ក្រុងបាងកកៈ ឆ្នេរខ្សាច់អៅប្រាវ ត្រូវបានបិទ ហើយភ្ញៀវទេសចរ បានផ្លាស់ចេញពីឆ្នេរខ្សាច់ដ៏មានប្រជាប្រិយ នៅលើឧទ្យានជាតិខៅឡេមយ៉ាមូ កោះសាម៉េតនោះ បន្ទាប់ពីការលេចធ្លាយប្រេងឆៅមួយ បានបក់បោកមកដល់ឆ្នេរកាលពីរាត្រីថ្ងៃអាទិត្យ ដោយនាំយកប្រេងខ្មៅស្អិតគ្របដណ្តប់លើតំបន់នោះ។
ប្រេងឆៅប្រមាណជាង ៥ ម៉ឺនលីត្រ បានហូរចាក់ទៅក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍ចម្ងាយប្រមាណ ២០គ.ម. ក្បែរឆ្នេរសមុទ្រនៃខេត្តរ៉ាក់យ៉ង ភាគអាគ្នេយ៍ នៃរាជធានីបាងកក។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនប្រេង PTT Global ដែលប៉ាន់ស្មានថានៅសល់ប្រេងឆៅប្រមាណជាង ៥ ពាន់លីត្រ ឬលើសហ្នឹងទៀតត្រូវបោសសម្អាត បាននិយាយថា៖ «ការលេចធ្លាយប្រេងមួយ បានមកដល់ឆ្នេរខ្សាច់អៅប្រាវនៃកោះសាម៉េតហើយ»។
ក្រុមការងារ កាលពីថ្ងៃអង្គារនៅតែព្យាយាមប្រមូល និងសម្អាត ប្រេងឆៅនោះពីឆ្នេរខ្សាច់នោះនិងទឹកនៃឆ្នេរខ្សាច់គួរឲ្យចាប់ចិត្ត និងឆកនៅលើតំបន់ភាគខាងលិចនៃកោះនោះ។ប្រមុខឧទ្យានសាម៉េត Sumet Saithongsaid បានបញ្ជាក់ពីថ្ងៃចន្ទថា ឆ្នេរខ្សាច់នេះ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយភ្ញៀវទេសចរ ត្រូវបានជម្លៀសចេញ។ ប្រមុខឧទ្យានរូបនេះ បាននិយាយថា តំបន់ជាច្រើនទៀតនៃកោះ ពុំបានបោះះពាល់ពីការធ្លាយប្រេងនេះទេ។
ប្រេងឆៅនេះ បានលេចចេញពីបំពង់បង្ហូរប្រេងក្បែរឆ្នេរសមុទ្រ នៅឯរោងចក្រចម្រាញ់ប្រេងមួយ ដោយប្រតិបត្តិការដោយក្រុមហ៊ុន PTT Global Chemical Plc (PTTGC) នៅក្នុងតំបន់ឧស្សាហកម្ម Map Ta Phut ក្នុងខេត្តរ៉ាក់យ៉ង កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។ កងទ័ពនៃទាហានជើងទឹក និងក្រុមការងាររបស់ក្រុមហ៊ុន កំពុងតស៊ូយ៉ាងលំបាកដើម្បីទប់ស្កាត់វា ថ្វីបើមានរបាយការណ៍មុននេះថាជោគជ័យក្តី៕
ប្រភព៖ សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
ព្រឹត្តិការណ៍ប្រដាល់ដែលឧបត្ថម្ភដោយស្រាបៀរកម្ពុជាដែលគេប្រសិទ្ធិនាមថា Khmer Fighter លើសង្វៀនបាយ័ន Arena នាយប់ថ្ងៃទី២៦កក្កដាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាអ៊ុង វីរៈក្លឹបទ័ពឆ័ត្រយោង៩១១ បានផ្ដួលអ្នកប្រដាល់ជនជាតិបារាំង Sebastien Billard នៅទឹកទី ៤ ។
ការប្រកួតនៅទឹកទី ១ ទោះបីស្ថានភាពប្រហាក់ប្រហែលគ្នាក៏ពិតមែន តែចាប់ពីទឹកទី ២ ទៅវីរៈហាក់ដូចជាដឹងពីចំណុចខ្សោយរបស់ Sebastien Billars នោះគេព្យាយាមវាយប្រហារជើងក្រោមអ្នកប្រដាល់ជនជាតិបារាំងរូបនេះ ។ Sebastien មានបញ្ហាជើងតាំងពីដើមទឹកទី ៣ ម្ល៉េះតែគេហាក់ដូចជាខិតខំតស៊ូធ្វើដូចជាគ្មានបញ្ហាអ្វី ។ មកដល់ទឹកទី ៤ វីរៈទាត់មួយជើងយ៉ាងខ្លាំងលើឆ្វេងរបស់ Sebastien ធ្វើឲ្យអ្នកប្រដាល់បារាំងរូបនេះមិនអាចបន្តការប្រកួតបានទៀតហើយ ចុះចាញ់តែម្ដង ។
គួរបញ្ជាក់ថា កាលពីខែមុនក្នុងព្រឹត្តិការណ៍ Khmer Fighter បែបនេះអ្នកប្រដាល់បារាំងរូបនេះប្រកួតឈ្នះ អ្នកប្រដាល់កម្ពុជា ចាន់ រតនាក្លឹបខេមរខ្លាហោះដោយពិន្ទុ ។
អ្នកប្រដាល់កម្ពុជាវង្ស ណយក្លឹបកងពលតូចលេខ ៣១ ត្រូវអ្នកប្រដាល់បារាំងRaphael Bohic វាយឲ្យសន្លប់ និងមានរបួសលើចិញ្ចើមឆ្វេងនៅត្រឹមទឹកទី ២ ប៉ុណ្ណោះ ។
អ្នកប្រដាល់បារាំងរូបនេះហាក់ដូចជាមិនញញើតនឹងអ្នកប្រដាល់វង្ស ណយតាំងពីដើមទឹកទី ១ ម្ល៉េះទោះបី វង្ស ណយនាំអាទិ៍លេងកែងមុនតាំងពីទឹកទី ១ ក៏ដោយក៏គេហាក់ដូចជាមិនរាថយ ឬ ញញើតនឹងកែងអ្នកប្រដាល់កម្ពុជារូបនេះឡើយ ។
នៅទឹកទី ២ ពួកគេចាប់ផ្ដើមលេងកែងប្ដូរគ្នាទៅវិញទៅមកដោយគ្មានញញើតតែកែង Raphael Bohic វាយមានប្រសិទ្ធិភាពជាងនោះធ្វើឲ្យវង្ស ណយមានរបួសលើចិញ្ចើមឆ្វេងយ៉ាងធំ និង សន្លប់ក្រោកលែងរួចតែម្ដង ។
មួយគូទៀតនោះអ្នកប្រដាល់កម្ពុជា ឯម វុត្ថាក្លឹបរិទ្ធិពោធិ៍សែនជ័យប្រើពេលតែ ២ ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់បារាំង Simone ឲ្យបោះបង់ចោលការប្រកួត ។
វុត្ថាមានប្រៀបលើ Simone តាំងពីដើមទឹកទី ១ ម្ល៉េះហើយនៅទឹកទី ២ក្នុងខណៈដែលពួកគេកៀកគ្នាជាប់នោះ វុត្ថាអុកមួយជង្គង់ចំភ្លៅ Simone ធ្វើឲ្យ Simone ចុករមួលបន្តការប្រកួតទៀតលែងកើត ។
ជើងឯកEnglish Premier League ក្លឹបបិសាចក្រហមManchester Unitedបានទៅដល់ក្រុងបាងកកកាលពីព្រឹកថ្ងៃព្រហស្បត៍និងកំពូលតារាដូចជាWayne Rooney, Ryan Giggs, Rio Ferdinand និង Wilfried Zahaត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅអាកាសយានដ្ឋានដនមឿង។
កីឡាករបស់Manchester Unitedមកដល់បាងកកក្រោមការស្វាគមន៍ពីអ្នកគាំទ្រ
អ្នកចាត់ការថ្មីរបស់Man UtdលោកDavid Moyes បានដឹកនាំកីឡាករនិងបុគ្គលិកមួយចំនួនទៅកាន់មន្ទីរពេទ្យស៊ិរិរ៉ាចដើម្បីចុះហត្ថលេខាលើសៀវភៅជូនពរស្តេចថៃ នៅពេលសមាជិកក្រុមដទៃទៀតទៅសម្រាកនៅសណ្ឋាគារFour Seasons។
កីឡាករបស់Manchester Unitedត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅអាកាសយានដ្ឋានដនមឿង
ក្នុងអំឡុងពេលស្នាក់អាស្រ័យនៅថៃ៣ថ្ងៃ ក្រុមបិសាចក្រហមនេះត្រូវធ្វើការហាត់បង្ហាញជាច្រើនដោយនៅថ្ងៃព្រហស្បត៍ត្រូវចាប់ផ្តើមនៅទីលានSingha Football Parkក្នុងខេត្តណុនថាប៊ូរី។Man Utdជាក្លឹបមានប្រជាប្រិយបំផុតមួយក្នុងលោក។វាបានឈ្នះតំណែងជើងឯកEnglish Premiershipលើកទី២០។ក្រុមនេះនឹងលេងជាលក្ខណៈមិត្តភាពទល់នឹងក្រុមSingha All-Starរបស់ថៃនៅថ្ងៃសៅរ៍នៅម៉ោង៨យប់។កីឡាកររបស់Manchester Unitedចំនួន១៧នាក់ដែលត្រូវរំពឹងថានឹងចូលប្រកួតនៅថ្ងៃសៅរ៍ រួមមានAnders Lindegaard, Ben Amos, Rafael da Silva, Patrice Evra, Phil Jones, Rio Ferdinand, Jonny Evans, Michael Keane, Alexander Büttner, Michael Carrick, Jesse Lingard, Adnan Januzaj, Tom Cleverley, Ryan Giggs, Wilfried Zaha, Danny Welbeck និងWayne Rooney។ចំណែកកីឡាករខ្សែប្រយុទ្ធហុល្លង់Robin van Persieនិង Shinji Kagawaរបស់ជប៉ុននឹងអវត្តមានក្នុងការប្រកួតនៅបាងកកនេះ។នៅយប់ថ្ងៃសៅរ៍ ពួកគេនឹងបន្តដំណើរទៅកាន់ក្រុងស៊ីដនី មុនបន្តទៅក្រុងយ៉ូកូហាម៉ា ក្រុងអូសាកានិងហុងកុង៕
នេះគឺជាព្រឹត្តិការណ៍ដ៏កម្រ ឬស្ទើរតែគ្មាន ក្នុងជើងហោះហើរទាំងឡាយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ។ ប៉ុន្តែថ្មីៗនេះ បេក្ខនារីវ័យជំទង់ ដែលចូលរួម ក្នុងការប្រឡងបវរកញ្ញាមួយ បានបង្កឲ្យមានភាពស្លុតអារម្មណ៍ ចំពោះការសម្តែងឈុតប៊ីគីនី លើយន្តហោះ ដែលកំពុងហោះហើរផ្លូវញ៉ត្រាង ក្រុងហូជីមិញ ។
ឆាកសម្តែងដ៏ "ព្រហើន"នេះ អ្នកខ្លះលើកឡើងថា យន្តហោះគឺជាមធ្យោបាយធ្វើដំណើរ ទាមទារការស្ងៀមស្ងាត់ ប៉ុន្តែពួកនាងៗទាំងនេះពុំត្រឹមបង្ហាញ "សាច់" ប៉ុណ្ណោះទេ ថែមទាំងលោតរាំទៀតផង ។ មនុស្សមួយចំនួនថ្កោលទោសថា នៅលើយន្តហោះ មានមនុស្សចាស់ និងក្មេងៗព្រមទាំងភ្ញៀវបរទេស ហេតុនេះពុំគួរឲ្យមានរឿង បែបនេះកើតឡើងទេ ។
អ្នកខ្លះលើកឡើងថា ប្រសិនបើជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ នោះវាពិតជាទទួលបានផល "អាក្រក់" ព្រោះទង្វើរបែបនេះជាការមិនគោរពចំពោះអតិថិជនខ្លួនទៅវិញទេ ៕M
ភ្នំពេញ៖ តារាចម្រៀងជើងចាស់ប្រចាំ នៅផលិតកម្មរស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា មួយរយៈចុងក្រោយនេះត្រូវបាន មហាជនមើលឃើញថា នាងហាក់កំពុងតែមានសន្ទុះគាំទ្រខ្លាំងក្លា ជាមុនពេលមុនៗ។ ខណៈដែលថ្មីៗនេះ មានលេចឭដំណឹងមកថា នាងកំពុងតែមានទំនាក់ទំនង ស្នេហាជាមួយបុរសក្រៅស្រុក។
ផ្អែកតាមប្រភពដែលនិយាយ ចេញពីចង្កោមអ្នកសិល្បៈ បានលួចបង្ហើបថា បច្ចុប្បន្ននេះ មានបុរសដែលជាអាណិកជនខ្មែរ រស់នៅអូស្រា្តលីម្នាក់ បាននឹងកំពុងតែ តាមទាក់ទងលួងលោម ចង់បានក្តីស្រលាញ់ ពីតារាចម្រៀង ឈិត សុវណ្ណបញ្ញា ។ ម្យ៉ាងទៀតរាល់ថ្ងៃនេះ ឈិត សុវណ្ណបញ្ញា ក៏បាននឹងកំពុងតែទាក់ទង ជាមួយគ្នាជាមួយ បុរសម្នាក់នេះផងដែរ។
ប្រភពបាននិយាយទៀតថា បុរសអាយុជាង ៤០ឆ្នាំម្នាក់នេះ បានតាមទាក់ទងសុំស្នេហ៍ពីកញ្ញា ឈិត សុវណ្ណបញ្ញា អស់រយៈពេលជាច្រើនខែមកហើយ តែមុននេះ នាងមិនដែលចាប់អារម្មណ៍ អើពើរជាមួយនឹងរឿងនេះឡើយ ។ ទើបតែថ្មីៗនេះ គេបានដឹងថានាងបានទាក់ទងដោយស្ងាត់ៗ ជាមួយបុរសម្នាក់នេះ។ បុរសអាណិកជនម្នាក់នេះ មានបំណងចង់រៀបការជាមួយ កញ្ញា ឈិត សុវណ្ណបញ្ញា ទៀតផង ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹង នៅឡើយទេថា ឈិត សុវណ្ណបញ្ញា យល់ព្រមឬក៏អត់។
ទាក់ទងនឹងព័ត៌មានដែលលេចឮខាងលើ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា ឈិត សុវណ្ណបញ្ញា បាននៅឡើយទេ។ ដូច្នេះ LookingTODAY នឹងព្យាយាមទាក់ទង សុំការបកស្រាយពី ឈិត សុវណ្ណបញ្ញា នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹងច្បាស់ពីការពិត៕
ជប៉ុន៖ យោងតាមមន្រ្តី ក្រសួងបរិស្ថានជប៉ុន
បានឲ្យដឹងកាលពី ថ្ងៃព្រហស្បត្តិ៍ថា ភ្នំ Fuji គឺជានិមិត្តរូបមួយ
របស់ប្រទេសជប៉ុន ដែលបានទាក់ទាញ ភ្ញៀវទេសចរ ទៅកម្សាន្តចំនួន ៧៩.០៥៧នាក់
នៅអំឡុងពេល ៣សប្តាហ៍ដំបូង ក្នុងខែកក្កដា បន្ទាប់ពីត្រូវបានអង្គការ UNESCO
ចុះបញ្ជូលទៅក្នុង សម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីខែមិថុនា កន្លងទៅនេះ។
មន្រ្តីនៅក្រសួងបរិស្ថានបានបន្តទៀតថា ចំនួនភ្ញៀវទេសចរ ទៅកម្សាន្តនៅភ្នំ
Fuji មានការកើនឡើងប្រមាណ ៣៥ភាគរយ លើសពីឆ្នាំមុន ដោយទិន្នន័យទាំងនេះ
ត្រូវបានរាប់ចន្លោះចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា។
រដូវកាលល្អសម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅភ្នំ Fujiគឺចាប់ផ្តើម
ពីដើមខែកក្កដា រហូតដល់ចុងខែសីហា ដោយនៅក្នុងឆ្នាំនេះ មានការរំពឹងទុកថា
នឹងមានភ្ញៀវទេសចរ ទៅកម្សាន្ត លើសកាលពីឆ្នាំ ២០១០ ដែលមានចំនួន ៣២០.០០០នាក់៕
ភ្នំពេញ៖ ការកកស្ទះ ចរាចរណ៍មួយ បានកើតឡើង
ខណៈមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារតែ មានរថយន្ត
ប្រភេទកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9093 បានធ្វើដំណើរ
តាមផ្លូវហានណូយ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែដល់ ចំណុចកើតហេតុ
ក៏ជ្រុលទៅបុក រថយន្តកាម៉ារី ឆ្លាមមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ នគរបាល
2-0623 បណ្តាលឲ្យក្រឡាប់ កាលពីវេលាម៉ោង ប្រមាណ ៨៖២០នាទី យប់ថ្ងៃទី១ ខែសីហា
ឆ្នាំ២០១៣នេះ ស្ថិតនៅ ម្តុំភ្លើងស្តុប ផ្សារដីហុយ តាមបណ្តោយ ផ្លូវហានណូយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារតែមាន រថយន្តក្រឡាប់ យ៉ាងដូច្នេះ បានធ្វើឲ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ
អ្នកបើករថយន្តកូរ៉ូឡា ដែលជាមនុស្សស្រី និងអ្នកបើករថយន្ត កាម៉ារីឆ្លាម
ជាបុរសរងគ្រោះ ដល់អាយុ ជីវិតនោះឡើយ ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ
កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្តរាគមន៍ ភ្លាមៗដើម្បីបញ្ចៀសការ កកស្ទះ
ចរាចរណ៍៕
ប្រភព ៖ សារព័ត៌មាន ដើមអម្ពិល
ចិន៖ តាមប្រភពព័ត៌មានចិន កាលពីថ្ងៃទី ៣១ ខែកក្កដា
ឆ្នាំ ២០១៣ កន្លងទៅ បានប្រាប់ឲ្យដឹងថា នាង Can Lo Lo បង្ហាញវត្តមាន
នៅក្នុងព្រឹត្តិការណ៍ Union Central City ខេត្ត Hunan ប្រទេសចិន។
វត្តមានរបស់នាង Can Lo Lo បានធ្វើឲ្យទស្សនិកជន
មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ជាមួយរ៉ូបខ្លីដ៏ស្រស់ស្អាត
និងសិចស៊ីស្តើងមើលឃើញសាច់សុដន់ធំ រលោងគួរឲ្យស្រកទឹកមាត់។
ក្នុងព្រឹត្តិការណ៍នេះ មានទស្សនិកជនចូលរួមគាំទ្រ នាង Can Lo Lo ប្រហែល
២០០០០នាក់ បន្ទាប់ពីនាងបង្ហាញសម្លៀកបំពាក់ សុភាពរាបសារ កាលពីខែមុខ។
តាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធី បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នោះ
នាង Can Lo Lo ទទួលបានតម្លៃខ្លួន ១៥០ ០០០ យន់ (ជាង ២៥ ០០០ដុល្លារ)
ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ។
នៅក្នុងបទសម្ភាសថ្មីមួយ ជាមួយនាង Can Lo Lo បាននិយាយថា
"មានរូបភាពសិចស៊ីជាច្រើន ដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយ
តាមប្រព័ន្ធអនឡាញទូទំាងពិភពលោករបស់ខ្ញុំ កំពុងប្រឈមមុខការរិះគន់
ដ៏ឃោឃៅពីសាធារណជន។ សម្រាប់ខ្ញុំការស្លៀកពាក់ បញ្ចេញភាពសិចស៊ី
គឺមានអារម្មណ៍ថា សប្បាយចិត្តណាស់ ព្រោះខ្ញុំគ្រាន់តែបិទត្រង់សុដន់
និងកេរ្តិ៍ម្តាយបន្តិចបន្តួចក៏បានដែរ.."៕
ប្រភព ៖ Looking TODAY
ក្បាច់ប្រយុទ្ធល្អបំផុត សម្រាប់មនុស្ស ធាត់ គឺជាក្បាច់ដែល ប្រដាប់ភេទរំលេច ខ្លួនច្បាស់ ។
ក្បាច់ទ្រោបពីលើ
នៅពេលដែលភាគីស្ដ្រី ជាមនុស្សធាត់ នាងអាចគេងផ្ងារ បញ្ឈរជង្គង់ទាំងសងខាង
និងកន្ធែកជើង ឱ្យធំតាម ដែលអាចធ្វើទៅបាន ។ ធ្វើដូច្នេះដើម្បីត្រដាង
មាត់ល្អាងឱ្យមើល ឃើញច្បាស់ ។ បើសិនជានាង មានក្បាលពោះធំ នាងអាចលើក
វាឱ្យផុតពីបរិវេណ ថ្ងាស រហូតដល់ភាគី បុរសអាចចូលប្រឡោះ ភ្លៅនាងបាន ដោយស្រួល ។
បើសិន ជាពិបាក បង្កើនចលនា វាយលុក និងដកថយខ្នើយអាច ជាកំណល់កល់ក្រោម
ត្រគាករបស់នាង ។ភាគីបុរសអាចបបោស អង្អែលភាគី ស្ដ្រីឱ្យជិតដល់ឋាន សុខជាមុនសិន
មុននឹងបើកឆាក ប្រតិបត្ដិការ ដោយ ប្រើក្បាច់ បុរសនៅពីលើវិញម្ដង
ដើម្បីសន្សំកម្លាំង កុំឱ្យហត់ ។
ក្បាច់កន្ធែកជើងជិះសេះ
ភាគីបុរសគេងសណ្ដូកជើង ឬក៏បញ្ឈរ ជង្គង់ឡើង ។ បើសិនជាភាគី បុរសដុះ
ក្បាលពោះខ្លាំងពេក ភាគីស្ដ្រី អាចកន្ធែក ជើងច្រកគាវ ពីលើភាគីបុរស ។ នាងអាច
ទាញដាវញាត់ចូល ស្រោមបានយ៉ាងងាយ និងចាប់ផ្ដើមធ្វើ ចលនាត្រគាក
តាមចិត្ដខ្លួនឯងចង់ ។ នៅពេលដែលភាគីទាំង២ មានក្បាលពោះកំពីងៗ
ភាគីស្ដ្រីអាចកន្ធែកជើងពាក់ គាវបញ្ច្រាសបែរមុខ ទៅខាងចុង ជើងរបស់បុរស
ដោយរុញក្បាល ពោះរបស់ គាត់ឡើងលើមុនពេល ដែលអ្នកអង្គុយ ស៊ប់
ដើម្បីឱ្យអាច្រម៉ក់ អឹបចូលក្នុងល្អាង បានស្រួល ។
ក្បាច់ពីក្រោយ
ក្បាច់នេះស្ដ្រីគួរលុតជង្គង់ពីលើពូកកន្ធែកជើងបន្ដិច ហើយភាគីបុរសលុត
ជង្គង់ពីក្រោយ រួចចាប់អាច្រម៉ក់ បញ្ចូលទៅក្នុងល្អាង ។ ក្បាច់នេះស្រណុកស្រួល
នៅពេលដែលភាគីទាំង២បង្កើនចលនាកាន់តែខ្លាំងឡើង ៕
ប្រភព ៖ Looking TODAY
ក្រុមហ៊ុនផលិតរថយន្ត BMW
ដ៏ល្បីឈ្មោះនៅអាល្លឺម៉ង់បានបង្កើតទិដ្ឋភាពដ៏អស្ចារ្យមួយដោយ
បង្ហាញរថយន្តប្រភេទi3 ជារថយន្តបើកបរដោយថាមពលអគ្គិសនី ។
តាមរបាយការណ៍ដែលយោងតាមសម្ដីរបស់លោកណ័រប៊ើត
រ៉ៃហូហ័្វរប្រធានក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តBMW i3
បានចេញម៉ូដដោយប្រើវត្ថុធាតុដើមប្រភេទកាបូន -ហ្វាយប័រ
ជាចម្បងធ្វើឱ្យរថយន្តមានទម្ងន់ស្រាល ប៉ុន្តែរថយន្ត i3
ខ្លះអាចមានទម្ងន់សរុប១.១៩៥ គីឡូម៉ែត្រ
និងអាចបង្កើនល្បឿនពី១៣០-១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង
។
BMW
ជាប្រភេទរថយន្តដែលមានកៅអីចំនួន៤នេះបានផលិតនៅ
រោងចក្រក្នុងទីក្រុងឡៃស៊ីកភាគខាងកើតប្រទេសអាល្លឺម៉ង់ដោយ
ប្រើអាគុយប្រភេទលីធ្យូមអាយអន (Lithium ion )
កម្លាំង២២គីឡូវ៉ាត់ក្នុងមួយម៉ោង
និងម៉ូទ័រអគ្គិសនីកម្លាំង១៣០គីឡូវ៉ាត់ ។
សម្រាប់ការបញ្ចូលអាគុយក្នុងមួយលើកត្រូវចំណាយពេលដល់ទៅ
៤ម៉ោង ។
រថយន្តធុនតូចសេ៊រី
i3គឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវរបស់ BMW
ដោយគម្រោងខាងលើបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១ រំពឹងថា
ក្រុមហ៊ុននឹងលក់រថយន្តសេ៊រីនេះនៅប្រទេសអាល្លឺម៉ង់
និងហូឡង់ក្នុងខែវិច្ឆិកាខាងមុខ
ដោយតម្លៃដំបូងប្រហែល៣៥.០០០អឺរូ ក្នុងមួយគ្រឿង
។ចំណែកការដាក់លក់នៅសហរដ្ឋអាមេរិក និងកាណាដារំពឹងថា
អាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០១៤
ដោយតម្លៃដំបូងប្រហែល៤២.២៧៥ដុល្លារ ៕
អាជ្ញាធរស្រុក ZHANGPU ខេត្ត FUJIAN
រាយការណ៍ថា ភ្លើងឆាបឆេះយ៉ាងខ្លាំង
ក្រោយការផ្ទុះមួយកាលពីព្រឹកថ្ងៃទី៣០ កក្កដា
ក្នុងរោងចក្រគីមីមួយនៃខេត្តនោះស្ថិតនៅភាគខាងកើតប្រទេសចិន ។
អាជ្ញាធរស្រុកនិយាយថា ភ្លើងបានឆាបឆេះនាវេលាម៉ោង៤
និង៣៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក រួចត្រូវបានពន្លត់ទាន់ពេល
។ ពុំមានសេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ។
រោងចក្រគីមីនេះកសាងកាលពីឆ្នាំ២០០៩
នៅឧបទ្វីប GULEI ក្រោយការបដិសេធដោយទីក្រុងជាប់មាត់សមុទ្រ XIAMEN
បន្ទាប់ពីប្រជាជនធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគ្រោះថ្នាក់ដល់សុខ
ភាព និងការបំពុលបរិស្ថានមក ។
ការផ្ទុះឆេះនោះពុំបណ្តាលឱ្យរោងចក្រខូចខាតធ្ងន់ធ្ងរ
ឬក៏មានការសាយភាយសារធាតុគីមីចេញដែរ
ក៏ប៉ុន្តែផ្ទះទាំងឡាយនៅជិតខាងមានបែកកញ្ចក់បង្អួចដោយកម្លាំង
ផ្ទុះ ៕
ខេត្តបន្ទាយមានជ័យ ៖ ជន សង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល
ក្រុងសិរីសោភ័ណ ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី៣០
ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ
ក្នុងការិយាល័យអគ្គិសនីខេត្ត ។
អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ បានឲ្យដឹងថា
ជនសង្ស័យត្រូវចាប់ឃាត់ខ្លួនឈ្មោះ អែម ប្រណី ភេទប្រុស អាយុ២៩ឆ្នាំ
មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី៣០ ខែកក្កដា
ឆ្នាំ២០១៣ ជន សង្ស័យបានធ្វើសកម្មភាពលួចចូលទៅក្នុងការិយាល័យអគ្គីសនីខេត្តក្នុងគោលបំណងលួច យក ទ្រព្យសម្បត្តិក្នុងការិយាល័យប៉ុន្តែត្រូវបានកម្លាំងសន្តិសុខ អគ្គីសនីភ្ញាក់ទាន់ និងបានស្រែកឆោឡោ
ព្រមទាំងដេញចាប់ប្រផាប់ប្រភីង ដោយជនសង្ស័យ មានកាន់អង្រែបុកគ្រឿង នៅនឹងដៃ
បានគំរាមដល់ពួកសន្តិសុខថា អ្នកណាហ៊ានចូលគេនឹងវាយ ពេលនោះសន្តិសុខ
បានកាន់ដំបងស្ទុះ ទៅវាយត្រូវក្បាលជនសង្ស័យ១ដំបងបណ្តាលឲ្យបែកក្បាល
ទើបចាប់ខ្លួនបានយក មកប្រគល់ ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ស្វាយ ។
បន្ទាប់មកសមត្ថកិច្ច នគរបាលកំពង់ស្វាយ បាននាំជនសង្ស័យទៅព្យាបាល
រួចនាំយកមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
ដោយមានការសម្របសម្រួលពីលោក ផាន់ ភីរម្យ ព្រះរាជ
អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ទើបនៅវេលាម៉ោង៨និង២នាទីព្រឹកថ្ងៃដដែល
កម្លាំងនគរបាលក្រុង ធ្វើការចាប់ឃាត់ខ្លួន
និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ
ដើម្បីចាត់ការ បន្តតាម ផ្លូវច្បាប់ ៕
ខេត្តពោធិ៍សាត់ ៖
មុខសញ្ញាកាច់សោ.កម៉ូតូម្នាក់ដែលសមត្ថកិច្ចព័ទ្ធបន្ទប់ជួល
ហើយជននេះបើកដំបូលស័ង្កសីហក់ចេញក្រៅរបងរត់គេចខ្លួនបាត់អស់រយៈ
ពេលកន្លះខែមកនេះ ឥឡូវឃាត់ខ្លួនបានហើយ
ខណៈពេលជននេះលបលួចចូលមកសម្ងំលាក់ខ្លួនក្នុងផ្ទះ
ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់
នាព្រឹកថ្ងៃទី៣១ កក្កដា ២០១៣នេះ ។
លោកវរសេនីយ៍ត្រី ម៉ូ លីដា
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា
អនុវត្តដីការបស់តុលាការខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣១នេះ
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលប៉ុស្តិ៍
រដ្ឋបាលផ្ទះព្រៃបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះជូ ឆេកូ
នេះពីបទលួច។ ជននេះជាមុខសញ្ញាកាច់សោ.កម៉ុតូ
និងជក់គ្រឿងញៀន
ជាក់ស្តែងប្រហែលកន្លះខែមុននេះបានកាច់សោយកម៉ូតូហុងដាអស់
ចំនួន២គ្រឿងនៅស្រុកកណ្តៀង
និងក្រុងពោធិ៍សាត់ពេលសមត្ថកិច្ចទៅព័ទ្ធបន្ទប់ជួលម្តុំខាង
ក្រោយផ្ទះសំណាក់បៃតង ភូមិពាលញែក១
ជននេះបើកដំបូលរត់គេចខ្លួនបាត់ នៅតែប្រពន្ធប៉ុណ្ណោះ
ទើបតែពេលនេះលបចូលផ្ទះវិញ សមត្ថកិច្ចឃាត់ខ្លួនតាមដីកាតែម្តង
៕
ប្រភព ៖ កោះសន្ដិភាព
មានមនុស្សជាច្រើនជាង ៨០លាននាក់ នៅលើពិភពលោក
ទទួលរងភាពរុំារ៉ៃនៃជំងឺក្លិនមាត់ស្អុយ ឬ ខ្យល់ ដកដង្ហើមមិនល្អ។
បញ្ហាទាំងអស់នេះ គឺបណ្តាលមកពី អញ្ចាញធ្មេញ និងអណ្តាត។ ក្លិនមាត់ស្អុយ
ឬ ខ្យល់ ដកដង្ហើមមិនល្អ គឺជារឿងមួយដ៏គួរឱ្យខ្មាស់អៀនបំផុត
សំរាប់មនុស្សគ្រប់រូប ជាពិសេសនៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើន។
ប៉ុន្តែ វាគឺជាបញ្ហាដ៏សាមញ្ញមួយ
ដែលមានវីធីជាច្រើន អាចកំចាត់បញ្ហាទាំងនេះបាន។
ខាងក្រោមនេះ គឺជាវិធីមួយចំនួន អាចជួយអ្នកកំចាត់ក្លិនមាត់ស្អុយ
និងខ្យល់ដកដង្ហើមមិនល្អ និងជួយថែរក្សាសុខភាពមាត់ធ្មេញ បាន
ជារៀងរាល់ថ្ងៃ។
១- ដុសសំអាតធ្មេញ ២ដងក្នុង១សប្តាហ៍ ៖
ដុសសំអាតធ្មេញរបស់អ្នកឱ្យបាន ២នាទីទៅ៣នាទី យ៉ាងហោចណាស់
២ដងក្នុង ១សប្តាហ៍ ដើម្បីសំអាតកាកសំណល់ចំនីអាហារ
ដែលនៅជាប់ចន្លោះធ្មេញ។ ជាពិសេស មុនពេលចូលគេង
អ្នកត្រូវដុសសំអាតធ្មេញ ជាមួយនឹងទឹកសូដា
ដើម្បីកាត់បន្ថយជាតិអាស៊ីត និងបាក់តេរី នៅក្នុងមាត់
ដែលបង្កឱ្យអ្នកមានក្លិនមាត់ស្អុយ និងខ្យល់ដកដង្ហើមអាក្រក់។
២- ដុស ឬ ជូតសំអាតអណ្តាតឱ្យបានស្អាត ៖
ដុសជូតអណ្តាលរបស់អ្នក ឱ្យបានស្អាតល្អ
ដើម្បីសំអាតកាក់សំណល់ដែលនៅជាប់នឹងអណ្តាល
ដែលធ្វើឱ្យអ្នកពិបាកភ្លក់រសជាតិ និងបត់អណ្តាលរបស់អ្នក។
អ្នកអាចរកទិញឧបករណ៍ សំរាប់ដុសសំអាតអណ្តាត នៅតាមទីផ្សារ ឬ
ផ្សារទំនើប។ ប្រសិនបើអ្នកគ្មានឧបករណ៍សំរាប់សំអាតអណ្តាត
អ្នកអាចប្រើច្រាសដុញធ្មេញ ដុសសំអាតអណ្តាតរបស់អ្នកបាន។
៣- ឱ្យពេទ្យធ្មេញពិនិត្យ ៖
វិធីដ៏ល្អ គឺទៅពិនិត្យសុខភាពមាត់ធ្មេញ
នៅកន្លែងពេទ្យធ្មេញដោយផ្ទាល់ ដើម្បីឱ្យប្រាកដថា
ធ្មេញរបស់អ្នកមានបញ្ហាអ្វីមួយជាក់លាក់។ ប្រសិនបើធ្មេញរបស់អ្នក ខូច
ឬ មានបញ្ហាអ្វីមួយនោះ គឺអាចព្យាបាលទាន់ពេលវេលា។ ជាពិសេស
ត្រូវទៅពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នក រៀងរាល់ ៦ខែម្តង
ដើម្បីទទួលនូវភាពជឿជាក់ និងទុកចិត្តថា
អ្នកមានសុខភាពមាត់ធ្មេញល្អ៕
ចិន៖ China’s Dead Sea គឺជាអាងហែលទឹកប្រៃមួយ
ដែលមានទីតាំងស្ថិតនៅតំបន់ Daying ខេត្ត Sichuan ប្រទេសចិន
ហើយជាទីកម្សាន្តដែលមានមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា
នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីមុជទឹកលេង កាត់បន្ថយកម្តៅ។
រមណីយដ្ឋាន China’s Dead Sea ត្រូវបានគេសាងសង់ឡើងគ្រប់ដណ្តប់លើផ្ទៃដី
៣ម៉ឺនគីឡូម៉ែត្រការ៉េ ហើយអាចឲ្យភ្ញៀវទេសចរណ៍ ហែលទឹកលេងបានចំនួន
១ម៉ឺននាក់ក្នុងពេលជាមួយគ្នា។
យោងតាមសារព័ត៌មានចិនមួយ បានឲ្យដឹងថា មានមនុស្សជាង ១,៥ម៉ឺននាក់
ពាក់ពោងហែលទឹកលេង នៅរមណីយដ្ឋាន China’s Dead Sea កាលពីថ្ងៃអាទិត្យ
កន្លងទៅនេះ ដែលមើលទៅមានភាពកក់ស្ទះយ៉ាងខ្លាំង៕
ប្រភព ៖ Looking TODAY
ខេត្តកណ្តាល ៖
មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម័
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូបើកបុកគ្នា
ជាមួយរថយន្តទួសរីស១៥កៅអ៊ី ម៉ាកហ៊ីយ៉ាន់ដាយ
កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ កក្កដា ២០១៣
តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥
ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ។
សាក្សីឱ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ពណ៌សម្បកឪឡឹក
ពាក់ស្លាកលេខភ្នំពេញ2M- 9543 បើកតាមផ្លូវជាតិលេខ៣
ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាកឌ្រីមសេ១២៥
ពណ៌ខ្មៅជិះដោយបុរស២នាក់ បញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនដូចគ្នា ។
លុះមកដល់ចំណុចកើតហេតុ
មិនដឹងជាយ៉ាងម៉េចស្រាប់តែបុកគ្នាចំពីមុខពេញទំហឹង
បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់បោកក្បាលស្លាប់ភ្លាមតែម្តង។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ម្នាក់ឈ្មោះ
ខុម សុទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី
ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះទាវ ហេង ភេទប្រុស អាយុ២២
ឆ្នាំ ។
ដោយឡែកអ្នកបើករថយន្តឈ្មោះមុំ ហៀក ភេទប្រុស
អាយុ៤៨ឆ្នាំ មានទីលំនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង
ស្រុកបន្ទាយមាស ខេត្តកំពត
បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕
កាលពីដើមខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ស្ថានីយទូរទស្សន៍ Sky Broadcasting
Group (BSkyB) បានប្ដឹងចោទ ប្រកាន់ក្រុមហ៊ុន Microsoft ថាបានប្រើប្រាស់
នូវស្លាកសញ្ញា “SkyDrive ” ដែលរំលោភលើ ស្លាកសញ្ញារបស់ខ្លួន។
វាមិនបានដឹងថា តុលាការអង់គ្លេសបាន កាត់ក្ដីយ៉ាងណាចំពោះ
ពាក្យបណ្ដឹងនេះនោះទេ ប៉ុន្តែនៅពេលនេះ ស្រាបតែក្រុមហ៊ុន Microsoft
បានចេញមុខប្រកាសថា ខ្លួនយល់ព្រមប្ដូរឈ្មោះ SkyDrive។
សារព័ត៌មាន The Verge បានចុះផ្សាយថា លទ្ធផលនៃការកាត់ក្ដីមិន ដឹងខាងណាជា
អ្នកឈ្នះនោះទេ ហើយតុលាការក៏មិន បានចេញសេចក្តី ប្រកាសផងដែរ
ប៉ុន្តែភ្លាមៗស្រាប់តែ Microsoft បានយល់ព្រមប្ដូរឈ្មោះ SkyDrive
ប៉ុន្តែមិនដឹងប្ដូរទៅជាអ្វីវិញនោះទេ។
គួរបញ្ជាក់ផងដែរថា Sky Broadcasting Group ជាស្ថានីយទូរទស្សន៍
ធំមួយរបស់អង់គ្លេស ហើយការប្រើប្រាស់ឈ្មោះ BSkyB ក៏បានប្រើមុន Microsoft
ផងដែរ៕
ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា
ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយដែលបាន
បញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C
នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S
ហើយស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ
និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាមអារាម
កាលពីពេលមុនៗដូច្នេះដែរ។
ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រអក្សរ “C” ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ “Color”
ដែលចង់បញ្ជាក់ថា នេះគឺជា iPhone
ដំបូងគេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស
និងខ្មៅ ដូច iPhone បច្ចុប្បន្ននោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក
ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ “C”
គឺជាពាក្យកាត់នៃពាក្យ “Cheap” (តំលៃថោក)។ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ
ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរតែទាំងអស់កាលពីពេលមុនៗ
បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល
៣៥០ដុល្លារ គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម
មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕
ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត
ប្រភព៖ គេហទំព័រ ខេមញូស៍