
ផ្នែកទី១៖ ការឡើងតឹងរបស់សាច់ដុំជាច្រើន
បើសិនជាអ្នកគិតថា អ្វីដែលអ្នកត្រូវការធ្វើ គឺញែកជើងរបស់អ្នក ហើយគ្រាន់តែដេកទៅតាមការសម្រួលអារម្មណ៍របស់អ្នក ព្រមដឹងថាអ្នកពិតជាត្រូវតែធ្វើអោយផ្នែកខាងក្រោមរបស់អ្នករឹងខ្លាំង។ បើសិនជាអ្នកកំពុងតែមានបញ្ហាក្នុងការទទួលបានចំនុចកំពូលនៃការរួមភេទមួយមែន ភាគច្រើនទំនងជាបណ្តាលមកពីអ្នកមិនទាន់សិក្សាពីរបៀបកន្ត្រាក់សាច់ដុំជើង និងពោះរបស់អ្នកនៅឡើយ។
បើសិនជាអ្នកចង់ដឹងអំពីសាច់ដុំដែលត្រូវការអោយវាឡើងតឹងនោះ ចូរស្មឹងស្មាតអារម្មណ៍ទៅលើរាងកាយរបស់អ្នកក្នុងពេលមានការស្រើបស្រាលខាងផ្លូវភេទទៅ។ វាគឺជាបទពិសោធន៍ដែលកើតមានជាញឹកញាប់ទៅលើផ្នែកខាងក្រោមរបស់អាងត្រគាក ដែលមានសាច់ដុំសម្មភាពបំផុត ហើយវាក៏ជាសាច់ដុំដូចគ្នាដែលអ្នកត្រូវតែប្រើសម្រាប់បញ្ឈប់ការនោមផងដែរ។ ការរឹបតឹងរបស់សាច់ដុំមានឥទ្ធិពលក្នុងការបង្កើនលំហូរឈាមទៅផ្នែកភាគច្រើននៃរាងកាយដែលក្នុងនោះក៏មានតំបន់ផ្លូវភេទដែរ។ ការមានសម្រើបខាងផ្លូវភេទគឺជាការចាប់ផ្តើមចំនុចមួយ ឬជាការប្រារព្ធទៅលើកត្តាអ្វីមួយ។
ផ្នែកទី២៖ ធ្វើឱ្យខួរក្បាលសម្រាក
ខួរក្បាលរបស់អ្នកគួរតែផ្សារភ្ជាប់នៅក្នុងអារម្មណ៍ជាច្រើននៃការស្រើបស្រាលខាងផ្លូវភេទ។ បើសិនជាអ្នកខ្វាយខ្វល ឬការគិតរបស់អ្នកកំពុងតែដើរចេញពីការរួមភេទ ដំណើរការណ៍នៃការឈានដល់ចំនុចកំពូលនៃការរួមភេទនឹងត្រូវមានឧបសគ្គនៅផ្នែកណាមួយបើសិនជាអ្វីៗមិនបានប្រព្រឹតិ្តទៅយ៉ាងពេញលេញ។ អ្នកត្រូវតែសិក្សាពីរបៀបធ្វើអោយសាច់ដុំរឹង ខណៈពេលចិត្តរបស់អ្នកកំពុងតែសម្រាក ឬធូរស្រាល។ មធ្យោបាយដ៏ល្អមួយនៃការធ្វើបែបនេះបាន អាចប្រើការស្រមើស្រមៃឃើញមានបាដាងមួយដែលមានអក្សររត់ពីឆ្វេងទៅស្តាំជាមួយនឹងសារមួយដែលមានប្រយោជន៍ដល់ការស្រើបស្រាលខាងផ្លូវភេទថា “ខ្ញុំនឹងអាចឆ្លងផុតពេលវេលានេះបាន”។ អ្នកអាចគ្រប់គ្រងរឿងនេះជាមួយនឹងការអនុវត្តន៍ច្រើនដង។
បញ្ហាក្នុងការទទួលបានចំនុចកំពូល
ការរួមភេទមិនមែនជាការសប្បាយរីករាយទាំងបុរស និងស្ត្រីដែលមិនមានការឈានដល់ចំនុចកំពូលឡើយ។ វាអាចជាបញ្ហាទាក់ទងនឹងផ្លូវកាយ និងផ្លូវចិត្តដូចជា៖
- ទំនាក់ទំនងមានបញ្ហា
- ភាពធុញទ្រាន់ក្នុងការរួមភេទ
- ការអាម៉ាស ឬខ្មាស់អៀនពេកក្នុងការរួមភេទ
- មានការឈឺចាប់ខាងរាងកាយ ឬផ្លូវចិត្ត ដូចជា ការចាប់បង្ខំរួមភេទ ឬរំលោភជាដើម
- ជំងឺដែលមានឥទ្ធិពលទៅលើអ័រម៉ូន ឬសរសៃប្រសាទ
- ផលរំខានរបស់ថ្នាំ ជាពិសេសអ្នកប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត
- កង្វះការអប់រំខាងផ្លូវភេទអំពីការឈានចំនុចកំពូលក្នុងពេលរួមភេទ និងអ្វីដែលសាកសមបំផុតចំពោះអ្នក។
សម្រាប់បញ្ហាទាំងអស់នេះ អ្នកត្រូវតែមានការព្យាបាលយ៉ាងពិសេសទៅតាមស្ថានភាពរបស់អ្នក។ អ្នកប្រហែលជានៅតែព្យាយាមធ្វើទៅតាមយុទ្ធសាស្ត្រដើម្បីទទួលបានចំនុចកំពូលមួយដូចការដែលយើងនិយាយពីខាងលើនេះ ជាពិសេសបើសិនជាមានបញ្ហាខាងផ្លូវចិត្តមែន ការឈានដល់ចំនុចកំពូលប្រាកដជាមានបញ្ហាហើយ៕
0 comments