ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា
ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយដែលបាន
បញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C
នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S
ហើយស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ
និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាមអារាម
កាលពីពេលមុនៗដូច្នេះដែរ។

ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រអក្សរ “C” ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ “Color” ដែលចង់បញ្ជាក់ថា នេះគឺជា iPhone ដំបូងគេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស និងខ្មៅ ដូច iPhone បច្ចុប្បន្ននោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ “C” គឺជាពាក្យកាត់នៃពាក្យ “Cheap” (តំលៃថោក)។ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរតែទាំងអស់កាលពីពេលមុនៗ បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល ៣៥០ដុល្លារ គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕

ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត
ប្រភព៖ គេហទំព័រ ខេមញូស៍
0 comments