ជប៉ុន៖ យោងតាមមន្រ្តី ក្រសួងបរិស្ថានជប៉ុន
បានឲ្យដឹងកាលពី ថ្ងៃព្រហស្បត្តិ៍ថា ភ្នំ Fuji គឺជានិមិត្តរូបមួយ
របស់ប្រទេសជប៉ុន ដែលបានទាក់ទាញ ភ្ញៀវទេសចរ ទៅកម្សាន្តចំនួន ៧៩.០៥៧នាក់
នៅអំឡុងពេល ៣សប្តាហ៍ដំបូង ក្នុងខែកក្កដា បន្ទាប់ពីត្រូវបានអង្គការ UNESCO
ចុះបញ្ជូលទៅក្នុង សម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីខែមិថុនា កន្លងទៅនេះ។
មន្រ្តីនៅក្រសួងបរិស្ថានបានបន្តទៀតថា ចំនួនភ្ញៀវទេសចរ ទៅកម្សាន្តនៅភ្នំ
Fuji មានការកើនឡើងប្រមាណ ៣៥ភាគរយ លើសពីឆ្នាំមុន ដោយទិន្នន័យទាំងនេះ
ត្រូវបានរាប់ចន្លោះចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា។
រដូវកាលល្អសម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅភ្នំ Fujiគឺចាប់ផ្តើម
ពីដើមខែកក្កដា រហូតដល់ចុងខែសីហា ដោយនៅក្នុងឆ្នាំនេះ មានការរំពឹងទុកថា
នឹងមានភ្ញៀវទេសចរ ទៅកម្សាន្ត លើសកាលពីឆ្នាំ ២០១០ ដែលមានចំនួន ៣២០.០០០នាក់៕




0 comments