You Are Here: Home» គ្រោះថ្នាក់ចរាចរណ៍ , ព័ត៌មានកម្ពុជា » រថយន្តកូរ៉ូឡា បុករថយន្ត កាម៉ារីឆ្លាម បណ្តាលឲ្យ ក្រឡាប់កក ស្ទះចរាចរណ៍ នៅម្តុំស្តុបផ្សារដីហុយ

ភ្នំពេញ៖ ការកកស្ទះ ចរាចរណ៍មួយ បានកើតឡើង ខណៈមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារតែ មានរថយន្ត ប្រភេទកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9093 បានធ្វើដំណើរ តាមផ្លូវហានណូយ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែដល់ ចំណុចកើតហេតុ ក៏ជ្រុលទៅបុក រថយន្តកាម៉ារី ឆ្លាមមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ នគរបាល 2-0623 បណ្តាលឲ្យក្រឡាប់ កាលពីវេលាម៉ោង ប្រមាណ ៨៖២០នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅ ម្តុំភ្លើងស្តុប ផ្សារដីហុយ តាមបណ្តោយ ផ្លូវហានណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារតែមាន រថយន្តក្រឡាប់ យ៉ាងដូច្នេះ បានធ្វើឲ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ អ្នកបើករថយន្តកូរ៉ូឡា ដែលជាមនុស្សស្រី និងអ្នកបើករថយន្ត កាម៉ារីឆ្លាម ជាបុរសរងគ្រោះ ដល់អាយុ ជីវិតនោះឡើយ ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្តរាគមន៍ ភ្លាមៗដើម្បីបញ្ចៀសការ កកស្ទះ ចរាចរណ៍៕


ប្រភព ៖ សារព័ត៌មាន ដើមអម្ពិល





0 comments

Leave a Reply