ភ្នំពេញ៖ តារាចម្រៀងជើងចាស់ប្រចាំ នៅផលិតកម្មរស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា មួយរយៈចុងក្រោយនេះត្រូវបាន មហាជនមើលឃើញថា នាងហាក់កំពុងតែមានសន្ទុះគាំទ្រខ្លាំងក្លា ជាមុនពេលមុនៗ។ ខណៈដែលថ្មីៗនេះ មានលេចឭដំណឹងមកថា នាងកំពុងតែមានទំនាក់ទំនង ស្នេហាជាមួយបុរសក្រៅស្រុក។
ផ្អែកតាមប្រភពដែលនិយាយ ចេញពីចង្កោមអ្នកសិល្បៈ បានលួចបង្ហើបថា បច្ចុប្បន្ននេះ មានបុរសដែលជាអាណិកជនខ្មែរ រស់នៅអូស្រា្តលីម្នាក់ បាននឹងកំពុងតែ តាមទាក់ទងលួងលោម ចង់បានក្តីស្រលាញ់ ពីតារាចម្រៀង ឈិត សុវណ្ណបញ្ញា ។ ម្យ៉ាងទៀតរាល់ថ្ងៃនេះ ឈិត សុវណ្ណបញ្ញា ក៏បាននឹងកំពុងតែទាក់ទង ជាមួយគ្នាជាមួយ បុរសម្នាក់នេះផងដែរ។
ប្រភពបាននិយាយទៀតថា បុរសអាយុជាង ៤០ឆ្នាំម្នាក់នេះ បានតាមទាក់ទងសុំស្នេហ៍ពីកញ្ញា ឈិត សុវណ្ណបញ្ញា អស់រយៈពេលជាច្រើនខែមកហើយ តែមុននេះ នាងមិនដែលចាប់អារម្មណ៍ អើពើរជាមួយនឹងរឿងនេះឡើយ ។ ទើបតែថ្មីៗនេះ គេបានដឹងថានាងបានទាក់ទងដោយស្ងាត់ៗ ជាមួយបុរសម្នាក់នេះ។ បុរសអាណិកជនម្នាក់នេះ មានបំណងចង់រៀបការជាមួយ កញ្ញា ឈិត សុវណ្ណបញ្ញា ទៀតផង ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹង នៅឡើយទេថា ឈិត សុវណ្ណបញ្ញា យល់ព្រមឬក៏អត់។
ទាក់ទងនឹងព័ត៌មានដែលលេចឮខាងលើ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា ឈិត សុវណ្ណបញ្ញា បាននៅឡើយទេ។ ដូច្នេះ LookingTODAY នឹងព្យាយាមទាក់ទង សុំការបកស្រាយពី ឈិត សុវណ្ណបញ្ញា នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹងច្បាស់ពីការពិត៕



0 comments