You Are Here: Home» សុខភាព , សុខភាពទូទៅ » វិធី​ងាយៗ​ព្យាបាល ក្លិន​មាត់​ស្អុយ និង​ខ្យល់​ដកដង្ហើម​មិនល្អ

មាន​មនុស្ស​ជាច្រើនជាង ៨០​លាន​នាក់ នៅលើ​ពិភពលោក ទទួលរង​ភាព​រុំា​រ៉ៃ​នៃ​ជំងឺ​ក្លិន​មាត់​ស្អុយ ឬ ខ្យល់ ​ដកដង្ហើម​មិនល្អ​។ បញ្ហា​ទាំងអស់នេះ គឺ​បណ្តាលមកពី អញ្ចាញធ្មេញ និង​អណ្តាត​។ ក្លិន​មាត់​ស្អុយ ឬ ខ្យល់​ ដកដង្ហើម​មិនល្អ គឺជា​រឿង​មួយ​ដ៏​គួរឱ្យ​ខ្មាស់អៀន​បំផុត សំរាប់​មនុស្ស​គ្រប់រូប ជាពិសេស​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ដ៏​ច្រើន​។ ប៉ុន្តែ វា​គឺជា​បញ្ហា​ដ៏​សាមញ្ញ​មួយ ដែលមាន​វី​ធី​ជាច្រើន អាច​កំចាត់​បញ្ហា​ទាំងនេះ​បាន​។​
​ខាងក្រោម​នេះ គឺជា​វិធី​មួយចំនួន អាចជួយ​អ្នក​កំចាត់​ក្លិន​មាត់​ស្អុយ និង​ខ្យល់​ដកដង្ហើម​មិនល្អ និង​ជួយ​ថែរក្សា​សុខភាព​មាត់​ធ្មេញ បាន ជា​រៀងរាល់ថ្ងៃ​។​
១- ដុស​សំអាត​ធ្មេញ ២​ដង​ក្នុង​១​សប្តាហ៍​ ៖ ដុស​សំអាត​ធ្មេញ​របស់​អ្នក​ឱ្យបាន ២​នាទី​ទៅ​៣​នាទី យ៉ាងហោចណាស់ ២​ដង​ក្នុង ១​សប្តាហ៍ ដើម្បី​សំអាត​កាកសំណល់​ចំនីអាហារ ដែល​នៅជាប់​ចន្លោះ​ធ្មេញ​។ ជាពិសេស មុនពេល​ចូល​គេង   អ្នក​ត្រូវ​ដុស​សំអាត​ធ្មេញ ជាមួយនឹង​ទឹក​សូ​ដា ដើម្បី​កាត់បន្ថយ​ជាតិ​អាស៊ីត និង​បាក់តេរី នៅក្នុង​មាត់ ដែល​បង្ក​ឱ្យ​អ្នកមាន​ក្លិន​មាត់​ស្អុយ និង​ខ្យល់​ដកដង្ហើម​អាក្រក់​។​
២- ដុស ឬ ជូត​សំអាត​អណ្តាត​ឱ្យបាន​ស្អាត ៖ ដុស​ជូត​អ​ណ្តា​ល​របស់​អ្នក ឱ្យបាន​ស្អាត​ល្អ ដើម្បី​សំអាត​កាក់សំណល់​ដែល​នៅជាប់​នឹង​អ​ណ្តា​ល ដែល​ធ្វើឱ្យ​អ្នក​ពិបាក​ភ្លក់​រសជាតិ និង​បត់​អ​ណ្តា​ល​របស់​អ្នក​។ អ្នក​អាច​រក​ទិញ​ឧបករណ៍  សំរាប់​ដុស​សំអាត​អណ្តាត នៅតាម​ទីផ្សារ ឬ ផ្សារ​ទំនើប​។ ប្រសិនបើ​អ្នក​គ្មាន​ឧបករណ៍​សំរាប់​សំអាត​អណ្តាត អ្នក​អាច​ប្រើ​ច្រាស​ដុ​ញ​ធ្មេញ ដុស​សំអាត​អណ្តាត​របស់​អ្នក​បាន​។​
៣- ឱ្យ​ពេទ្យធ្មេញ​ពិនិត្យ​ ៖ វិធី​ដ៏​ល្អ គឺ​ទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ នៅ​កន្លែង​ពេទ្យធ្មេញ​ដោយផ្ទាល់ ដើម្បីឱ្យ​ប្រាកដថា ធ្មេញ​របស់​អ្នកមាន​បញ្ហា​អ្វីមួយ​ជាក់លាក់​។ ប្រសិនបើ​ធ្មេញ​របស់​អ្នក ខូច ឬ មាន​បញ្ហា​អ្វីមួយ​នោះ គឺអាច​ព្យាបាល​ទាន់ពេលវេលា​។ ជាពិសេស ត្រូវ​ទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក រៀងរាល់ ៦​ខែម្តង  ដើម្បី​ទទួល​នូវ​ភាពជឿជាក់ និង​ទុកចិត្ត​ថា អ្នកមាន​សុខភាព​មាត់​ធ្មេញ​ល្អ​៕

0 comments

Leave a Reply