You Are Here: Home» ប្លែក ! ប្លែក ! , ពិភពលោក » អាង​ហែល​ទឹក ដែល​មាន​មនុស្ស ច្រើន​ជាង​គេ​បំ​ផុត លើ​ពិ​ភព​លោក



ចិន៖ China’s Dead Sea គឺជាអាងហែលទឹកប្រៃមួយ ដែលមានទីតាំងស្ថិតនៅតំបន់ Daying ខេត្ត Sichuan ប្រទេសចិន ហើយជាទីកម្សាន្តដែលមានមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីមុជទឹកលេង កាត់បន្ថយកម្តៅ។
រមណីយដ្ឋាន China’s Dead Sea ត្រូវបានគេសាងសង់ឡើងគ្រប់ដណ្តប់លើផ្ទៃដី ៣ម៉ឺនគីឡូម៉ែត្រការ៉េ ហើយអាចឲ្យភ្ញៀវទេសចរណ៍ ហែលទឹកលេងបានចំនួន ១ម៉ឺននាក់ក្នុងពេលជាមួយគ្នា។
យោងតាមសារព័ត៌មានចិនមួយ បានឲ្យដឹងថា មានមនុស្សជាង ១,៥ម៉ឺននាក់ ពាក់ពោងហែលទឹកលេង នៅរមណីយដ្ឋាន China’s Dead Sea កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ដែលមើលទៅមានភាពកក់ស្ទះយ៉ាងខ្លាំង៕

Looking TodayLooking Today



ប្រភព ៖ Looking TODAY



0 comments

Leave a Reply