You Are Here: Home» feature , ព័ត៌មានកម្ពុជា , សន្ដិសុខសង្គម » មុខ​សញ្ញា​កាច់​សោ​.ក​ម៉ូតូ​គេច​ខ្លួន​បាន​ប្រហែល​កន្លះ​ខែ​ត្រឡប់​មក​វិញ​ជាប់​អន្ទាក់​ប៉ូលិស

ខេត្ត​ពោធិ៍​សាត់​ ៖ មុខ​សញ្ញា​កាច់​សោ​.ក​ម៉ូតូ​​​ម្នាក់​ដែល​សមត្ថ​កិច្ច​ព័ទ្ធ​បន្ទប់​ជួល ហើយ​ជន​នេះ​បើក​ដំបូល​ស័ង្កសី​ហក់​ចេញ​ក្រៅ​របង​រត់​គេច​ខ្លួន​បាត់​អស់​រយៈ ​ពេល​កន្លះ​ខែ​មក​នេះ ឥឡូវ​ឃាត់​ខ្លួន​បាន​ហើយ​ ខណៈ​ពេល​ជន​នេះ​លប​លួច​ចូល​មក​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​ ស្ថិតក្នុង​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់​ នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ២០១៣​នេះ​ ។
លោក​វរ​សេនីយ៍​ត្រី​ ម៉ូ លី​ដា នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ដឹង​ថា អនុវត្ត​ដីកា​របស់​តុលា​ការ​ខេត្ត​ពោធិ៍​សាត់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​សហ​ការជាមួយ​​នគរ​បាល​ប៉ុស្តិ៍​ រដ្ឋ​បាល​ផ្ទះ​ព្រៃ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ជូ ឆេកូ នេះ​ពី​បទ​លួច​។ ជន​នេះ​ជា​មុខ​សញ្ញា​កាច់​សោ​.​ក​ម៉ុតូ​ និង​ជក់​គ្រឿង​ញៀន​ ជាក់​ស្តែង​ប្រហែល​កន្លះ​ខែ​មុន​នេះ​បាន​កាច់​សោ​យក​ម៉ូតូ​​ហុង​ដា​អស់​ ចំនួន​២​គ្រឿង​​នៅ​ស្រុក​កណ្តៀង​ និង​ក្រុង​ពោធិ៍​សាត់​​ពេល​សមត្ថ​កិច្ច​ទៅ​ព័ទ្ធ​​បន្ទប់​​ជួល​ម្តុំ​ខាង​ ក្រោយ​ផ្ទះ​សំណាក់​បៃ​តង​ ភូមិ​ពាល​ញែក​១ ជន​នេះ​បើក​ដំបូល​រត់​គេច​ខ្លួន​បាត់​ នៅ​តែ​ប្រពន្ធ​ប៉ុណ្ណោះ​​ ទើប​តែ​ពេល​នេះ​លប​ចូល​ផ្ទះ​វិញ សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​ដី​កា​តែ​ម្តង​ ៕


ប្រភព​ ៖ កោះសន្ដិភាព

 

0 comments

Leave a Reply