You Are Here: Home» feature , ព័ត៌មានកម្ពុជា , សន្ដិសុខសង្គម » ឃាត់ខ្លួនជន សង្ស័យម្នាក់ពី បទប៉ុនប៉ង លួចទ្រព្យ សម្បត្តិ អគ្គិសនី

ខេត្តបន្ទាយមានជ័យ ៖ ជន សង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល ក្រុងសិរីសោភ័ណ ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ ក្នុងការិយាល័យអគ្គិសនីខេត្ត  ។
អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ឃាត់ខ្លួនឈ្មោះ អែម ប្រណី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ជន សង្ស័យបានធ្វើសកម្មភាពលួចចូលទៅក្នុងការិយាល័យអគ្គីសនីខេត្តក្នុងគោលបំណងលួច យក ទ្រព្យសម្បត្តិក្នុងការិយាល័យប៉ុន្តែត្រូវបានកម្លាំងសន្តិសុខ អគ្គីសនីភ្ញាក់ទាន់ និងបានស្រែកឆោឡោ ព្រមទាំងដេញចាប់ប្រផាប់ប្រភីង ដោយជនសង្ស័យ មានកាន់អង្រែបុកគ្រឿង នៅនឹងដៃ បានគំរាមដល់ពួកសន្តិសុខថា អ្នកណាហ៊ានចូលគេនឹងវាយ ពេលនោះសន្តិសុខ បានកាន់ដំបងស្ទុះ ទៅវាយត្រូវក្បាលជនសង្ស័យ១ដំបងបណ្តាលឲ្យបែកក្បាល ទើបចាប់ខ្លួនបានយក មកប្រគល់ ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ស្វាយ ។ បន្ទាប់មកសមត្ថកិច្ច នគរបាលកំពង់ស្វាយ បាននាំជនសង្ស័យទៅព្យាបាល រួចនាំយកមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
ដោយមានការសម្របសម្រួលពីលោក ផាន់ ភីរម្យ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ទើបនៅវេលាម៉ោង៨និង២នាទីព្រឹកថ្ងៃដដែល កម្លាំងនគរបាលក្រុង ធ្វើការចាប់ឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ បន្តតាម ផ្លូវច្បាប់ ៕

 



0 comments

Leave a Reply