You Are Here:
Home»
ពិភពលោក
,
ព្រឹត្តិការណ៍សំខាន់ៗ
»
ផ្ទុះឆេះក្នុងរោងចក្រគីមីមួយនៅប្រទេសចិន
ផ្ទុះឆេះក្នុងរោងចក្រគីមីមួយនៅប្រទេសចិន
Posted by Cambodia Morning on Friday, August 02, 2013 |
0
comments

អាជ្ញាធរស្រុក ZHANGPU ខេត្ត FUJIAN
រាយការណ៍ថា ភ្លើងឆាបឆេះយ៉ាងខ្លាំង
ក្រោយការផ្ទុះមួយកាលពីព្រឹកថ្ងៃទី៣០ កក្កដា
ក្នុងរោងចក្រគីមីមួយនៃខេត្តនោះស្ថិតនៅភាគខាងកើតប្រទេសចិន ។
អាជ្ញាធរស្រុកនិយាយថា ភ្លើងបានឆាបឆេះនាវេលាម៉ោង៤
និង៣៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក រួចត្រូវបានពន្លត់ទាន់ពេល
។ ពុំមានសេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ។
រោងចក្រគីមីនេះកសាងកាលពីឆ្នាំ២០០៩
នៅឧបទ្វីប GULEI ក្រោយការបដិសេធដោយទីក្រុងជាប់មាត់សមុទ្រ XIAMEN
បន្ទាប់ពីប្រជាជនធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគ្រោះថ្នាក់ដល់សុខ
ភាព និងការបំពុលបរិស្ថានមក ។
ការផ្ទុះឆេះនោះពុំបណ្តាលឱ្យរោងចក្រខូចខាតធ្ងន់ធ្ងរ
ឬក៏មានការសាយភាយសារធាតុគីមីចេញដែរ
ក៏ប៉ុន្តែផ្ទះទាំងឡាយនៅជិតខាងមានបែកកញ្ចក់បង្អួចដោយកម្លាំង
ផ្ទុះ ៕
0 comments