
BMW
ជាប្រភេទរថយន្តដែលមានកៅអីចំនួន៤នេះបានផលិតនៅ
រោងចក្រក្នុងទីក្រុងឡៃស៊ីកភាគខាងកើតប្រទេសអាល្លឺម៉ង់ដោយ
ប្រើអាគុយប្រភេទលីធ្យូមអាយអន (Lithium ion )
កម្លាំង២២គីឡូវ៉ាត់ក្នុងមួយម៉ោង
និងម៉ូទ័រអគ្គិសនីកម្លាំង១៣០គីឡូវ៉ាត់ ។
សម្រាប់ការបញ្ចូលអាគុយក្នុងមួយលើកត្រូវចំណាយពេលដល់ទៅ
៤ម៉ោង ។
រថយន្តធុនតូចសេ៊រី
i3គឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវរបស់ BMW
ដោយគម្រោងខាងលើបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១ រំពឹងថា
ក្រុមហ៊ុននឹងលក់រថយន្តសេ៊រីនេះនៅប្រទេសអាល្លឺម៉ង់
និងហូឡង់ក្នុងខែវិច្ឆិកាខាងមុខ
ដោយតម្លៃដំបូងប្រហែល៣៥.០០០អឺរូ ក្នុងមួយគ្រឿង
។ចំណែកការដាក់លក់នៅសហរដ្ឋអាមេរិក និងកាណាដារំពឹងថា
អាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០១៤
ដោយតម្លៃដំបូងប្រហែល៤២.២៧៥ដុល្លារ ៕
0 comments