តាមប្រភពព័ត៌មាន
ប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃចន្ទ ទី២២ កក្កដា ឆ្នាំ២០១៣
បានឱ្យដឹងថា ក្លិប Tottenham
បានសម្រេចចិត្តទិញកីឡាករខ្សែបម្រើស្លាបឆ្វេង Nacer Chadli
ពីក្លិបបាល់ទាត់ហូឡង់ Twente
ក្នុងតម្លៃជាង១០លានដុល្លារអាមេរិក ។
ក្លិប Tottenham មិនបានបង្ហើបឱ្យដឹងពីរយៈពេលការកុងត្រា និងតម្លៃខ្លួនកីឡាករនេះដឹងជាផ្លូវការទេ ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានក្រៅផ្លូវការបានធ្វើការប៉ាន់ ស្មានថា កីឡាកររូបនេះមានតម្លៃប្រហាក់ប្រហែល៧លានផោនស្មើនឹងជាង១០ លានដុល្លារអាមេរិក។

ទោះបីជាក្លិប Tottenham
មិនបានបង្ហើបឱ្យដឹងពីតម្លៃខ្លួនបែបនេះក្ដីតែក្លិប
បានបញ្ជាក់ថា
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះនឹងមកចូលរួមហ្វឹកហាត់
ជាមួយមិត្តរួមក្រុមមុនបើករដូវកាលនៅសប្ដាហ៍ក្រោយនេះក្នុង
ទីក្រុងហុងកុងក្រោមការដឹករបស់លោកវីឡា ប៊ូស
។កីឡាករវ័យ២៣ឆ្នាំ បានក្លាយទៅជាកីឡាករសំខាន់ទី២
ក្នុងក្រសែភ្នែកលោកវីឡា ប៊ូស
ក្នុងរដូវកាលដោះដូរបន្ទាប់ពីកីឡាករប៉ូលីនហូ
ដែលក្លិបបានទិញមកពីក្លិបCorinthians របស់ប្រេស៊ីល ។
កីឡាករNacer Chadli បានចូលមកលេងឱ្យក្លិប
Twente ក្នុងឆ្នាំ២០១០ បន្ទាប់ពីផ្លាស់មកពីក្លិបAGOVV ។
នៅជាមួយក្លិប Twente គាត់ធ្លាប់ស៊ុតបាល់បាន 25 គ្រាប់
ក្នុង 84 ប្រកួត ។
ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញគឺស៊ុតបាល់បាន 2 គ្រាប់
ក្នុង 14 ប្រកួត ៕
ប្រភព ៖ កោះសន្ដិភាព
0 comments