កណ្តាល
៖ ក្រុមលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ដ៏សកម្មនៅក្នុងតំបន់
អ្នកលឿងត្រើយខាងលិច
ត្រូវបានកម្លាំងប៉ូលិសស្រុកលើកដែកបង្ក្រាបចាប់បាន២នាក់រួមជាមួយ
ថ្នាំញៀន រត់រួចចំនួន៣នាក់។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១០
ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១២ថ្ងៃត្រង់
នៅក្រោយសាលាបឋមសិក្សាកំពង់ចំលង ស្ថិតនៅក្នុងភូមិកំពង់ចំលង
ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។ តាមប៉ូលិសបានបញ្ជាក់ថា
បន្ទាប់ពីភ្ជាប់បាននូវមុខសញ្ញា ក៏បាននាំកម្លាំងទៅ
លោមព័ន្ធចាប់ក្រុមលក់ចែកចាយនិងប្រើប្រាស់ថ្នាំញៀន។
ក្នុង
ប្រតិបត្តិការណ៍នេះចាប់បានក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀន២
នាក់រួមនឹងវត្ថុតាងចំណែកបីនាក់ទៀតបានរត់គេចខ្លួន។
ជន២នាក់ដែលចាប់បាននោះមាន ១.ឈ្មោះ
អៀង សុភ័ស្ត ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកលក់ចែកចាយថ្នាំញៀន
រស់នៅភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ២.ឈ្មោះ
សោម ហុង ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន
រស់នៅភូមិ៥ឃុំ ព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចំណែកអ្នកដែលរត់រួចនោះមាន ១.ឈ្មោះផាន បឿន ភេទប្រុស អាយុ៣២ឆ្នាំ ២.ឈ្មោះ
នី សុផា ភេទប្រុស អាយុ២៦ឆ្នាំ
អ្នកទាំងពីរជាអ្នកយកថ្នាំញៀនមកលក់ឲ្យ អៀងសុភ័ស្ត
រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ៣.ឈ្មោះ
តុលា ជាអ្នកចែកចាយនិងប្រើប្រាស់រស់នៅភូមិអ្នកលឿងត្រើយខាងកើត
ខេត្តព្រៃវែង។ រួមនឹងវត្ថុតាង មានថ្នាំញៀនប្រភេទម៉ាទឹកកក
៤កញ្ជក់ធំ ១០កញ្ចប់តូច ម៉ូតូម៉ាកហ្វីណូ គ្មានស្លាកលេខ ១គ្រឿង
ទូរស័ព្ទដៃ ៣គ្រឿង ដែកកេះ ១និង ប្រដាប់ប្រដា
ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ឥឡូវ
ប៉ូលិសកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ
តាមប្រជាជនរស់នៅម្តុំនេះ ដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់ថា
ឈ្មោះអៀង សុភ័ស្តនេះ កាលពីមុនតែងខ្លួនធ្វើជាស្រី (ខ្ទើយ) ហើយ
មានពាក់ព័ន្ធនឹងរកស៊ីជួញដូរផ្លូវភេទ ធ្លាប់ ល្បួងលួងលោមក្មេងស្រី
ដែលជាអនីតិជន
យកទៅលក់ឲ្យមេបននៅភ្នំពេញលុះក្រោយមកក្មេងស្រីនោះបានរត់រួចមក
ស្រុកវិញ ដោយខ្លាចក្មេងស្រីនោះ ស្គាល់មុខ
ជននោះបានធ្វើខ្លួនជាប្រុសវិញហើយចាប់រកស៊ីជួញដូរថ្នាំញៀន
នេះរហូតដល់ប៉ូលិសចាប់ខ្លួន៕
0 comments