
ហេតុការណ៍
នេះ កើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣
វេលាម៉ោង៥និង៤៥នាទីល្ងាច នៅមុខមណ្ឌលសុខភាព ព្រែកទន្លាប់
ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា នៅពេលដែលម៉ូតូ Dram បើក
ពីទិសខាងជើងទៅត្បូងមកដល់ផ្លូវកោងនេះក៏ជ្រុលមកខាងឆ្វេងដៃយ៉ាង
ខ្លាំងក្នុងខណៈនោះក៏មានម៉ូតូរ៉ឺម៉កដឹកកម្មករ រោងចក្រកាត់ដេរ
ដែលបើកពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា) មកដល់
ចំណុចកើតហេតុ ធ្វើឲ្យមានការប៉ះទង្គិចនោះកើតឡើង គាត់បានបន្ថែមថា
យុវជននោះឈ្មោះស៊ឹមសុផា អាយុ២០ឆ្នាំ
មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាកូនកសិករក្រីក្រ
ហើយបានខ្ចីម៉ូតូមិត្តភក្ដិជិះទៅក្រៅមួយភ្លែត
ដល់ត្រឡប់មកវិញក៏ជួបនឹងគ្រោះថ្នាក់។
បន្ទាប់មក
ជនរងគ្រោះត្រូវបានម្តាយបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ។
ប្រជាជនបានរិះគន់ថា បុកគ្នានៅចំពីមុខមណ្ឌលសុខភាព
តែបែរជាមណ្ឌលសុខភាពនោះ គ្មានគ្រូពេទ្យប្រចាំការ
ដើម្បីជួយសង្គ្រោះជាបឋមនោះទេ។
ម៉ូតូរ៉ឺម៉កនឹងម៉ូតូបង្កហេតុត្រូវបានប៉ូលិសចរាចរស្រុកនាំយកទៅ
រក្សាទុកនៅអធិការដ្ឋានស្រុកលើកដែករង់ចាំដោះស្រាយ៕
0 comments