រាជធានីភ្នំពេញ ៖
ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញអង្គុយយំ កាលពីវេលាម៉ោង ១០
យប់ ថ្ងៃទី០៣ កក្កដា ២០១៣ នៅតាមបណ្តោយផ្លូវលេខ១៩២
កែងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
នៅពេលសមត្ថកិច្ចសួរនាំ ស្រ្តីខាងលើបានប្រាប់ឱ្យដឹងថា
នាងឈ្មោះ ធារី អាយុជាង ២០ឆ្នាំ មូលហេតុដែលអង្គុយយំនៅទីនេះ
ព្រោះបានធ្លាក់ពីលើម៉ូតូ ហើយរលាកបំពង់ស៊ីម៉ាំង ។
នាងបានបន្តថា នាងបានតាមរកប្តី
រួចក៏ឃើញប្តីនាងកំពុងអង្គុយអោបស្រីច្រៀងការ៉ាអូខេនៅផ្លូវ១១២
ក្នុងសង្កាត់ផ្សារដេប៉ូទី១ ហើយបានឈ្លោះប្រកែកគ្នា
បន្ទាប់មកក៏នាំគ្នាជិះម៉តូត្រលប់ទៅផ្ទះវិញនៅម្តុំបឹងសាឡាង
ខណៈមកដល់ចំណុចខាងលើ នាងក៏បានធ្លាក់ពីលើម៉ូតូតែម្តងទៅ ៕
ប្រភព ៖ កោះសន្តិភាព
0 comments