រាជធានីភ្នំពេញ ៖
បុរសវ័យចំណាស់ម្នាក់អាយុប្រមាណជាង ៦០ឆ្នាំ
ខណៈដែលដើរតាមផ្លូវក៏ត្រូវជនមិនស្គាល់មុខម្នាក់វាយនឹងដំបង
ចំសៀតផ្កាឆ្វេងហូរឈាមដួលផ្កាប់មុខនឹងថ្នល់របួសធ្ងន់ធ្ងរ
ត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត
ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង
១៥នាទី យប់ថ្ងៃទី០៩ កក្កដា ២០១៣ តាមបណ្តោយផ្លូវលេខ២១៧
ម្តុំផ្សារសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា
ជនសង្ស័យជាមនុស្សពិការដៃម្ខាង ៕
ប្រភព ៖ កោះសន្ដិភាព
0 comments