
កីឡាករបស់Manchester Unitedមកដល់បាងកកក្រោមការស្វាគមន៍ពីអ្នកគាំទ្រ
អ្នកចាត់ការថ្មីរបស់Man UtdលោកDavid Moyes បានដឹកនាំកីឡាករនិងបុគ្គលិកមួយចំនួនទៅកាន់មន្ទីរពេទ្យស៊ិរិរ៉ាចដើម្បីចុះហត្ថលេខាលើសៀវភៅជូនពរស្តេចថៃ នៅពេលសមាជិកក្រុមដទៃទៀតទៅសម្រាកនៅសណ្ឋាគារFour Seasons។
កីឡាករបស់Manchester Unitedត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅអាកាសយានដ្ឋានដនមឿង
ក្នុងអំឡុងពេលស្នាក់អាស្រ័យនៅថៃ៣ថ្ងៃ ក្រុមបិសាចក្រហមនេះត្រូវធ្វើការហាត់បង្ហាញជាច្រើនដោយនៅថ្ងៃព្រហស្បត៍ត្រូវចាប់ផ្តើមនៅទីលានSingha Football Parkក្នុងខេត្តណុនថាប៊ូរី។Man Utdជាក្លឹបមានប្រជាប្រិយបំផុតមួយក្នុងលោក។វាបានឈ្នះតំណែងជើងឯកEnglish Premiershipលើកទី២០។ក្រុមនេះនឹងលេងជាលក្ខណៈមិត្តភាពទល់នឹងក្រុមSingha All-Starរបស់ថៃនៅថ្ងៃសៅរ៍នៅម៉ោង៨យប់។
កីឡាកររបស់Manchester Unitedចំនួន១៧នាក់ដែលត្រូវរំពឹងថានឹងចូលប្រកួតនៅថ្ងៃសៅរ៍ រួមមានAnders Lindegaard, Ben Amos, Rafael da Silva, Patrice Evra, Phil Jones, Rio Ferdinand, Jonny Evans, Michael Keane, Alexander Büttner, Michael Carrick, Jesse Lingard, Adnan Januzaj, Tom Cleverley, Ryan Giggs, Wilfried Zaha, Danny Welbeck និងWayne Rooney។
ចំណែកកីឡាករខ្សែប្រយុទ្ធហុល្លង់Robin van Persieនិង Shinji Kagawaរបស់ជប៉ុននឹងអវត្តមានក្នុងការប្រកួតនៅបាងកកនេះ។
នៅយប់ថ្ងៃសៅរ៍ ពួកគេនឹងបន្តដំណើរទៅកាន់ក្រុងស៊ីដនី មុនបន្តទៅក្រុងយ៉ូកូហាម៉ា ក្រុងអូសាកានិងហុងកុង៕
0 comments