
ប្រេងឆៅប្រមាណជាង ៥ ម៉ឺនលីត្រ បានហូរចាក់ទៅក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍ចម្ងាយប្រមាណ ២០គ.ម. ក្បែរឆ្នេរសមុទ្រនៃខេត្តរ៉ាក់យ៉ង ភាគអាគ្នេយ៍ នៃរាជធានីបាងកក។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនប្រេង PTT Global ដែលប៉ាន់ស្មានថានៅសល់ប្រេងឆៅប្រមាណជាង ៥ ពាន់លីត្រ ឬលើសហ្នឹងទៀតត្រូវបោសសម្អាត បាននិយាយថា៖ «ការលេចធ្លាយប្រេងមួយ បានមកដល់ឆ្នេរខ្សាច់អៅប្រាវនៃកោះសាម៉េតហើយ»។
ក្រុមការងារ កាលពីថ្ងៃអង្គារនៅតែព្យាយាមប្រមូល និងសម្អាត ប្រេងឆៅនោះពីឆ្នេរខ្សាច់នោះនិងទឹកនៃឆ្នេរខ្សាច់គួរឲ្យចាប់ចិត្ត និងឆកនៅលើតំបន់ភាគខាងលិចនៃកោះនោះ។ប្រមុខឧទ្យានសាម៉េត Sumet Saithongsaid បានបញ្ជាក់ពីថ្ងៃចន្ទថា ឆ្នេរខ្សាច់នេះ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយភ្ញៀវទេសចរ ត្រូវបានជម្លៀសចេញ។ ប្រមុខឧទ្យានរូបនេះ បាននិយាយថា តំបន់ជាច្រើនទៀតនៃកោះ ពុំបានបោះះពាល់ពីការធ្លាយប្រេងនេះទេ។
ប្រេងឆៅនេះ បានលេចចេញពីបំពង់បង្ហូរប្រេងក្បែរឆ្នេរសមុទ្រ នៅឯរោងចក្រចម្រាញ់ប្រេងមួយ ដោយប្រតិបត្តិការដោយក្រុមហ៊ុន PTT Global Chemical Plc (PTTGC) នៅក្នុងតំបន់ឧស្សាហកម្ម Map Ta Phut ក្នុងខេត្តរ៉ាក់យ៉ង កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។ កងទ័ពនៃទាហានជើងទឹក និងក្រុមការងាររបស់ក្រុមហ៊ុន កំពុងតស៊ូយ៉ាងលំបាកដើម្បីទប់ស្កាត់វា ថ្វីបើមានរបាយការណ៍មុននេះថាជោគជ័យក្តី៕
ប្រភព៖ សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
0 comments