You Are Here: Home» ជុំវិញ ពិភពលោក , ដំណើរកម្សាន្ដ » រាជវាំង​ដែល​គួរ​​ឲ្យ​​ទាក់​ទាញ​ទាំង​១០​លើ​លោក Trackback

រាជវាំង​គឺ​ជា​កន្លែង​សម្រាប់​ព្រះ​រាជា​ និង​រាជ​វង្សានុវង្ស​នៃ​ប្រទេស​នីមួយ​ៗ​គង់​​នៅ​ ដូច្នេះ​ប្រាកដ​ជា​មាន​ការ​តុបតែង​ក្បាច់​រចនា ប្រកប​ដោយ​លក្ខណ​សម្បត្តិ​រៀងៗ​ខ្លួន​ខុស​គ្នា​មិន​ខាន។ ឥលូវ​នេះ​ Sabay ​សូម​ណែ​នាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​ពី​រាជវាំង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ទាំង​១០ ​លើ​លោក​ជូន​មិត្ត​យុវវ័យ​បាន​ទស្សនា៖
១. The Potala Palace: ជា​សំណង់​ប្រាសាទ​តំណាង​ឲ្យ​អធិបតេយ្យភាព​ដ៏​អស្ចារ្យ​របស់​ទីបេ។ The Potala Palace​នេះ​ ត្រូវ​បាន​សង់​ឡើង​នៅ​សតវត្ស​ទី​៧​ ដោយ​ព្រះ​ចៅ​ Songtsen Gampo​ និង​កែ​លម្អ​ជា​ថ្មី​នៅ​ឆ្នាំ​១៦៤៥​ ដល់​សម្តេច​សង្ឃ​ ដាឡៃឡាម៉ា​ ទី​៥។
២. Mont Saint-Michel: ជា​ប្រាសាទ​កណ្តាល​យុគ​សម័យ​ដ៏​អស្ចារ្យ​ សាង​សង់​ឡើង​នៅ​លើ​កោះ​ដ៏​តូច​មួយ​ នៃ​សាធារណ​រដ្ឋ​បារាំង។ ភ្ញៀវ​ទេសចរ​ដែល​ចង់​ធ្វើ​ដំណើរ​កំសាន្ត​លើ​ប្រាសាទ​កោះ​មួយ​នេះ​ ត្រូវ​ធ្វើ​ការ​ឆ្លង​កាត់​ឈូង​សមុទ្រ​ខ្សាច់​ ហើយ​ប្រាសាទ​ដ៏​ល្បី​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​គេ​មក​ថត​ជា​ខ្សែ​ភាពយន្ត​ជា​ច្រើន​ផង​ដែរ។
៣. Predjamski Castle: ការ​រួម​បញ្ចូល​គ្នា​ដ៏​អស្ចារ្យ​នៃ​សំណង់​ប្រាសាទ ​និង​ច្រក​រោង​ភ្នំ ដ៏​ធំ​លំដាប់​ថ្នាក់​ទី​២​ នៅ​ប្រទេស​ Slovenia។ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ជា​ច្រើន​ដំណាក់​កាល ដោយ​ស្លាប​ខាង​ឆ្វេង​នៃ​សំណង់​ប្រាសាទ​​ធ្វើ​ឡើង​នៅ​សតវត្ស​ទី​១២​ ស្រប​ពេល​តួ​កណ្តាល​ត្រូវ​បាន​សាង​សង់​ក្នុង​កំឡុង​ពេល​បដិវត្ត renaissance ​ហើយ​បញ្ចប់​ស្លាប​ខាង​ស្តាំ​នៅ​ឆ្នាំ​១៥៧០។
៤. Neuschwanstein Castle: ​ប្រាសាទ​បុរាណ​ចំណាស់​នៅ​ក្នុង​រឿង​ព្រេង​និទាន​ Sleeping Beauty ​ដែល​បាន​កសាង​ដោយ​អធិរាជ​ Louis II ​នៃ​ Bavaria​ ក្នុង​ប្រទេស​អាល្លឺម៉ង់​ នៅ​ឆ្នាំ​ ១៨៦៩​ តែ​ត្រូវ​ផ្អាក​ការ​សាង​សង់​វិញ​ដោយ​សារ​មរណភាព​របស់​អធិរាជ​​Louis II។ ប្រាសាទ​ត្រូវ​បាន​កសាង​បន្ត​រហូត​ដល់​ចប់​​នៅ​សតវត្ស​ទី​១៩។
៥. Matsumoto Castle: ​ប្រាសាទ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន​ក្នុង​កំឡុង​ឆ្នាំ ១៥៩២​ដល់​ឆ្នាំ​១៦១៤​ដោយ​ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​មើល​ ព្រះ​ចន្ទ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន។
៦. Hunyad Castle: គឺ​ជា​កន្លែង​ដែល​គេ​និយាយ​តៗ​គ្នា​ថា​ បាន​ដាក់​ឃុំ​ខ្លួន​ព្រះ​ចៅ​ Vlad III ​នៃ Wallachia ​ចំនូន​៧​ឆ្នាំ​ ដោយ​គេ​ជឿ​ថា​ ព្រះ​ចៅ​រូប​នេះ​ជា​បិសាច​ជញ្ជក់​ឈាម។
៧.​ Malbork Castle:​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រាសាទ​ ដែល​ត្រូវ​បាន​កសាង​ឡើង​តាម​បែប​ផែន ​Gothic ​ហើយ​ប្រាសាទ​នេះ​ផង​ដែរ ​ក៏​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ដោយ​អង្គការ​យូណេស្កូ​ នៅ​ឆ្នាំ​១៩៩៧។
៨. Palacio da Pena: ​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​តាម​បែប​ផែន​ រ៉ូម៉ាំង។ ប្រាសាទ​នេះ​ត្រូវ​បាន​សង់​ឡើង​លើ​ទី​ទួល​មួយ​ នៃ​ទី​ក្រុង​ Sintra ​ក្នុង​សតវត្ស​ទី​​១៥​ តែ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ ដោយ​ការ​រញ្ជួយ​ផែនដី​ ឆ្នាំ​១៧៥៥​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សាង​សង់​ជា​ថ្មី​នៅ​ ឆ្នាំ​១៨៣៨។
៩.  Löwenburg Castle: ជា​សំនង់​ប្រាសាទ​ដែល​សាង​សង់​ឡើង​នៅ​កណ្តាល​យុគ​សម័យ និង គ្រប់​គ្រង​ដោយ Walt Disney រយះ​ពេល​៨​ឆ្នាំ​ផង​ដែរ ដោយ​ប្រែ​ក្លាយ​ប្រាសាទ​នេះ​ជា​កន្លែង​កំសាន្ត Disney Land។
១០. Prague Castle:  ជា​សំណង់​ប្រាសាទ​ដ៏​ធំ​ជាង​គេ​លើ​លោក​ ដែល​បាន​ជាប់​នៅ​ក្នុង​កំណត់​ត្រា​ពិភពលោក​ដោយ​កសាង​ក្នុង​ទំហំ​ ៥៧០​ម៉ែត្រ ​គុណ​នឹង​១៣០​ម៉ែត្រ។ ប្រាសាទ​នេះ​បាន​តម្កល់​មកុដ​របស់​ព្រះ​ចៅ​ឆែក​ និង​ជា​ទី​ស្នាក់​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​ ឆេកូស្លូវាគី ​និង សាធារណរដ្ឋ​ឆែក​ផង​ដែរ។


ប្រភព ៖ Sabay


0 comments

Leave a Reply