You Are Here:
Home»
ពិភពលោក
,
ព្រឹត្តិការណ៍សំខាន់ៗ
»
នារីម្នាក់កៀបជាប់នៅចន្លោះទូរថភ្លើងនិងបញ្ជាររង់ចាំ
នារីម្នាក់កៀបជាប់នៅចន្លោះទូរថភ្លើងនិងបញ្ជាររង់ចាំ
Posted by Cambodia Morning on Tuesday, July 30, 2013 |
0
comments
ទីភ្នាក់ងារព័ត៌មានរបស់ជប៉ុនផ្សាយថា
អ្នកដំណើរជាច្រើននាំគ្នារុញទូរថភ្លើងមួយខ្សែមានទម្ងន់ប្រហែល២៩
តោន
ដើម្បីជួយសង្គ្រោះនារីម្នាក់ធ្លាក់ទៅជាប់នៅចន្លោះរវាងរថភ្លើង
និងបញ្ជាររង់ចាំរបស់អ្នកដំណើរនៅស្ថានីយរថភ្លើងមីណាមី-អ៊ូរ៉ារ៉ា
ក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី២២ កក្កដា ។
រូបភាពត្រូវគេថតបានបន្ទាប់ពីជួបដោយចៃដន្យនៅកន្លែងកើតហេតុ
និងចុះផ្សាយនៅក្នុងកាសែតយ៉ូមីអ៊ូរី ស៊ីមប៊ុន
ដ៏ធំបំផុតរបស់ជប៉ុន ។
កាសែតនេះផ្សាយថា មិនយូរប៉ុន្មាន
ក្រោយពីប្រកាសសុំការជួយសង្គ្រោះក៏មានប្រជាជនប្រហែល៤០នាក់
រួមជាមួយបុគ្គលិករថភ្លើងនាំគ្នាជួយរុញច្រានទូរថភ្លើងមួយខ្សែ
នេះឱ្យផ្អៀងទៅផ្នែកម្ខាង
ដើម្បីសង្គ្រោះនារីម្នាក់អាយុប្រហែល៣០ឆ្នាំ
ដែលកៀបជាប់នៅចន្លោះទូរថភ្លើង និងបញ្ជាររង់ចាំ ។ មិនទាន់ដឹងថា
នារីរងគ្រោះធ្លាក់ចូលទៅក្នុងចន្លោះខាងលើដោយមូលហេតុអ្វី ៕
0 comments