You Are Here:
Home»
ពិភពលោក
,
ព្រឹត្តិការណ៍សំខាន់ៗ
»
រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញស្លាប់19និងរងរបួស20នាក់
រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញស្លាប់19និងរងរបួស20នាក់
Posted by Cambodia Morning on Tuesday, July 30, 2013 |
0
comments
មនុស្ស១៩នាក់បានស្លាប់
និង២០នាក់ផ្សេងទៀតរងរបួសនៅក្នុងឧបទ្ទវហេតុរថយន្តក្រុងទេសចរណ៍
មួយគ្រឿងបើកជ្រុលបុកជាមួយរថយន្តដឹកទំនិញធុនធំនៅលើដងផ្លូវ
មិត្តភាព ស្ថិតក្នុងស្រុកកេងខូយ ខេត្តស្រះបុរី ប្រទេសថៃ។
នៅថ្ងៃទី២៣ កក្កដា កាសែតថៃផ្សាយថា
សមត្ថកិច្ចជំនាញបានឆ្ពោះទៅកន្លែងកើតហេតុឃើញរថយន្តក្រុងទេសចរណ៍
ពាក់ស្លាកលេខ 14-5994 បាងកក ត្រូវបានភ្លើងឆាបឆេះទាំងស្រុង
និងរថយន្តដឹកទំនិញ ពាក់ស្លាកស្លាកលេខ 71-1807 ណាខនប៉ាធុម
រងការខូចខាតផ្នែកខាងមុខ។
មន្ត្រីជំនាញឱ្យដឹងថា មនុស្ស១៩នាក់បានស្លាប់
និង២០នាក់ផ្សេងទៀតរបួសនៅក្នុងករណីនេះ
ខណៈក្រុមសង្គ្រោះបន្ទាន់កំពុងមមាញឹក ។
មូលហេតុដែលមនុស្សស្លាប់ច្រើននាក់
ព្រោះអាចបណ្តាលមកពីពួកគេគេងលង់លក់នៅលើរថយន្ត
ហើយនៅពេលកើតហេតុមិនអាចរំដោះខ្លួនបាន
ខណៈពេលអ្នករួចផុតពីសេចក្តីស្លាប់ ដោយគេចតាមបង្អួចរថយន្ត ។
នៅលើដងផ្លូវមិត្តភាពខាងលើកាលពី៣-៤ឆ្នាំ
ធ្លាប់មានហេតុការណ៍សោកនាដកម្មដ៏រន្ធត់មួយ
គឺរថយន្តក្រុងដាច់ហ្វ្រាំងរអិលធ្លាក់ផ្លូវ
បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ២៧នាក់ ៕
0 comments