.jpg)
អំឡុងពេលហ្វឹកហាត់, វាជារឿងសំខាន់ដើម្បីញ៉ាំអាហារអោយមានស្ថេរភាព និងសូមកុំរំលងអាហារណាមួយអោយសោះដើម្បីធានាថាអ្នកកំពុងតែមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងរក្សាកម្លាំងរបស់អ្នក និងជៀសវាងការអស់កម្លាំង។
អាហារមុននឹងការធ្វើលំហាត់ប្រាណ ឬអាហារសម្រន់ នឹងមានជាតិស្ករច្រើន, ជាតិប្រូតេអ៊ីនមួយចំនួន និងមានជាតិខ្លាញ់ និងជាតិសរសៃតិច។ ជាតិខ្លាញ់ និងជាតិសរសៃជាសារធាតុសំខាន់នៃលំនឹងនៃអាហារ ប៉ុន្តែវាអាចនាំអោយមានការហើមពោះ និងឈឺក្រពះអំឡុងពេលធ្វើលំហាត់ប្រាណ។ សូមសាកល្បងញ៉ាំសាំងវ៉ិចជាមួយនឹងផ្លែឈើដែលអ្នកចូលចិត្ត។ ជាតិស្ករនឹងជួយអោយអ្នកមានថាមពលភ្លាមៗ និងជាតិប្រូតេអ៊ីននឹងផ្តល់អោយអ្នកនៅថាមពលនៅពេលបន្ទាន់។មិនថាអាហារបែបណានោះទេមុនធ្វើលំហាត់ប្រាណ, សូមចាំថា ធ្វើអោយមានជាតិទឹកគ្រប់គ្រាន់មុន, អំឡុងពេល និងក្រោយការធ្វើលំហាត់ប្រាណរបស់អ្នក។
ជាការពិតណាស់, ការអស់កម្លាំងក្រោយការធ្វើលំហាត់ប្រាណអាចជាសញ្ញានៃការគេងមិនគ្រប់គ្រាន់។ មនុស្សវ័យជំទង់ភាគច្រើនត្រូវការគេងយ៉ាងហោចណាស់៨ ទៅ៩ម៉ោងក្នុងមួយយប់៕
0 comments