You Are Here: Home» កីឡាអន្ដរជាតិ , ព័ត៌មានកីឡា » លោក ម៉ា​រ៉ា​ដូ​ណាប​ន្ត​តួនាទី​របស់ខ្លួន​ជា​អគ្គរដ្ឋទូត​សកលលោក​សម្រាប់​ទីក្រុង​ឌុយ​បៃ

​ដោយ​ពណ៌នា​ទីក្រុង​ឌុយ​បៃ​ថា​ជា​ផ្ទះ​ទី​ពីរ​របស់ខ្លួន វីរៈបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន ឌី​ហ្គូ ម៉ា​រ៉ា​ដូ​ណា បាន​និយាយថា លោក​មាន​ក្តីរំភើប​រីករាយ​ណាស់​ដែល​ត្រូវបាន​ឲ្យ​មក​បម្រើការ​មួយឆ្នាំ​ទៀត​ក្នុងតួនាទី​ជា​អគ្គរដ្ឋទូត​សកលលោក​សម្រាប់​ទីក្រុង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​ងុប​នឹង​កីឡា​មួយ​នេះ ។​

លោក​ម៉ា​រ៉ា​ដូ​ណា​ថ្លែង​នៅក្នុង​ពហុ​កីឡដ្ឋាន Bung Karno ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែ​មុន

​លោក​ម៉ា​រ៉ា​ដូ​ណា ដែល​ត្រូវបាន​បណ្តេញ​ចេញពី​គ្រូបង្វឹក​ក្លឹប Al Wasl ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌុយ​បៃ បន្ទាប់ពី​ដឹកនាំ​បានតែ​មួយ​រដូវ​កាលនោះ បាន​ចំណាយពេល​កាលពី​ឆ្នាំមុន​ធ្វើដំណើរ​ជុំវិញ​សកលលោក​ក្នុងនាម​ជា​អគ្គរដ្ឋទូត​សម្រាប់​ក្រុមប្រឹក្សា​កីឡា​ក្រុង​ឌុយ​បៃ ។​

​ក្រុមប្រឹក្សា​នេះ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី ៩ ខែកក្កដា ឆ្នាំ ២០១៣ ថា ខ្លួន​នឹង​បន្ត​កិច្ចសន្យា​របស់លោក ប៉ុន្តែ​ពុំ​ផ្តល់ព័ត៌មាន​លំអិត​អំពី​ថា​តើ​ក្រុមប្រឹក្សា​នេះ​នឹង​ផ្តល់ប្រាក់​ឲ្យ​អ្នកកីឡា​បាល់ទាត់​ដ៏​អស្ចារ្យ​រូបនេះ​ប៉ុន្មាន​នោះទេ ។​

​រួម​ជាមួយនឹង​ការផ្សព្វផ្សាយ​កីឡា​ក្នុង​ទីក្រុង​ឌុយ​បៃ ម៉ា​រ៉ា​ដូ​ណា​នឹង​មើល​ការខុសត្រូវ​តាម​សាលា​បាល់ទាត់​ក្នុង​ទីក្រុង​នេះ ក្នុង​គោលបំណង​លើក​កំពស់​គុណភាព​បាល់ទាត់​ទូទាំងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ៕

0 comments

Leave a Reply