• RSS
  • Email
  • Follow us
  • Become a fan
  • TOp cat Nav1
  • TOp cat Nav1
  • Top cat Nav1
គេហទំព័រសារព័ត៌មាន ខ្មែរស៊ីអូ
  • ទំព័រមុខ
  • ព័ត៌មានកម្ពុជា.
    • សន្ដិសុខសង្គម.
    • ចរាចរណ៍.
  • ពិភពលោក.
    • ព្រឹត្តិការណ៍សំខាន់ៗ
    • ប្លែក!ប្លែក!
  • ពិភពកីឡា.
    • កីឡាជាតិ
    • កីឡាអន្ដរជាតិ
  • ជីវិតកម្សាន្ដ.
    • សង្គមសិល្បៈខ្មែរ
    • សិល្បៈបរទេស
    • សម្រស់-សម្លៀកបំពាក់
    • សម្លៀកបំពាក់
  • សុខភាព.
    • សុខភាពទូទៅ
    • សុខភាពផ្លូវភេទ
    • សម្លៀកបំពាក់
    • គុណសម្បត្ដិ បន្លែ-ផ្លែឈើ
  • បច្ចេកវិទ្យា.
    • បច្ចេកវិទ្យាថ្មីៗ
    • បណ្ដាញសង្គម-Social Media
    • ដំណោះស្រាយ IT
    • សម្រាប់ទាញយក
  • ទេសចរណ៍.
    • កម្ពុជាអច្ឆរិយៈ
    • ជុំវិញពិភពលោក
  • ប្រវត្តិសាស្ត្រ.
    • វីរជនល្បី
    • អរិយធម៌-វប្បធម៌
    • ម្ហូបពិសេស
    • សម្លៀកបំពាក់

បន្ទាយមានជ័យ ​ ៖ ​ប៉ូលិស​សក្តិ​៣​នៅ​ខេត្ត​កំពង់ឆ្នាំង​ម្នាក់ ​មាន​ទីលំនៅ​ខេត្តបន្ទាយមានជ័យ​បាន​​លង់ទឹក​ស្លាប់​ បន្ទាប់​ពី​រូប​គាត់​ចុះ​ទៅ​ជួយ​អ្នក​លង់ទឹក​នៅ​ចំណុច​ប្រឡាយ​ស្ពាន​ក្រឡ ​ភូមិ.ឃុំ​បន្ទាយនាង​ ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ។
 
ហេតុការណ៍​លង់ទឹក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃទី​២៧ ​ខែ​សីហា ឆ្នាំ​២០១៣។

ប៉ូលិស ​ស្រុក​មង្គល​បូរី​បាន​អោយ​ដឹង​ថា ជនរងគ្រោះ​ដែល​​ស្លាប់​ដោយសារ​លង់ទឹក​មាន​ឈ្មោះ ជន់ ហុងដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ហើយ​​ជា​នគរបាល​សក្តិ​៣​នៅ​ខេត្តកំពង់ឆ្នាំង និង​ជា​អតីត​​នគរបាល​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​​ជនរងគ្រោះ​លង់ទឹក​ស្លាប់​នេះ​គឺ​ដំបូង​ឡើយ​ ជនរងគ្រោះ​ជាមួយ​ឈ្មោះ ប៊ី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី បាន​នាំគ្នា​ទៅ​ស្ទូច​ត្រី​លេង​នៅ​ចំណុច​កើតហេតុ​ខាងលើ។ ពេល​នោះ​ស្រាប់តែ​ផ្លែ​សន្ទូច​ដែល​ជនរងគ្រោះ​កំពុង​ស្ទូច​ជាប់​នឹង​សម្រាស់​ ហើយ​ឈ្មោះ ប៊ី ក៏​ចុះ​ក្នុង​ទឹកដោះ​ផ្លែ​សន្ទូច​​នោះ​ រួច​ក៏​លង់ទឹក។ ឃើញ​ដូច​នោះ​ជនរងគ្រោះ​ក៏​លោត​ទៅ​ជួយ​ស្រាប់តែ​ទឹក​កួច​បាត់​ប្រហែលជា​១​សន្ទុះ​ក៏​គេ​រក​ឃើញ​សព​ស្លាប់​បាត់​ទៅ​ហើយ។ ចំណែក​ឯ ឈ្មោះ ប៊ី ដែល​លង់ទឹក​ដំបូង​បែរជា​រួចខ្លួន​ផុត​ពី​សេចក្ដីស្លាប់។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកមក​ធ្វើបុណ្យ​តាម​ ប្រពៃណី​នៅ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​។​

គួរ ​បញ្ជាក់​ផង​ដែរ​ថា ប្រឡាយ​ស្ពាន​តា​ផាន់​អតីត​ជា​កន្លែង​លេង​ទឹក​មួយ​​នៅក្នុង​ស្រុក​មង្គល​ បូរី​ដែល​សំបូរ​ទៅ​ដោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៅ​ស្ទូច​ត្រី​និង​ងូតទឹក​ លេង តែ​ដោយ​ទឹក​ចេះតែ​កួច​សម្លាប់​មនុស្ស​អស់​ច្រើន​នាក់​រៀង​រាល់​ឆ្នាំ​នៃ​ ខែវស្សា នាំ​អោយ​បច្ចុប្បន្ន​គ្មាន​អ្នក​ទៅលេង​ព្រោះ គេ​យល់ថា​ទីនោះ​មាន​ជើងកប។ ជា​រៀងរាល់​ខែវស្សា​ដែល​មាន​ទឹក​ឡើង​ច្រើន​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ ដែល​និយម​ចូលចិត្ត​លេង​ទឹក តែង​ត្រូវ​ទទួលរង​គ្រោះថ្នាក់​បាត់បង់​ជីវិត​និង​លង់ទឹក​ស្ទើរ​ស្លាប់​រស់ តែ​នៅ​តែ​មាន​អ្នក​ទៅលេង​ទឹក​ដដែល ៕
ខេត្ត​ក្រចេះ ៖ មនុស្ស​ប្រុស​ម្នាក់បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​ប្រុស​ ស្រី​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល ​បាន​កើត​ឡើង​២កន្លែង​ផ្សេង​គ្នា​ក្នុង​យប់​​តែ​មួយ​លើ​កំណាត់​ផ្លូវ​ជាតិ​ លេខ​៧ ក្នុង​ស្រុក​ស្នួល​ ។

តាម​របាយ​ការណ៍​របស់​​នគរ​បាល​ជំនាញ​ចរាចរណ៍​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​​ទី១កើត​ឡើងកាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៦ សីហា ២០១៣ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ថ្ពង់​ ឃុំ​ស្នួល ស្រុក​ស្នួល​ បង្ក​ឡើង​ដោយបុរស២នាក់​​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ម៉ាក​វ៉េវអាល់​ហ្វា​ជ្រុល​ ទៅ​បុក​រថ​យន្ត​យីឌុប​ដឹក​ស៊ីម៉ង់ត៍​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ គ្នា ។ ក្រោយ​កើត​ហេតុ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ ។

ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ ចរាចរណ៍នេះ​ ម្នាក់​ឈ្មោះសា ឡី អាយុ​២០​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម ស្លាប់នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ឹម ខឹង អាយុ​៣៥​ឆ្នាំ ជា​អ្នក​បើក​ម៉ុតូ​រងរ​បួស​ធ្ងន់​ ជន​រង​គ្រោះទាំង​២​នាក់​មាន​ទី​លំនៅ​ស្រុក​តំបែរ ខេត្ត​កំពង់​ចាម​។
ដោយ​ឡែក​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ទៀត​បាន​កើត​ ឡើង​កាល​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ដដែល​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ភូមិ​ផ្អាក ឃុំ​ស្នួល ស្រុក​ស្នួល​បង្ក​ឡើង​ដោយ​រថ​យន្ត​សាំង​យ៉ុង​ពណ៌​ស​ មាន​ផ្ទុក​ឈើ​​ជន្លង់​ម្រេច​ជា​ច្រើន​ដើមប្រហែល​ជា​ម្ចាស់ងងុយ​ដេក​​បាន​រេ​ ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ស្លាម​ភ្លោះ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ប្តី​ ប្រពន្ធ​២​នាក់​កៀប​ជាប់​ក្នុង​រថ​យន្ត​​​របួស​ធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។

ទាំង​២​នាក់​ប្តី​ ប្រពន្ធ​នេះ​ត្រូវ​គេ​ដឹង​ថា​ មាន​ទី​លំនៅ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ។






 ប្រភព ៖​ កោះសន្ដិភាព



​ដោយ​ពណ៌នា​ទីក្រុង​ឌុយ​បៃ​ថា​ជា​ផ្ទះ​ទី​ពីរ​របស់ខ្លួន វីរៈបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន ឌី​ហ្គូ ម៉ា​រ៉ា​ដូ​ណា បាន​និយាយថា លោក​មាន​ក្តីរំភើប​រីករាយ​ណាស់​ដែល​ត្រូវបាន​ឲ្យ​មក​បម្រើការ​មួយឆ្នាំ​ទៀត​ក្នុងតួនាទី​ជា​អគ្គរដ្ឋទូត​សកលលោក​សម្រាប់​ទីក្រុង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​ងុប​នឹង​កីឡា​មួយ​នេះ ។​

លោក​ម៉ា​រ៉ា​ដូ​ណា​ថ្លែង​នៅក្នុង​ពហុ​កីឡដ្ឋាន Bung Karno ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែ​មុន

​លោក​ម៉ា​រ៉ា​ដូ​ណា ដែល​ត្រូវបាន​បណ្តេញ​ចេញពី​គ្រូបង្វឹក​ក្លឹប Al Wasl ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌុយ​បៃ បន្ទាប់ពី​ដឹកនាំ​បានតែ​មួយ​រដូវ​កាលនោះ បាន​ចំណាយពេល​កាលពី​ឆ្នាំមុន​ធ្វើដំណើរ​ជុំវិញ​សកលលោក​ក្នុងនាម​ជា​អគ្គរដ្ឋទូត​សម្រាប់​ក្រុមប្រឹក្សា​កីឡា​ក្រុង​ឌុយ​បៃ ។​

​ក្រុមប្រឹក្សា​នេះ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី ៩ ខែកក្កដា ឆ្នាំ ២០១៣ ថា ខ្លួន​នឹង​បន្ត​កិច្ចសន្យា​របស់លោក ប៉ុន្តែ​ពុំ​ផ្តល់ព័ត៌មាន​លំអិត​អំពី​ថា​តើ​ក្រុមប្រឹក្សា​នេះ​នឹង​ផ្តល់ប្រាក់​ឲ្យ​អ្នកកីឡា​បាល់ទាត់​ដ៏​អស្ចារ្យ​រូបនេះ​ប៉ុន្មាន​នោះទេ ។​

​រួម​ជាមួយនឹង​ការផ្សព្វផ្សាយ​កីឡា​ក្នុង​ទីក្រុង​ឌុយ​បៃ ម៉ា​រ៉ា​ដូ​ណា​នឹង​មើល​ការខុសត្រូវ​តាម​សាលា​បាល់ទាត់​ក្នុង​ទីក្រុង​នេះ ក្នុង​គោលបំណង​លើក​កំពស់​គុណភាព​បាល់ទាត់​ទូទាំងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ៕
ថ្មីៗ​នេះ​គេហទំព័រ Business Insider បាន​ឲ្យ​ដឹងថា ពួកគេ​ទទួលបាន​ប្រភពព័ត៌មាន​ដ៏​ទុកចិត្ត​មួយ​ដែល​បាន បញ្ជាក់​ពី​ឈ្មោះ​ហៅ​របស់ iPhone តំលៃថោក ជាក់លាក់​ថា​ជា iPhone 5C​។​
​តាម​គេហទំព័រ​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា iPhone 5C នឹង​បង្ហាញខ្លួន​រួមគ្នា​ជាមួយ iPhone 5S ហើយ​ស្មា​ត​ហ្វូ​ន​នេះ​នឹងមាន​សំបក​ធ្វើ​ពី​ជ័រ និង​មាន​ច្រើន​ពណ៌​សំរាប់​ជ្រើសរើស ដូច​បណ្តា​ព័ត៌មាន​ច​ចាម​​អារាម កាលពី​ពេលមុនៗ​ដូច្នេះ​ដែរ​។​
​ប្រភព​ជាច្រើន​បាន​បញ្ជាក់ថា iPhone 5C នឹងមាន​សំបក​ធ្វើ​ពី​ជ័រ​
​អក្សរ “C” ត្រូវបាន​ឲ្យ​ដឹងថា​ជា​ពាក្យកាត់​នៃ​ពាក្យ “Color” ដែល​ចង់​បញ្ជាក់ថា នេះ​គឺជា iPhone ដំបូង​គេ​ដែលមាន​ច្រើន​ពណ៌​សំរាប់​ជ្រើសរើស មិនមែន​មានតែ​ពីរ​ពណ៌ ស និង​ខ្មៅ ដូច iPhone បច្ចុប្បន្ន​នោះទេ​។ ដោយសារតែ​វា ជា​គំរូ​តំលៃថោក ដូច្នេះហើយ​មនុស្ស​ជាច្រើន​បានគិត​ស្មានថា អក្សរ “C” គឺជា​ពាក្យកាត់​នៃ​ពាក្យ “Cheap” (​តំលៃថោក​)​។​
​ប្រភព​ខាងលើ​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​តំលៃ​លក់​របស់ iPhone 5C ទេ ប៉ុន្តែ​ព័ត៌មាន​ច​ចាម​អារាម​ស្ទើរតែ​ទាំងអស់​កាលពី​ពេលមុនៗ បានបញ្ជាក់​ឲ្យ​ដឹងថា ស្មា​ត​ហ្វូ​ន​នេះ​នឹងមាន​តំលៃ​លក់​ប្រហែល ៣៥០​ដុល្លារ គឺ​ស្ថិតក្នុង​តំលៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​មធ្យម មិនមែន​ស្មា​ត​ហ្វូ​ន​តំលៃថោក​ឡើយ​៕
ប្រអប់​ជ័រ​សំរាប់​ដាក់ iPhone មាន​ព្រី​ន​អក្សរ iPhone 5C ត្រូវបាន​លេច​ធ្លាយ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​
​ប្រភព​៖ គេហទំព័រ ខេ​ម​ញូ​ស៍​
ក្រុង​បាងកកៈ ឆ្នេរ​ខ្សាច់អៅ​ប្រាវ ត្រូវ​បាន​បិទ ហើយ​ភ្ញៀវ​ទេសចរ​ បានផ្លាស់​ចេញ​ពី​ឆ្នេរ​ខ្សាច់​ដ៏មាន​ប្រ​ជាប្រិយ ​នៅ​លើ​ឧទ្យាន​ជាតិ​ខៅឡេមយ៉ាមូ ​កោះ​សាម៉េតនោះ បន្ទាប់​ពី​​ការ​លេច​ធ្លាយ​ប្រេង​ឆៅមួយ បាន​បក់​បោក​មក​ដល់​ឆ្នេរ​កាល​ពី​​រាត្រី​ថ្ងៃអាទិត្យ ដោយនាំ​យក​​ប្រេង​ខ្មៅស្អិតគ្រប​ដណ្តប់​លើ​តំបន់​នោះ​។
ប្រេង​ឆៅ​ប្រ​មាណជា​ង ៥ ម៉ឺន​លីត្រ បាន​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​ កាល​ពី​ថ្ងៃ​សៅរ៍ចម្ងាយ​ប្រ​មាណ ២០គ.ម. ក្បែរ​ឆ្នេរ​សមុទ្រ​នៃខេត្ត​រ៉ាក់​យ៉ង​ ភាគ​អាគ្នេយ៍ នៃ​រាជធានី​បាង​កក។
ក្នុង​សេច​ក្តីថ្លែង​ការណ៍​មួយ​ ក្រុម​ហ៊ុន​ប្រេង​ PTT Global ដែល​ប៉ាន់​ស្មានថា​នៅសល់​ប្រេង​ឆៅ​ប្រ​មាណ​ជាង ​៥ ពាន់​លីត្រ ​ឬ​លើស​ហ្នឹង​ទៀត​ត្រូវ​បោស​សម្អាត បាន​និ​យាយថា៖ «ការ​លេច​ធ្លាយ​ប្រេង​មួយ បាន​មក​ដល់​ឆ្នេរខ្សាច់​អៅប្រាវ​នៃ​កោះ​សាម៉េតហើយ»។

ក្រុម​ការងារ​ កាល​ពី​ថ្ងៃ​អង្គារ​នៅ​តែ​ព្យាយាម​ប្រ​មូល និង​សម្អាត ប្រេង​ឆៅនោះ​ពីឆ្នេរ​ខ្សាច់នោះនិង​ទឹកនៃ​ឆ្នេរ​ខ្សាច់​គួរ​ឲ្យ​ចាប់​ចិត្ត​ និង​ឆក​នៅ​លើ​តំបន់​ភាគ​ខាង​លិច​នៃ​កោះ​នោះ។ប្រមុខ​ឧទ្យាន​សាម៉េត Sumet Saithongsaid បាន​បញ្ជាក់​ពី​ថ្ងៃ​ចន្ទថា ឆ្នេរ​ខ្សាច់​នេះ ត្រូវ​បាន​បិទ​ជាបណ្តោះ​អាសន្ន​ ហើយ​ភ្ញៀវ​ទេសចរ ត្រូវ​បាន​ជម្លៀសចេញ។ ប្រ​មុខឧទ្យាន​រូបនេះ បាន​និ​យាយថា តំបន់​ជាច្រើន​ទៀតនៃ​កោះ ពុំ​បាន​បោះះ​ពាល់​ពី​ការ​ធ្លាយ​ប្រេង​នេះ​ទេ។

ប្រេង​ឆៅ​នេះ បាន​លេច​ចេញពី​បំពង់​បង្ហូរ​ប្រេង​ក្បែរ​ឆ្នេរសមុទ្រ​ នៅ​ឯរោង​ចក្រ​ចម្រាញ់​ប្រេង​មួយ​ ដោយ​ប្រ​តិបត្តិការ​ដោយ​ក្រុម​ហ៊ុន PTT Global Chemical Plc (PTTGC) នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ Map Ta Phut ក្នុង​ខេត្ត​រ៉ាក់​យ៉ង​ កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍។ កង​ទ័ព​នៃ​ទាហាន​ជើង​ទឹក​ និង​ក្រុម​ការងារ​របស់​ក្រុម​ហ៊ុន កំពុង​តស៊ូ​យ៉ាង​លំបាក​ដើម្បី​ទប់​ស្កាត់​វា ថ្វី​បើ​មាន​របាយការណ៍មុន​នេះ​ថា​ជោគ​ជ័យ​ក្តី៕

ប្រភព៖ សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍



  • A2
  • A1
  • A2
  • A1
  • Previous
  • Next

ព្រឹត្តិការណ៍​ប្រដាល់​ដែល​ឧបត្ថម្ភ​ដោយ​ស្រា​បៀរ​កម្ពុជា​ដែល​គេ​ប្រសិទ្ធិ​នាម​ថា ​Khmer Fighter លើ​សង្វៀន​បាយ័ន Arena នា​យប់​ថ្ងៃទី​២៦​កក្កដា​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​អ៊ុង វីរៈ​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល​អ្នក​ប្រដាល់​ជនជាតិ​បារាំង Sebastien Billard នៅ​ទឹក​ទី ៤ ។​

​    ​ការប្រកួត​នៅ​ទឹក​ទី ១​ ទោះបី​ស្ថានភាព​ប្រហាក់ប្រហែលគ្នា​ក៏ពិតមែន ​តែ​ចាប់ពី​ទឹក​ទី ២ ទៅ​វីរៈ​ហាក់ដូចជា​ដឹង​ពី​ចំណុចខ្សោយ​របស់ Sebastien Billars នោះគេ​ព្យាយាម​វាយប្រហារ​ជើង​ក្រោម​អ្នក​ប្រដាល់​ជនជាតិ​បារាំង​រូប​នេះ ។  Sebastien មាន​បញ្ហា​ជើង​តាំងពីដើម​ទឹក​ទី ៣​ ម្ល៉េះ​តែ​គេ​ហាក់ដូចជា​ខិតខំ​តស៊ូ​ធ្វើ​ដូចជា​គ្មាន​បញ្ហា​អ្វី ។ មក​ដល់​ទឹក​ទី ៤​​ វីរៈ​ទាត់​មួយ​ជើង​យ៉ាងខ្លាំង​លើ​ឆ្វេង​របស់ Sebastien ធ្វើ​ឲ្យ​អ្នក​ប្រដាល់​បារាំង​រូបនេះ​មិនអាច​បន្ត​ការ​ប្រ​កួត​បាន​ទៀតហើយ​ ចុះចាញ់​តែម្ដង ។​

​    ​គួរ​បញ្ជាក់ថា ​កាលពី​ខែ​មុន​ក្នុង​ព្រឹត្តិការណ៍ Khmer Fighter បែបនេះ​អ្នក​ប្រដាល់​បារាំង​រូបនេះ​ប្រកួត​ឈ្នះ​ អ្នក​ប្រដា​ល់ក​ម្ពុជា ​ចាន់ រតនា​ក្លឹប​ខេ​មរ​ខ្លាហោះ​ដោយ​ពិន្ទុ ។​

​     ​អ្នក​ប្រដាល់​កម្ពុជា​វង្ស ណ​យ​ក្លឹប​កងពលតូច​លេខ ៣១​ ត្រូវ​អ្នក​ប្រដាល់​បារាំង​Raphael Bohic វាយ​ឲ្យ​សន្លប់​ និងមាន​របួសលើ​ចិញ្ចើម​ឆ្វេង​នៅត្រឹម​ទឹក​ទី ២​ ​ប៉ុណ្ណោះ ។​

​    ​អ្នក​ប្រដាល់​បារាំង​រូបនេះ​ហាក់ដូចជា​មិន​ញញើត​នឹង​អ្នក​ប្រដាល់​វង្ស ណ​យ​តាំងពីដើម​ទឹក​ទី ១ ម្ល៉េះ​ទោះបី​ វង្ស ណ​យ​នាំអាទិ៍​លេង​កែង​មុន​តាំងពី​ទឹក​ទី ១ ក៏ដោយ​ក៏​គេ​ហាក់ដូចជា​មិន​រាថយ ឬ ញញើតនឹង​កែង​អ្នក​ប្រដាល់​កម្ពុជា​រូ​បនេះ​ឡើយ ។​

​    ​នៅ​ទឹក​ទី ២ ​ពួកគេ​ចាប់ផ្ដើម​លេង​កែង​ប្ដូរ​គ្នា​ទៅវិញទៅមក​ដោយ​គ្មាន​ញញើត​តែ​កែង Raphael Bohic វាយ​មាន​ប្រសិទ្ធិភាព​ជាង​នោះ​ធ្វើ​ឲ្យ​វង្ស ណ​យ​មាន​របួស​លើ​ចិញ្ចើម​ឆ្វេង​យ៉ាង​ធំ និង សន្លប់​ក្រោក​លែងរួច​តែម្ដង ។​

​     ​មួយគូ​ទៀត​នោះ​អ្នក​ប្រដាល់​កម្ពុជា ឯម វុត្ថា​ក្លឹប​រិ​ទ្ធិ​ពោធិ៍​សែន​ជ័យ​ប្រើពេល​តែ ២ ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រ​ដាល់​បារាំង Simone ឲ្យ​បោះបង់ចោល​ការប្រកួត ។​

​    ​វុត្ថា​មានប្រៀប​លើ Simone ​តាំងពីដើម​ទឹក​ទី ១​​ ម្ល៉េះ​ហើយ​នៅ​ទឹក​ទី ២​ក្នុងខណៈដែល​ពួកគេ​កៀក​គ្នា​ជាប់​នោះ​ វុត្ថា​អុក​មួយ​ជង្គង់​ចំ​ភ្លៅ Simone ធ្វើ​ឲ្យ Simone ចុក​រមួល​បន្ត​ការប្រកួត​ទៀត​លែងកើត ។​



​ជើងឯក​English Premier League ក្លឹប​បិសាច​ក្រហម​Manchester United​បាន​ទៅ​ដល់​ក្រុង​បាងកក​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត៍​​និង​កំពូល​តារា​ដូចជា​Wayne Rooney, Ryan Giggs, Rio Ferdinand និង Wilfried Zaha​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នក​​គាំទ្រ​នៅ​អាកាសយានដ្ឋាន​ដន​មឿង​។​
កីឡាក​របស់​Manchester United​មក​ដល់​បាងកក​ក្រោម​ការស្វាគមន៍​ពី​អ្នកគាំទ្រ​
​អ្នកចាត់ការ​ថ្មី​របស់​Man Utd​លោក​David Moyes បាន​ដឹកនាំ​កីឡាករ​និង​បុគ្គលិក​មួយចំនួន​ទៅ​កាន់​មន្ទីរពេទ្យ​ស៊ិរិ​រ៉ាច​ដើម្បី​ចុះហត្ថលេខា​លើ​សៀវភៅ​ជូនពរ​ស្តេច​ថៃ នៅពេល​សមា​​ជិក​ក្រុម​ដទៃ​ទៀត​ទៅ​សម្រាក​នៅ​សណ្ឋាគារ​Four Seasons​។​
​កីឡាក​របស់​Manchester Unitedត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នក​​គាំទ្រ​នៅ​អាកាសយានដ្ឋាន​ដន​មឿង
​ក្នុង​អំឡុង​ពេល​ស្នាក់អាស្រ័យ​នៅ​ថៃ​៣​ថ្ងៃ​ ​ក្រុម​បិសាច​ក្រហម​នេះ​ត្រូវ​ធ្វើ​ការហាត់​បង្ហាញ​ជាច្រើន​ដោយ​នៅ​ថ្ងៃ​ព្រហស្បត៍​ត្រូវ​ចាប់ផ្តើម​នៅ​ទីលាន​Singha Football Park​ក្នុង​ខេត្ត​ណុន​ថា​ប៊ូ​រី​។​

Man Utd​ជា​ក្លឹប​មាន​ប្រជាប្រិយ​បំផុត​មួយ​ក្នុង​លោក​។​វា​បាន​ឈ្នះ​តំណែង​ជើងឯក​English Premiership​លើក​ទី​២០​។​ក្រុម​នេះ​​នឹង​លេង​ជា​លក្ខណៈ​មិត្តភាព​ទល់នឹង​ក្រុម​Singha All-Star​របស់​ថៃ​នៅ​ថ្ងៃ​សៅរ៍​នៅ​ម៉ោង​៨​យប់​។​

​កីឡាករ​របស់​Manchester United​ចំនួន​១៧​នាក់​ដែល​ត្រូវ​រំពឹងថា​នឹង​ចូល​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ រួមមាន​Anders Lindegaard, Ben Amos, Rafael da Silva, Patrice Evra, Phil Jones, Rio Ferdinand, Jonny Evans, Michael Keane, Alexander Büttner, Michael Carrick, Jesse Lingard, Adnan Januzaj, Tom Cleverley, Ryan Giggs, Wilfried Zaha, Danny Welbeck និង​Wayne Rooney​។​

​ចំណែក​កីឡាករ​ខ្សែប្រយុទ្ធ​ហុ​ល្លង់​Robin van Persie​និង Shinji Kagawa​របស់​ជប៉ុន​នឹង​អវត្តមាន​ក្នុង​ការប្រកួត​នៅ​បាងកក​នេះ​។​

​នៅ​យប់​ថ្ងៃ​សៅរ៍ ពួកគេ​នឹង​បន្តដំណើរ​ទៅ​កាន់​ក្រុង​ស៊ីដនី មុន​បន្ត​ទៅ​ក្រុង​យ៉ូ​កូហា​ម៉ា ក្រុង​អូ​សា​កា​និង​ហុងកុង​៕
​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ ឬ​ស្ទើរតែ​គ្មាន ក្នុង​ជើងហោះហើរ​ទាំងឡាយ​រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ។ ប៉ុន្តែ​ថ្មីៗ​នេះ បេ​ក្ខ​នារី​វ័យ​ជំទង់ ដែល​ចូលរួម ក្នុង​ការប្រឡង​បវរកញ្ញា​មួយ បាន​បង្ក​ឲ្យ​មាន​ភាព​ស្លុត​អារម្មណ៍ ចំពោះ​ការសម្តែង​ឈុត​ប៊ី​គី​នី លើ​យន្តហោះ ដែល​កំពុង​ហោះហើរ​ផ្លូវ​ញ៉​ត្រាង ក្រុង​ហូជីមិញ ។​

​ឆាក​សម្តែង​ដ៏ "​ព្រហើន​"​នេះ អ្នកខ្លះ​លើកឡើងថា យន្តហោះ​គឺជា​មធ្យោបាយ​ធ្វើដំណើរ ទាមទារ​ការស្ងៀមស្ងាត់ ប៉ុន្តែ​ពួកនាងៗ​ទាំងនេះ​ពុំ​ត្រឹម​បង្ហាញ "​សាច់​" ប៉ុណ្ណោះ​ទេ ថែមទាំង​លោត​រាំ​ទៀតផង ។ 
​មនុស្ស​មួយចំនួន​ថ្កោលទោស​ថា នៅលើ​យន្តហោះ មាន​មនុស្ស​ចាស់ និង​ក្មេងៗ​ព្រមទាំង​ភ្ញៀវ​បរទេស ហេតុនេះ​ពុំគួរ​ឲ្យ​មានរឿង បែបនេះ​កើតឡើង​ទេ ។​

​អ្នកខ្លះ​លើកឡើងថា ប្រសិនបើជា​ការផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ នោះ​វា​ពិតជា​ទទួលបាន​ផល "​អាក្រក់​" ព្រោះ​ទង្វើរ​បែបនេះ​ជាការ​មិន​គោរព​ចំពោះ​អតិថិជន​ខ្លួន​ទៅវិញ​ទេ ៕​M

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ប្រចាំ នៅផលិតកម្មរស្មីហង្សមាស កញ្ញា  ឈិត សុវណ្ណបញ្ញា មួយរយៈចុងក្រោយនេះត្រូវបាន មហាជនមើលឃើញថា នាងហាក់កំពុងតែមានសន្ទុះគាំទ្រខ្លាំងក្លា ជាមុនពេលមុនៗ។ ខណៈដែលថ្មីៗនេះ មានលេចឭដំណឹងមកថា នាងកំពុងតែមានទំនាក់ទំនង ស្នេហាជាមួយបុរសក្រៅស្រុក។
ផ្អែកតាមប្រភពដែលនិយាយ ចេញពីចង្កោមអ្នកសិល្បៈ បានលួចបង្ហើបថា បច្ចុប្បន្ននេះ មានបុរសដែលជាអាណិកជនខ្មែរ រស់នៅអូស្រា្តលីម្នាក់ បាននឹងកំពុងតែ តាមទាក់ទងលួងលោម ចង់បានក្តីស្រលាញ់ ពីតារាចម្រៀង ឈិត សុវណ្ណបញ្ញា ។ ម្យ៉ាងទៀតរាល់ថ្ងៃនេះ ឈិត សុវណ្ណបញ្ញា ក៏បាននឹងកំពុងតែទាក់ទង ជាមួយគ្នាជាមួយ បុរសម្នាក់នេះផងដែរ។
ប្រភពបាននិយាយទៀតថា បុរសអាយុជាង ៤០ឆ្នាំម្នាក់នេះ បានតាមទាក់ទងសុំស្នេហ៍ពីកញ្ញា ឈិត សុវណ្ណបញ្ញា  អស់រយៈពេលជាច្រើនខែមកហើយ តែមុននេះ នាងមិនដែលចាប់អារម្មណ៍ អើពើរជាមួយនឹងរឿងនេះឡើយ ។ ទើបតែថ្មីៗនេះ គេបានដឹងថានាងបានទាក់ទងដោយស្ងាត់ៗ ជាមួយបុរសម្នាក់នេះ។ បុរសអាណិកជនម្នាក់នេះ មានបំណងចង់រៀបការជាមួយ កញ្ញា ឈិត សុវណ្ណបញ្ញា  ទៀតផង ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹង នៅឡើយទេថា ឈិត សុវណ្ណបញ្ញា  យល់ព្រមឬក៏អត់។
ទាក់ទងនឹងព័ត៌មានដែលលេចឮខាងលើ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា ឈិត សុវណ្ណបញ្ញា  បាននៅឡើយទេ។ ដូច្នេះ LookingTODAY នឹងព្យាយាមទាក់ទង សុំការបកស្រាយពី ឈិត សុវណ្ណបញ្ញា នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹងច្បាស់ពីការពិត៕
ទស្សនារូបភាពតារាជាច្រើនទៀត
Looking Today
Looking Today
Looking Today
ជប៉ុន៖ យោងតាមមន្រ្តី ក្រសួងបរិស្ថានជប៉ុន បានឲ្យដឹងកាលពី ថ្ងៃព្រហស្បត្តិ៍ថា ភ្នំ Fuji គឺជានិមិត្តរូបមួយ របស់ប្រទេសជប៉ុន ដែលបានទាក់ទាញ ភ្ញៀវទេសចរ ទៅកម្សាន្តចំនួន ៧៩.០៥៧នាក់ នៅអំឡុងពេល ៣សប្តាហ៍ដំបូង ក្នុងខែកក្កដា បន្ទាប់ពីត្រូវបានអង្គការ UNESCO ចុះបញ្ជូលទៅក្នុង សម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីខែមិថុនា កន្លងទៅនេះ។

មន្រ្តីនៅក្រសួងបរិស្ថានបានបន្តទៀតថា ចំនួនភ្ញៀវទេសចរ ទៅកម្សាន្តនៅភ្នំ Fuji មានការកើនឡើងប្រមាណ ៣៥ភាគរយ លើសពីឆ្នាំមុន ដោយទិន្នន័យទាំងនេះ ត្រូវបានរាប់ចន្លោះចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា។

រដូវកាលល្អសម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅភ្នំ Fujiគឺចាប់ផ្តើម ពីដើមខែកក្កដា រហូតដល់ចុងខែសីហា ដោយនៅក្នុងឆ្នាំនេះ មានការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ ទៅកម្សាន្ត លើសកាលពីឆ្នាំ ២០១០ ដែលមានចំនួន ៣២០.០០០នាក់៕

ភ្នំពេញ៖ ការកកស្ទះ ចរាចរណ៍មួយ បានកើតឡើង ខណៈមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារតែ មានរថយន្ត ប្រភេទកូរ៉ូឡាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9093 បានធ្វើដំណើរ តាមផ្លូវហានណូយ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែដល់ ចំណុចកើតហេតុ ក៏ជ្រុលទៅបុក រថយន្តកាម៉ារី ឆ្លាមមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ នគរបាល 2-0623 បណ្តាលឲ្យក្រឡាប់ កាលពីវេលាម៉ោង ប្រមាណ ៨៖២០នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅ ម្តុំភ្លើងស្តុប ផ្សារដីហុយ តាមបណ្តោយ ផ្លូវហានណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារតែមាន រថយន្តក្រឡាប់ យ៉ាងដូច្នេះ បានធ្វើឲ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ អ្នកបើករថយន្តកូរ៉ូឡា ដែលជាមនុស្សស្រី និងអ្នកបើករថយន្ត កាម៉ារីឆ្លាម ជាបុរសរងគ្រោះ ដល់អាយុ ជីវិតនោះឡើយ ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្តរាគមន៍ ភ្លាមៗដើម្បីបញ្ចៀសការ កកស្ទះ ចរាចរណ៍៕


ប្រភព ៖ សារព័ត៌មាន ដើមអម្ពិល





ចិន៖ តាមប្រភពព័ត៌មានចិន កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ បានប្រាប់ឲ្យដឹងថា នាង Can Lo Lo បង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍ Union Central City ខេត្ត Hunan ប្រទេសចិន។
វត្តមានរបស់នាង Can Lo Lo បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ជាមួយរ៉ូបខ្លីដ៏ស្រស់ស្អាត និងសិចស៊ីស្តើងមើលឃើញសាច់សុដន់ធំ រលោងគួរឲ្យស្រកទឹកមាត់។
ក្នុងព្រឹត្តិការណ៍នេះ មានទស្សនិកជនចូលរួមគាំទ្រ នាង Can Lo Lo ប្រហែល ២០០០០នាក់ បន្ទាប់ពីនាងបង្ហាញសម្លៀកបំពាក់ សុភាពរាបសារ កាលពីខែមុខ។ តាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធី បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នោះ នាង Can Lo Lo ទទួលបានតម្លៃខ្លួន ១៥០ ០០០ យន់ (ជាង ២៥ ០០០ដុល្លារ) ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ។
នៅក្នុងបទសម្ភាសថ្មីមួយ ជាមួយនាង Can Lo Lo បាននិយាយថា "មានរូបភាពសិចស៊ីជាច្រើន ដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយ តាមប្រព័ន្ធអនឡាញទូទំាងពិភពលោករបស់ខ្ញុំ កំពុងប្រឈមមុខការរិះគន់ ដ៏ឃោឃៅពីសាធារណជន។ សម្រាប់ខ្ញុំការស្លៀកពាក់ បញ្ចេញភាពសិចស៊ី គឺមានអារម្មណ៍ថា សប្បាយចិត្តណាស់ ព្រោះខ្ញុំគ្រាន់តែបិទត្រង់សុដន់ និងកេរ្តិ៍ម្តាយបន្តិចបន្តួចក៏បានដែរ.."៕
 
Looking Today
Looking Today
Looking Today
Looking Today 


ប្រភព ៖ Looking TODAY




ក្បាច់ប្រយុទ្ធល្អបំផុត សម្រាប់មនុស្ស ធាត់ គឺជាក្បាច់ដែល ប្រដាប់ភេទរំលេច ខ្លួនច្បាស់ ។
ក្បាច់ទ្រោបពីលើ
នៅពេលដែលភាគីស្ដ្រី ជាមនុស្សធាត់ នាងអាចគេងផ្ងារ បញ្ឈរជង្គង់ទាំងសងខាង និងកន្ធែកជើង ឱ្យធំតាម ដែលអាចធ្វើទៅបាន ។ ធ្វើដូច្នេះដើម្បីត្រដាង មាត់ល្អាងឱ្យមើល ឃើញច្បាស់ ។ បើសិនជានាង មានក្បាលពោះធំ នាងអាចលើក វាឱ្យផុតពីបរិវេណ ថ្ងាស រហូតដល់ភាគី បុរសអាចចូលប្រឡោះ ភ្លៅនាងបាន ដោយស្រួល ។ បើសិន ជាពិបាក បង្កើនចលនា វាយលុក និងដកថយខ្នើយអាច ជាកំណល់កល់ក្រោម ត្រគាករបស់នាង ។ភាគីបុរសអាចបបោស អង្អែលភាគី ស្ដ្រីឱ្យជិតដល់ឋាន សុខជាមុនសិន មុននឹងបើកឆាក ប្រតិបត្ដិការ ដោយ ប្រើក្បាច់ បុរសនៅពីលើវិញម្ដង ដើម្បីសន្សំកម្លាំង កុំឱ្យហត់ ។
ក្បាច់កន្ធែកជើងជិះសេះ
ភាគីបុរសគេងសណ្ដូកជើង ឬក៏បញ្ឈរ ជង្គង់ឡើង ។ បើសិនជាភាគី បុរសដុះ ក្បាលពោះខ្លាំងពេក ភាគីស្ដ្រី អាចកន្ធែក ជើងច្រកគាវ ពីលើភាគីបុរស ។ នាងអាច ទាញដាវញាត់ចូល ស្រោមបានយ៉ាងងាយ និងចាប់ផ្ដើមធ្វើ ចលនាត្រគាក តាមចិត្ដខ្លួនឯងចង់ ។ នៅពេលដែលភាគីទាំង២ មានក្បាលពោះកំពីងៗ ភាគីស្ដ្រីអាចកន្ធែកជើងពាក់ គាវបញ្ច្រាសបែរមុខ ទៅខាងចុង ជើងរបស់បុរស ដោយរុញក្បាល ពោះរបស់ គាត់ឡើងលើមុនពេល ដែលអ្នកអង្គុយ ស៊ប់ ដើម្បីឱ្យអាច្រម៉ក់ អឹបចូលក្នុងល្អាង បានស្រួល ។
ក្បាច់ពីក្រោយ
ក្បាច់នេះស្ដ្រីគួរលុតជង្គង់ពីលើពូកកន្ធែកជើងបន្ដិច ហើយភាគីបុរសលុត ជង្គង់ពីក្រោយ រួចចាប់អាច្រម៉ក់ បញ្ចូលទៅក្នុងល្អាង ។ ក្បាច់នេះស្រណុកស្រួល នៅពេលដែលភាគីទាំង២បង្កើនចលនាកាន់តែខ្លាំងឡើង ៕

www.lookingtoday.com


ប្រភព ៖ Looking TODAY


​     ក្រុម​ហ៊ុន​​ផលិ​តរថយន្ត​​ BMW ​ដ៏ល្បី​ឈ្មោះ​​នៅ​អាល្លឺម៉ង់​​បាន​បង្កើត​​ទិដ្ឋ​ភាព​​ដ៏អស្ចារ្យ​មួយ​ដោយ​ បង្ហាញ​​​​រថយន្ត​​ប្រភេទi3​ ជា​រថយន្ត​​​បើក​បរ​ដោយ​​ថាម​ពល​អគ្គិសនី​​ ។​ តាម​របាយការណ៍​​​ដែល​យោង​តាម​​​​សម្ដី​របស់​លោក​​ណ័រ​ប៊ើត រ៉ៃ​ហូហ័្វរ​​ប្រធានក្រុម​ហ៊ុន​​បាន​បញ្ជាក់​ថា ​រថយន្ត​BMW i3 ​​បាន​ចេញ​ម៉ូដ​ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម​​​ប្រភេទ​កាបូន​ -ហ្វាយប័រ ​ជាចម្បង​​​ធ្វើ​ឱ្យរថយន្ត​មាន​ទម្ងន់ស្រាល​​ ប៉ុន្តែ​រថយន្ត​​​ i3 ខ្លះ​​​​អាច​​មាន​​ទម្ងន់សរុប​​១.​១៩៥ គី​ឡូម៉ែត្រ​​ និង​អាច​បង្កើន​​ល្បឿន​​​​​​ពី​​១៣០​-១៦០ ​​គីឡូម៉ែត្រ​​ក្នុ​ង​មួយម៉ោង​ ។​​
BMW ​​​​ជា​ប្រភេទ​​រថយន្ត​ដែល​មាន​កៅអី​​ចំនួន​​​៤​​​​​​នេះ​​បាន​​ផលិត​​នៅ​ រោង​ចក្រ​​​ក្នុង​ទី​ក្រុង​​ឡៃស៊ីក​ភាគ​​ខាង​កើត​​ប្រទេស​អាល្លឺម៉ង់​​​ដោយ​ ប្រើ​អាគុយ​​ប្រភេទលី​ធ្យូម​អាយ​អន (Lithium ion ) ​កម្លាំង​២២គីឡូ​វ៉ាត់​ក្នុងមួយម៉ោង​ និងម៉ូទ័រ​អគ្គិសនី​​​កម្លាំង​​១៣០​គីឡូ​​វ៉ាត់​ ។ សម្រាប់ការ​បញ្ចូល​​​អាគុយ​​​ក្នុងមួយ​លើក​​​ត្រូវ​ចំណាយ​​ពេល​​​ដល់​​ទៅ​​​ ៤ម៉ោង​​ ។​

    រថយន្ត​​ធុនតូច​សេ៊រី i3​​គឺ​ជា​ផ្នែកមួយ​នៃ​គម្រោង​​​​ស្រាវ​ជ្រាវ​​​របស់ BMW ដោយ​គម្រោង​​ខាងលើ​បាន​​ចាប់​ផ្ដើម​​តាំង​ពី​ឆ្នាំ​​២០១១​ រំពឹង​ថា​ ក្រុម​ហ៊ុន​នឹង​លក់​​រថយន្ត​សេ៊រីនេះ​​នៅ​ប្រទេស​អាល្លឺម៉ង់​ និង​ហូឡង់​​​​​​ក្នុង​ខែវិច្ឆិកា​ខាងមុខ​​ ដោយ​តម្លៃ​​ដំបូង​​ប្រហែល​​​​៣៥.០០​០អឺរូ​​ ក្នុងមួយ​គ្រឿង ។​​ចំណែក​ការ​ដាក់​លក់​​នៅ​សហ​រដ្ឋ​អាមេរិក​​​ និងកាណាដា​​រំពឹង​ថា ​អាច​ចាប់​ផ្ដើម​​នៅ​ពាក់​កណ្ដាល​​​ឆ្នាំ​២០១៤ ដោយ​តម្លៃ​ដំបូង​​​ប្រហែល​​៤២.​២៧៥​ដុល្លារ ៕ ​​

       អាជ្ញា​ធរ​ស្រុក​ ZHANGPU ខេត្ត​ FUJIAN រាយ​ការណ៍​ថា​ ភ្លើង​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ ក្រោយ​ការ​ផ្ទុះ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​ កក្កដា​ ក្នុង​រោង​ចក្រ​គីមី​មួយ​នៃ​ខេត្ត​នោះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ ។​ អាជ្ញា​ធរ​ស្រុក​និយាយ​ថា​ ភ្លើង​បាន​ឆាប​ឆេះ​នា​វេលា​ម៉ោង​៤​ និង​៣៥​នាទី​ទៀប​ភ្លឺ​ ម៉ោង​ក្នុង​ស្រុក​ រួច​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​ ។​ ពុំ​មាន​សេចក្តី​រាយ​ការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ។

        រោង​ចក្រ​គីមី​នេះ​កសាង​កាល​ពី​ឆ្នាំ​២០០៩​ នៅ​ឧបទ្វីប​ GULEI ក្រោយ​ការ​បដិសេធ​ដោយ​ទីក្រុង​ជាប់​មាត់​សមុទ្រ​ XIAMEN បន្ទាប់​ពី​ប្រជា​ជន​ធ្វើ​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​គ្រោះ​ថ្នាក់​ដល់​សុខ ​ភាព​ និង​ការ​បំពុល​បរិស្ថាន​មក​ ។​ ការ​ផ្ទុះ​ឆេះ​នោះ​ពុំ​បណ្តាល​ឱ្យ​រោង​ចក្រ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ឬ​ក៏​មាន​ការ​សាយ​ភាយ​សារធាតុ​គីមី​ចេញ​ដែរ​ ក៏​ប៉ុន្តែ​ផ្ទះ​ទាំង​ឡាយ​នៅ​ជិត​ខាង​មាន​បែក​កញ្ចក់​បង្អួច​ដោយ​កម្លាំង​ ផ្ទុះ​ ៕
ខេត្តបន្ទាយមានជ័យ ៖ ជន សង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល ក្រុងសិរីសោភ័ណ ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ ក្នុងការិយាល័យអគ្គិសនីខេត្ត  ។
អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ឃាត់ខ្លួនឈ្មោះ អែម ប្រណី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ជន សង្ស័យបានធ្វើសកម្មភាពលួចចូលទៅក្នុងការិយាល័យអគ្គីសនីខេត្តក្នុងគោលបំណងលួច យក ទ្រព្យសម្បត្តិក្នុងការិយាល័យប៉ុន្តែត្រូវបានកម្លាំងសន្តិសុខ អគ្គីសនីភ្ញាក់ទាន់ និងបានស្រែកឆោឡោ ព្រមទាំងដេញចាប់ប្រផាប់ប្រភីង ដោយជនសង្ស័យ មានកាន់អង្រែបុកគ្រឿង នៅនឹងដៃ បានគំរាមដល់ពួកសន្តិសុខថា អ្នកណាហ៊ានចូលគេនឹងវាយ ពេលនោះសន្តិសុខ បានកាន់ដំបងស្ទុះ ទៅវាយត្រូវក្បាលជនសង្ស័យ១ដំបងបណ្តាលឲ្យបែកក្បាល ទើបចាប់ខ្លួនបានយក មកប្រគល់ ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ស្វាយ ។ បន្ទាប់មកសមត្ថកិច្ច នគរបាលកំពង់ស្វាយ បាននាំជនសង្ស័យទៅព្យាបាល រួចនាំយកមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
ដោយមានការសម្របសម្រួលពីលោក ផាន់ ភីរម្យ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ទើបនៅវេលាម៉ោង៨និង២នាទីព្រឹកថ្ងៃដដែល កម្លាំងនគរបាលក្រុង ធ្វើការចាប់ឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ បន្តតាម ផ្លូវច្បាប់ ៕

 



ខេត្ត​ពោធិ៍​សាត់​ ៖ មុខ​សញ្ញា​កាច់​សោ​.ក​ម៉ូតូ​​​ម្នាក់​ដែល​សមត្ថ​កិច្ច​ព័ទ្ធ​បន្ទប់​ជួល ហើយ​ជន​នេះ​បើក​ដំបូល​ស័ង្កសី​ហក់​ចេញ​ក្រៅ​របង​រត់​គេច​ខ្លួន​បាត់​អស់​រយៈ ​ពេល​កន្លះ​ខែ​មក​នេះ ឥឡូវ​ឃាត់​ខ្លួន​បាន​ហើយ​ ខណៈ​ពេល​ជន​នេះ​លប​លួច​ចូល​មក​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​ ស្ថិតក្នុង​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់​ នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ២០១៣​នេះ​ ។
លោក​វរ​សេនីយ៍​ត្រី​ ម៉ូ លី​ដា នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ដឹង​ថា អនុវត្ត​ដីកា​របស់​តុលា​ការ​ខេត្ត​ពោធិ៍​សាត់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​នេះ កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​សហ​ការជាមួយ​​នគរ​បាល​ប៉ុស្តិ៍​ រដ្ឋ​បាល​ផ្ទះ​ព្រៃ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ជូ ឆេកូ នេះ​ពី​បទ​លួច​។ ជន​នេះ​ជា​មុខ​សញ្ញា​កាច់​សោ​.​ក​ម៉ុតូ​ និង​ជក់​គ្រឿង​ញៀន​ ជាក់​ស្តែង​ប្រហែល​កន្លះ​ខែ​មុន​នេះ​បាន​កាច់​សោ​យក​ម៉ូតូ​​ហុង​ដា​អស់​ ចំនួន​២​គ្រឿង​​នៅ​ស្រុក​កណ្តៀង​ និង​ក្រុង​ពោធិ៍​សាត់​​ពេល​សមត្ថ​កិច្ច​ទៅ​ព័ទ្ធ​​បន្ទប់​​ជួល​ម្តុំ​ខាង​ ក្រោយ​ផ្ទះ​សំណាក់​បៃ​តង​ ភូមិ​ពាល​ញែក​១ ជន​នេះ​បើក​ដំបូល​រត់​គេច​ខ្លួន​បាត់​ នៅ​តែ​ប្រពន្ធ​ប៉ុណ្ណោះ​​ ទើប​តែ​ពេល​នេះ​លប​ចូល​ផ្ទះ​វិញ សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​ដី​កា​តែ​ម្តង​ ៕

 

ប្រភព​ ៖ កោះសន្ដិភាព

 
មាន​មនុស្ស​ជាច្រើនជាង ៨០​លាន​នាក់ នៅលើ​ពិភពលោក ទទួលរង​ភាព​រុំា​រ៉ៃ​នៃ​ជំងឺ​ក្លិន​មាត់​ស្អុយ ឬ ខ្យល់ ​ដកដង្ហើម​មិនល្អ​។ បញ្ហា​ទាំងអស់នេះ គឺ​បណ្តាលមកពី អញ្ចាញធ្មេញ និង​អណ្តាត​។ ក្លិន​មាត់​ស្អុយ ឬ ខ្យល់​ ដកដង្ហើម​មិនល្អ គឺជា​រឿង​មួយ​ដ៏​គួរឱ្យ​ខ្មាស់អៀន​បំផុត សំរាប់​មនុស្ស​គ្រប់រូប ជាពិសេស​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ដ៏​ច្រើន​។ ប៉ុន្តែ វា​គឺជា​បញ្ហា​ដ៏​សាមញ្ញ​មួយ ដែលមាន​វី​ធី​ជាច្រើន អាច​កំចាត់​បញ្ហា​ទាំងនេះ​បាន​។​
​ខាងក្រោម​នេះ គឺជា​វិធី​មួយចំនួន អាចជួយ​អ្នក​កំចាត់​ក្លិន​មាត់​ស្អុយ និង​ខ្យល់​ដកដង្ហើម​មិនល្អ និង​ជួយ​ថែរក្សា​សុខភាព​មាត់​ធ្មេញ បាន ជា​រៀងរាល់ថ្ងៃ​។​
១- ដុស​សំអាត​ធ្មេញ ២​ដង​ក្នុង​១​សប្តាហ៍​ ៖ ដុស​សំអាត​ធ្មេញ​របស់​អ្នក​ឱ្យបាន ២​នាទី​ទៅ​៣​នាទី យ៉ាងហោចណាស់ ២​ដង​ក្នុង ១​សប្តាហ៍ ដើម្បី​សំអាត​កាកសំណល់​ចំនីអាហារ ដែល​នៅជាប់​ចន្លោះ​ធ្មេញ​។ ជាពិសេស មុនពេល​ចូល​គេង   អ្នក​ត្រូវ​ដុស​សំអាត​ធ្មេញ ជាមួយនឹង​ទឹក​សូ​ដា ដើម្បី​កាត់បន្ថយ​ជាតិ​អាស៊ីត និង​បាក់តេរី នៅក្នុង​មាត់ ដែល​បង្ក​ឱ្យ​អ្នកមាន​ក្លិន​មាត់​ស្អុយ និង​ខ្យល់​ដកដង្ហើម​អាក្រក់​។​
២- ដុស ឬ ជូត​សំអាត​អណ្តាត​ឱ្យបាន​ស្អាត ៖ ដុស​ជូត​អ​ណ្តា​ល​របស់​អ្នក ឱ្យបាន​ស្អាត​ល្អ ដើម្បី​សំអាត​កាក់សំណល់​ដែល​នៅជាប់​នឹង​អ​ណ្តា​ល ដែល​ធ្វើឱ្យ​អ្នក​ពិបាក​ភ្លក់​រសជាតិ និង​បត់​អ​ណ្តា​ល​របស់​អ្នក​។ អ្នក​អាច​រក​ទិញ​ឧបករណ៍  សំរាប់​ដុស​សំអាត​អណ្តាត នៅតាម​ទីផ្សារ ឬ ផ្សារ​ទំនើប​។ ប្រសិនបើ​អ្នក​គ្មាន​ឧបករណ៍​សំរាប់​សំអាត​អណ្តាត អ្នក​អាច​ប្រើ​ច្រាស​ដុ​ញ​ធ្មេញ ដុស​សំអាត​អណ្តាត​របស់​អ្នក​បាន​។​
៣- ឱ្យ​ពេទ្យធ្មេញ​ពិនិត្យ​ ៖ វិធី​ដ៏​ល្អ គឺ​ទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ នៅ​កន្លែង​ពេទ្យធ្មេញ​ដោយផ្ទាល់ ដើម្បីឱ្យ​ប្រាកដថា ធ្មេញ​របស់​អ្នកមាន​បញ្ហា​អ្វីមួយ​ជាក់លាក់​។ ប្រសិនបើ​ធ្មេញ​របស់​អ្នក ខូច ឬ មាន​បញ្ហា​អ្វីមួយ​នោះ គឺអាច​ព្យាបាល​ទាន់ពេលវេលា​។ ជាពិសេស ត្រូវ​ទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក រៀងរាល់ ៦​ខែម្តង  ដើម្បី​ទទួល​នូវ​ភាពជឿជាក់ និង​ទុកចិត្ត​ថា អ្នកមាន​សុខភាព​មាត់​ធ្មេញ​ល្អ​៕


ចិន៖ China’s Dead Sea គឺជាអាងហែលទឹកប្រៃមួយ ដែលមានទីតាំងស្ថិតនៅតំបន់ Daying ខេត្ត Sichuan ប្រទេសចិន ហើយជាទីកម្សាន្តដែលមានមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីមុជទឹកលេង កាត់បន្ថយកម្តៅ។
រមណីយដ្ឋាន China’s Dead Sea ត្រូវបានគេសាងសង់ឡើងគ្រប់ដណ្តប់លើផ្ទៃដី ៣ម៉ឺនគីឡូម៉ែត្រការ៉េ ហើយអាចឲ្យភ្ញៀវទេសចរណ៍ ហែលទឹកលេងបានចំនួន ១ម៉ឺននាក់ក្នុងពេលជាមួយគ្នា។
យោងតាមសារព័ត៌មានចិនមួយ បានឲ្យដឹងថា មានមនុស្សជាង ១,៥ម៉ឺននាក់ ពាក់ពោងហែលទឹកលេង នៅរមណីយដ្ឋាន China’s Dead Sea កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ដែលមើលទៅមានភាពកក់ស្ទះយ៉ាងខ្លាំង៕

Looking TodayLooking Today



ប្រភព ៖ Looking TODAY




       ខេត្តកណ្តាល​ ៖ មនុស្ស២នាក់​បាន​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​យ៉ាង​អាណោច​អាធម័ ក្នុង​ហេតុការ​ណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏រន្ធត់​​រវាង​ម៉ូតូ​បើក​បុកគ្នា​ ជាមួយ​រថយន្ត​​ទួសរីស១៥កៅ​អ៊ី​​ ម៉ាក​ហ៊ីយ៉ាន់​ដាយ​ កាលពី​វេលា​ម៉ោង​៣និង​៣០នាទី​រសៀល​ថ្ងៃទី​៣០ កក្កដា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ស្ថិតក្នុង​ភូមិ​កំពង់​ទួល​ ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង​ ។
សាក្សី​ឱ្យដឹងថា រថយន្ត​ហ៊ីយ៉ាន់ដាយ​ ពណ៌សម្បក​ឪឡឹក​ ពាក់​ស្លាក​លេខភ្នំ​ពេញ​2M- 95​43 បើក​តាម​ផ្លូវ​ជាតិ​លេខ​៣ ទិសដៅ​ពី​ជើងទៅ​ត្បូង​ ចំណែក​​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ​​ជិះដោយបុរស២នាក់​ បញ្ច្រាស់ទិសគ្នា​​ក្នុងល្បឿន​លឿន​ដូច​គ្នា​ ។ លុះ​មក​ដល់​ចំណុចកើត​ហេតុ​ មិនដឹងជាយ៉ាង​ម៉េចស្រាប់​តែ​​បុក​គ្នា​ចំ​ពី​មុខពេញ​ទំហឹង​ បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូ​២នាក់​បោក​ក្បាល​ស្លាប់​ភ្លាម​តែម្តង​​។

            ជន​រងគ្រោះ​ដែលស្លាប់​ត្រូវបាន​គេស្គាល់ម្នាក់​ឈ្មោះ​ ខុម សុទ្ធ​ ភេទប្រុស​ អាយុ​៣០ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ត្រាំខ្នា ឃុំ​​សូភី ស្រុក​បាទី ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ​​ទាវ ហេង ភេទប្រុស អាយុ​២២ ឆ្នាំ ។
           ដោយឡែក​អ្នក​បើក​​រថយន្ត​ឈ្មោះ​មុំ ហៀក ភេទប្រុស អាយុ​៤៨ឆ្នាំ មានទី​លំនៅ​ភូមិ​ត្រែង ឃុំ​ស្តេចគង់​ខាង​ជើង​ ស្រុក​​បន្ទាយមាស ខេត្តកំពត បន្ទាប់​ពី​កើត​ហេតុ​រត់​គេច​ខ្លួនបាត់​ស្រមោល​៕


 
 







កាលពីដើមខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ស្ថានីយទូរទស្សន៍ Sky Broadcasting Group (BSkyB) បានប្ដឹងចោទ ប្រកាន់ក្រុមហ៊ុន Microsoft ថាបានប្រើប្រាស់ នូវស្លាកសញ្ញា “SkyDrive ” ដែលរំលោភលើ ស្លាកសញ្ញារបស់ខ្លួន។
វាមិនបានដឹងថា តុលាការអង់គ្លេសបាន កាត់ក្ដីយ៉ាងណាចំពោះ ពាក្យបណ្ដឹងនេះនោះទេ ប៉ុន្តែនៅពេលនេះ ស្រាបតែក្រុមហ៊ុន Microsoft បានចេញមុខប្រកាសថា ខ្លួនយល់ព្រមប្ដូរឈ្មោះ SkyDrive។
សារព័ត៌មាន The Verge បានចុះផ្សាយថា លទ្ធផលនៃការកាត់ក្ដីមិន ដឹងខាងណាជា អ្នកឈ្នះនោះទេ ហើយតុលាការក៏មិន បានចេញសេចក្តី ប្រកាសផងដែរ ប៉ុន្តែភ្លាមៗស្រាប់តែ Microsoft បានយល់ព្រមប្ដូរឈ្មោះ SkyDrive ប៉ុន្តែមិនដឹងប្ដូរទៅជាអ្វីវិញនោះទេ។
គួរបញ្ជាក់ផងដែរថា Sky Broadcasting Group ជាស្ថានីយទូរទស្សន៍ ធំមួយរបស់អង់គ្លេស ហើយការប្រើប្រាស់ឈ្មោះ BSkyB ក៏បានប្រើមុន Microsoft ផងដែរ៕
ថ្មីៗ​នេះ​គេហទំព័រ Business Insider បាន​ឲ្យ​ដឹងថា ពួកគេ​ទទួលបាន​ប្រភពព័ត៌មាន​ដ៏​ទុកចិត្ត​មួយ​ដែល​បាន បញ្ជាក់​ពី​ឈ្មោះ​ហៅ​របស់ iPhone តំលៃថោក ជាក់លាក់​ថា​ជា iPhone 5C​។​​តាម​គេហទំព័រ​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា iPhone 5C នឹង​បង្ហាញខ្លួន​រួមគ្នា​ជាមួយ iPhone 5S ហើយ​ស្មា​ត​ហ្វូ​ន​នេះ​នឹងមាន​សំបក​ធ្វើ​ពី​ជ័រ និង​មាន​ច្រើន​ពណ៌​សំរាប់​ជ្រើសរើស ដូច​បណ្តា​ព័ត៌មាន​ច​ចាម​​អារាម កាលពី​ពេលមុនៗ​ដូច្នេះ​ដែរ​។​


​
ប្រភព​ជាច្រើន​បាន​បញ្ជាក់ថា iPhone 5C នឹងមាន​សំបក​ធ្វើ​ពី​ជ័រ​​អក្សរ “C” ត្រូវបាន​ឲ្យ​ដឹងថា​ជា​ពាក្យកាត់​នៃ​ពាក្យ “Color” ដែល​ចង់​បញ្ជាក់ថា នេះ​គឺជា iPhone ដំបូង​គេ​ដែលមាន​ច្រើន​ពណ៌​សំរាប់​ជ្រើសរើស មិនមែន​មានតែ​ពីរ​ពណ៌ ស និង​ខ្មៅ ដូច iPhone បច្ចុប្បន្ន​នោះទេ​។ ដោយសារតែ​វា ជា​គំរូ​តំលៃថោក ដូច្នេះហើយ​មនុស្ស​ជាច្រើន​បានគិត​ស្មានថា អក្សរ “C” គឺជា​ពាក្យកាត់​នៃ​ពាក្យ “Cheap” (​តំលៃថោក​)​។​ប្រភព​ខាងលើ​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​តំលៃ​លក់​របស់ iPhone 5C ទេ ប៉ុន្តែ​ព័ត៌មាន​ច​ចាម​អារាម​ស្ទើរតែ​ទាំងអស់​កាលពី​ពេលមុនៗ បានបញ្ជាក់​ឲ្យ​ដឹងថា ស្មា​ត​ហ្វូ​ន​នេះ​នឹងមាន​តំលៃ​លក់​ប្រហែល ៣៥០​ដុល្លារ គឺ​ស្ថិតក្នុង​តំលៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​មធ្យម មិនមែន​ស្មា​ត​ហ្វូ​ន​តំលៃថោក​ឡើយ​៕



ប្រអប់​ជ័រ​សំរាប់​ដាក់ iPhone មាន​ព្រី​ន​អក្សរ iPhone 5C ត្រូវបាន​លេច​ធ្លាយ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​
​

ប្រភព​៖ គេហទំព័រ ខេ​ម​ញូ​ស៍​


Newer Posts Older Posts Home
  • Recent Posts
  • Feature Posts
  • Comments

ព័ត៌មានពេញនិយម

  • Google ត្រៀម ៥០០លាន​ដុល្លារ​ជំរុញ​ទីផ្សារ X Phone បង្ក្រាប Apple និង Samsung
  • ស្ត្រី​ទទួលបាន​ចំណុចកំពូល​ពេល​រួមភេទ​ដូច​ម្តេចទៅ​?
  • iPhone តំលៃ​ទាប ត្រូវបាន​បញ្ជាក់ថា​មានឈ្មោះ iPhone 5C, បង្ហាញខ្លួន​ជាមួយ iPhone 5S, តំលៃ ៣៥០​ដុល្លារ​
  • ស្លាប់១ របួស​៣​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍២កន្លែង​ផ្សេង​គ្នា​ក្នុង​យប់​តែមួយ
  • តើវិធីរួមភេទបែប ណាខ្លះដែលល្អសម្រាប់ មនុស្សធាត់ ?
  • ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​លោត​ទឹក​​ជួយ​គេ​​បែរជា​លង់​​ស្លាប់​ខ្លួន​ឯង

បច្ចេកវិទ្យា

ស្វែងរកព័ត៌មានតាមប្រតិទិន

  • August (26)
  • July (18)

Labels

  • feature (5)
  • កម្ពុជាអច្ឆរិយៈ (1)
  • កីឡាជាតិ (3)
  • កីឡាអន្ដរជាតិ (3)
  • គុណសម្បត្តិ បន្លែ-ផ្លែឈើ (2)
  • គ្រោះថ្នាក់ចរាចរណ៍ (3)
  • ជីវិតកម្សាន្ដ (5)
  • ជុំវិញ ពិភពលោក (2)
  • ដំណើរកម្សាន្ដ (3)
  • បច្ចេកវិទ្យា (5)
  • បច្ចេកវិទ្យាថ្មីៗ (4)
  • ប្លែក ! ប្លែក ! (1)
  • ព័ត៌មានកម្ពុជា (12)
  • ព័ត៌មានកីឡា (6)
  • ព័ត៌មានវិទ្យា កម្ពុជា (1)
  • ពិភពលោក (7)
  • ព្រឹត្តិការណ៍សំខាន់ៗ (5)
  • សង្គមសិល្បៈ (3)
  • សង្គមសិល្បៈខ្មែរ (1)
  • សន្ដិសុខសង្គម (9)
  • សុខភាព (6)
  • សុខភាពទូទៅ (1)
  • សុខភាពផ្លូវភេទ (3)

កម្ពុជាអច្ឆរិយៈ

ជុំវិញ ពិភពលោក

Catwidget3

Catwidget4

គេហទំព័រសារព័ត៌មាន ខ្មែរស៊ីអូ © 2011. All rights reserved. Designed by SpicyTricks