You Are Here: Home» បច្ចេកវិទ្យា , ព័ត៌មានវិទ្យា កម្ពុជា » កំពង់​ចាម​រៀបចំ​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា”

ខេត្ត​កំពង់ចាម នឹង​រៀបចំ​កម្មវិធី​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល ១ ថ្ងៃ​កន្លះ នៅ​សាកលវិទ្យាល័យ​ ជា ស៊ីម​ កំចាយ​មារ សាខា​ខេត្ត​កំពង់ចាម។

កម្មវិធី​បារខែម​ខេត្ត​កំពង់ចាម​ឆ្នាំ ២០១៣ នឹង​នាំ​មក​នូវ​ការ​ជួបជុំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ, អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT) វ័យក្មេង, អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម, អ្នក​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ និង​វ៉ិបសាយ, អ្នក​បង្កើត​ប្លុក, ម្ចាស់​អាជីវ​កម្ម, សហគ្រិន, អ្នក​ជំនាញ​ផ្នែក​ទីផ្សារ និង​ការ​ទំនាក់​ទំនង, សិស្ស និង​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា ដើម្បី​ធ្វើ​ការ​ចែក​រំលែក និង​សិក្សា​នូវ​របក​គំហើញ​បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៅ​ក្នុង​សង្គម។
កម្ម​វិធី​នេះ​នឹង​ផ្ដល់​នូវ​ផល​ចំណេញ ជា​ច្រើន​សម្រាប់​បុគ្គល ក្រុមហ៊ុន​និង​ស្ថាប័ន​នានា។ នៅ​ក្នុង​កម្ម​វិធី​នេះ អ្នក​ចូលរួម​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​របៀបវារៈ និង​ប្រធានបទ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។ របៀបវារៈ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ការ​ដាក់​ស្នើ​ជា​មូលដ្ឋាន​ពី​អ្នក​ចូលរួម, វាគ្មិន និង​អ្នក​ធ្វើ​ការ​ក្នុង​សហគមន៍ ហើយ​ពួក​គេ​រីករាយ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ទាំង​ឡាយ ដែល​អ្នក​ចង់​បាន និង​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រីក សហគមន៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។
បារខែម​កំពង់ចាម​ឆ្នាំ ២០១៣ គឺ​ជា​កម្មវិធី ចែករំលែក ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​តាំង​ពិព័រណ៍​អន្តរជាតិ លើក​ដំបូង​បង្អស់​ នៅ​ខេត្ត​កំពង់ចាម ដែរ​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ ១ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ ២៤ ដល់ ២៥ សីហា​ខាង​មុខ​នេះ។
ប្រធាន​បទ​ចម្បង​របស់​បារ​ខែម ២០១៣ គឺ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា“។ ខណៈ​ដែល​របៀបវារៈ​របស់​បារខែម​កំពង់ចាម​ ត្រូវ​បាន​បង្កើត​ដោយ​អ្នកចូលរួម ហើយ​កម្ម​វិធី​នេះ​ត្រូវ​បាន​បែងចែក តាម​ផ្នែក​ដូច​ខាង​ក្រោម៖
  • -ការ​អភិវឌ្ឍ និង​ច្នៃ​ប្រឌិត​លើ​វ៉ិបសាយ និង​ទូរសព្ទ៖ ចែករំលែក​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ និង​វ៉ិបសាយ​ចុង​ក្រោយ​គេ​បំផុត, បង្ហាញ​របក​គំហើញ​ថ្មីៗ​នៅ​ក្នុង​សង្គម និង​ជួប​ជា​មួយ​អ្នក​អភិវឌ្ឍ​កម្ម​វិធី ដែល​នាំ​អ្នក​ទៅ​កាន់​បច្ចេកវិទ្យា​អនាគត។
  • -បច្ចេកទេស និង​តិចនិក​ការ​អនុវត្ត​លើ​បច្ចេកវិទ្យា៖ ពិភាក្សា​ការ​អនុវត្ត​អំពី​ជំនាញ​បច្ចេកទេស និង​ការ​ស្វែងរក​ដំណោះ​ស្រាយ ជា​មួយ​អ្នក​ដែល​មាន​បទពិសោធន៍​ការងារ​កំពូល​ខាង​ប្រព័ន្ធ​កុំព្យូទ័រ ទូរសព្ទ​ចល័ត, ប្រព័ន្ធ​បណ្ដាញ និង​ម៉ាស៊ីន​មេ​នៅ​ក្នុង​តំបន់​អាស៊ី។
  • -បទពិសោធន៍ ជំនាញ និង​វិជ្ជាជីវៈ៖ ជួប​អ្នក​មាន​បទ​ពិសោធន៍​ជំនាញ ខាង​ឧស្សាហកម្ម បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT), ទំនាក់​ទំនង​សង្គម​ពាណិជ្ជកម្ម និង​ឱកាស​ការ​ងារ។ ចែក​រំលែក​គម្រោង និង​គំនិត​យោបល់​របស់​អ្នក​ជា​មួយ​ពួក​គេ រួច​ទទួល​យក​នូវ​មតិ​យោបល់​ត្រឡប់​វិញ។
  • -Social Media ទីផ្សារ និង​ទំនាក់ទំនង ៖ សិក្សា​ពី​របៀប​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ដោយ​ប្រើ​ឧបករណ៍​បណ្ដាញ​សង្គម​ចុង​ក្រោយ​បំផុត។ ការ​ប្រើ​ប្រាស់​ឧបករណ៍​ទីផ្សារ និង​ទំនាក់​ទំនង​មាតិកា​លើ​បណ្ដាញ សម្រាប់​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​ពាណិជ្ជកម្ម។ ជួប​ជា​មួយ​អ្នក​បង្កើត​គំនិត​ថ្មី, អ្នក​ឯក​ទេស​ទីផ្សារ និង​អ្នក​ទំនាក់​ទំនង​លើ​បណ្ដាញ​សង្គម ដែល​នឹង​ធ្វើឲ្យ​អ៊ីនធឺណិត ក្លាយ​ទៅ​ជា​ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន និង​ជា​ឧបករណ៍​យុទ្ធ​សាស្ត្រ​សម្រាប់​ពាណិជ្ជ​កម្ម និង​អង្គការ​សង្គម​ស៊ីវិល។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
លោក បេ ចន្ត្រា
ប្រធាន​គណៈ​គ្រប់គ្រង​កម្មវិធី​បារខែម
ទូរសព្ទៈ+855 12 316 781 អ៊ីម៉េលៈ chantra.be@gmail.com
លោក អេង វណ្ណៈ
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 12 305 031​ អ៊ីម៉េលៈ vannak.eng@gmail.com
លោក ជី សុផាត
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 70​​ 452 523 អ៊ីម៉េលៈ sophatchy@gmail.com

0 comments

Leave a Reply