• RSS
  • Email
  • Follow us
  • Become a fan
  • TOp cat Nav1
  • TOp cat Nav1
  • Top cat Nav1
គេហទំព័រសារព័ត៌មាន ខ្មែរស៊ីអូ
  • ទំព័រមុខ
  • ព័ត៌មានកម្ពុជា.
    • សន្ដិសុខសង្គម.
    • ចរាចរណ៍.
  • ពិភពលោក.
    • ព្រឹត្តិការណ៍សំខាន់ៗ
    • ប្លែក!ប្លែក!
  • ពិភពកីឡា.
    • កីឡាជាតិ
    • កីឡាអន្ដរជាតិ
  • ជីវិតកម្សាន្ដ.
    • សង្គមសិល្បៈខ្មែរ
    • សិល្បៈបរទេស
    • សម្រស់-សម្លៀកបំពាក់
    • សម្លៀកបំពាក់
  • សុខភាព.
    • សុខភាពទូទៅ
    • សុខភាពផ្លូវភេទ
    • សម្លៀកបំពាក់
    • គុណសម្បត្ដិ បន្លែ-ផ្លែឈើ
  • បច្ចេកវិទ្យា.
    • បច្ចេកវិទ្យាថ្មីៗ
    • បណ្ដាញសង្គម-Social Media
    • ដំណោះស្រាយ IT
    • សម្រាប់ទាញយក
  • ទេសចរណ៍.
    • កម្ពុជាអច្ឆរិយៈ
    • ជុំវិញពិភពលោក
  • ប្រវត្តិសាស្ត្រ.
    • វីរជនល្បី
    • អរិយធម៌-វប្បធម៌
    • ម្ហូបពិសេស
    • សម្លៀកបំពាក់

រាជវាំង​គឺ​ជា​កន្លែង​សម្រាប់​ព្រះ​រាជា​ និង​រាជ​វង្សានុវង្ស​នៃ​ប្រទេស​នីមួយ​ៗ​គង់​​នៅ​ ដូច្នេះ​ប្រាកដ​ជា​មាន​ការ​តុបតែង​ក្បាច់​រចនា ប្រកប​ដោយ​លក្ខណ​សម្បត្តិ​រៀងៗ​ខ្លួន​ខុស​គ្នា​មិន​ខាន។ ឥលូវ​នេះ​ Sabay ​សូម​ណែ​នាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​ពី​រាជវាំង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ទាំង​១០ ​លើ​លោក​ជូន​មិត្ត​យុវវ័យ​បាន​ទស្សនា៖
១. The Potala Palace: ជា​សំណង់​ប្រាសាទ​តំណាង​ឲ្យ​អធិបតេយ្យភាព​ដ៏​អស្ចារ្យ​របស់​ទីបេ។ The Potala Palace​នេះ​ ត្រូវ​បាន​សង់​ឡើង​នៅ​សតវត្ស​ទី​៧​ ដោយ​ព្រះ​ចៅ​ Songtsen Gampo​ និង​កែ​លម្អ​ជា​ថ្មី​នៅ​ឆ្នាំ​១៦៤៥​ ដល់​សម្តេច​សង្ឃ​ ដាឡៃឡាម៉ា​ ទី​៥។
២. Mont Saint-Michel: ជា​ប្រាសាទ​កណ្តាល​យុគ​សម័យ​ដ៏​អស្ចារ្យ​ សាង​សង់​ឡើង​នៅ​លើ​កោះ​ដ៏​តូច​មួយ​ នៃ​សាធារណ​រដ្ឋ​បារាំង។ ភ្ញៀវ​ទេសចរ​ដែល​ចង់​ធ្វើ​ដំណើរ​កំសាន្ត​លើ​ប្រាសាទ​កោះ​មួយ​នេះ​ ត្រូវ​ធ្វើ​ការ​ឆ្លង​កាត់​ឈូង​សមុទ្រ​ខ្សាច់​ ហើយ​ប្រាសាទ​ដ៏​ល្បី​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​គេ​មក​ថត​ជា​ខ្សែ​ភាពយន្ត​ជា​ច្រើន​ផង​ដែរ។
៣. Predjamski Castle: ការ​រួម​បញ្ចូល​គ្នា​ដ៏​អស្ចារ្យ​នៃ​សំណង់​ប្រាសាទ ​និង​ច្រក​រោង​ភ្នំ ដ៏​ធំ​លំដាប់​ថ្នាក់​ទី​២​ នៅ​ប្រទេស​ Slovenia។ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ជា​ច្រើន​ដំណាក់​កាល ដោយ​ស្លាប​ខាង​ឆ្វេង​នៃ​សំណង់​ប្រាសាទ​​ធ្វើ​ឡើង​នៅ​សតវត្ស​ទី​១២​ ស្រប​ពេល​តួ​កណ្តាល​ត្រូវ​បាន​សាង​សង់​ក្នុង​កំឡុង​ពេល​បដិវត្ត renaissance ​ហើយ​បញ្ចប់​ស្លាប​ខាង​ស្តាំ​នៅ​ឆ្នាំ​១៥៧០។
៤. Neuschwanstein Castle: ​ប្រាសាទ​បុរាណ​ចំណាស់​នៅ​ក្នុង​រឿង​ព្រេង​និទាន​ Sleeping Beauty ​ដែល​បាន​កសាង​ដោយ​អធិរាជ​ Louis II ​នៃ​ Bavaria​ ក្នុង​ប្រទេស​អាល្លឺម៉ង់​ នៅ​ឆ្នាំ​ ១៨៦៩​ តែ​ត្រូវ​ផ្អាក​ការ​សាង​សង់​វិញ​ដោយ​សារ​មរណភាព​របស់​អធិរាជ​​Louis II។ ប្រាសាទ​ត្រូវ​បាន​កសាង​បន្ត​រហូត​ដល់​ចប់​​នៅ​សតវត្ស​ទី​១៩។
៥. Matsumoto Castle: ​ប្រាសាទ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន​ក្នុង​កំឡុង​ឆ្នាំ ១៥៩២​ដល់​ឆ្នាំ​១៦១៤​ដោយ​ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​មើល​ ព្រះ​ចន្ទ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន។
៦. Hunyad Castle: គឺ​ជា​កន្លែង​ដែល​គេ​និយាយ​តៗ​គ្នា​ថា​ បាន​ដាក់​ឃុំ​ខ្លួន​ព្រះ​ចៅ​ Vlad III ​នៃ Wallachia ​ចំនូន​៧​ឆ្នាំ​ ដោយ​គេ​ជឿ​ថា​ ព្រះ​ចៅ​រូប​នេះ​ជា​បិសាច​ជញ្ជក់​ឈាម។
៧.​ Malbork Castle:​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រាសាទ​ ដែល​ត្រូវ​បាន​កសាង​ឡើង​តាម​បែប​ផែន ​Gothic ​ហើយ​ប្រាសាទ​នេះ​ផង​ដែរ ​ក៏​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ដោយ​អង្គការ​យូណេស្កូ​ នៅ​ឆ្នាំ​១៩៩៧។
៨. Palacio da Pena: ​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​តាម​បែប​ផែន​ រ៉ូម៉ាំង។ ប្រាសាទ​នេះ​ត្រូវ​បាន​សង់​ឡើង​លើ​ទី​ទួល​មួយ​ នៃ​ទី​ក្រុង​ Sintra ​ក្នុង​សតវត្ស​ទី​​១៥​ តែ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ ដោយ​ការ​រញ្ជួយ​ផែនដី​ ឆ្នាំ​១៧៥៥​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សាង​សង់​ជា​ថ្មី​នៅ​ ឆ្នាំ​១៨៣៨។
៩.  Löwenburg Castle: ជា​សំនង់​ប្រាសាទ​ដែល​សាង​សង់​ឡើង​នៅ​កណ្តាល​យុគ​សម័យ និង គ្រប់​គ្រង​ដោយ Walt Disney រយះ​ពេល​៨​ឆ្នាំ​ផង​ដែរ ដោយ​ប្រែ​ក្លាយ​ប្រាសាទ​នេះ​ជា​កន្លែង​កំសាន្ត Disney Land។
១០. Prague Castle:  ជា​សំណង់​ប្រាសាទ​ដ៏​ធំ​ជាង​គេ​លើ​លោក​ ដែល​បាន​ជាប់​នៅ​ក្នុង​កំណត់​ត្រា​ពិភពលោក​ដោយ​កសាង​ក្នុង​ទំហំ​ ៥៧០​ម៉ែត្រ ​គុណ​នឹង​១៣០​ម៉ែត្រ។ ប្រាសាទ​នេះ​បាន​តម្កល់​មកុដ​របស់​ព្រះ​ចៅ​ឆែក​ និង​ជា​ទី​ស្នាក់​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​ ឆេកូស្លូវាគី ​និង សាធារណរដ្ឋ​ឆែក​ផង​ដែរ។


ប្រភព ៖ Sabay


        “ឱ ​ដូន​កែវ​កុំ​ឡើយ​លាក់​ខ្ញុំ ដូន​កែវ​​វត្ត​តុំ​ បង​នឹក​​ម៉ុម​​ណាស់”។ នេះ​​​​ជា​ឃ្លា​ខ្លី​មួយ​​ក្នុង​​បទ​ចម្រៀង​មនោសញ្ចេតនា​​ដ៏​ពីរោះ​រណ្ដំ ​ដែល​មាន​​ចំណង​ជើង​ថា​​​ “ដូន​កែវ​ដួង​ចិត្ត​”​ របស់​លោក​ ណូយ វណ្ណេត។ បទ​នេះ​​បាន​​បរិយាយ​ពី​រឿង​រ៉ាវ​​ស្នេហា​ថ្មោងថ្មី​រវាង​កំលោះ​ទី​ក្រុង​​​ ម្នាក់​ និង​​ក្រមុំ​​ជន​បទ ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរ​​​​វត្ត​តុំ ស្ថិត​​​​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ​​ នៅ​គ្រា​ដែល​លោក​​បាន​​ទៅ​លេង​​វត្តតុំ​​នោះ​​ ក្នុង​ថ្ងៃ​បុណ្យ​​បញ្ចុះ​ខណ្ឌសីមា​ឆ្លង​​​ព្រះវិហារ​​ថ្មី​​​ រយៈ​ពេល​៣​យប់​៤​ថ្ងៃ។
បុណ្យ​​បញ្ចុះ​ខណ្ឌសីមា​រយៈពេល​​​៣​​យប់​៤​ថ្ងៃ បានធ្វើ​ឲ្យ​កំលោះ​ក្រុង និង​នារី​ជន​បទ​សាង​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា។ សេចក្តី​ស្នេហ៍​បាន​​ដក់​ដាម​យ៉ាង​ជ្រៅ​​ក្នុង​​បេះដូងកំលោះ​ទីក្រុង​​​ រហូត​ដល់​​ដេក​ព្រួយ​ច្រៀង​​ផ្ដាំ​បុប្ផា​ជន​បទ​ កុំ​ឲ្យ​បែក​បែរ​​ចោល​ខ្លួន​ឲ្យ​សោះ។

        ដោយសារ​អត្ថន័យ​នៃ​បទ​ចម្រៀង​​ដ៏លន្លង់លន្លោច​នេះ​ហើយ​ បាន​ធ្វើ​វត្ត​តុំ​​ ដែល​ស្ថិត​នៅ​ជន​បទ​សោះ​ បែរ​ជា​មាន​ឈ្មោះ​បោះ​សំឡេង​នឹង​គេ​ដែរ។ មនុស្សម្នាមួយ​ចំនួន​បាន​​​ទៅ​​លេង​​​វត្ត​នេះ​។ វត្ត​តុំ ​ស្ថិត​នៅ​ស្រុក​ដូន​កែវ ​ខេត្ត​តាកែវ​ មាន​ចម្ងាយ​ប្រមាណ​ជិត​​៨០​​គីឡូម៉ែត្រ​ ពី​​​រាជ​ធានី​ភ្នំពេញ។ បើ​គេ​​​ចាកចេញ​ពី​​រួម​ខេត្ត​តាកែវ​ តាម​ផ្លូវ​ជាតិ​លេខ​២​ ឆ្ពោះ​ទៅ​ស្រុក​គីរីវង់​ ព្រំដែន​កម្ពុជា​-​វៀតណាម​ ប្រមាណ​ជា​៤​គីឡូ​ម៉ែត្រ ​គេ​នឹង​ឃើញ​ខ្លោង​​ទ្វារ​វត្ត​ពណ៌​​មាស​លម្អ​ដោយ​​រចនាបថ​​​ខ្មែរ​​មួយ​​ឈរ ​​ច្រងា​ងនៅ​​ខាង​ឆ្វេង​ដៃ​ ​ក្បែរ​មាត់​ផ្លូវនោះ​​មិន​​ខាន។ ខ្លោង​ទ្វា​នោះ​ហើយ​ គឺ​ជា​ខ្លោង​ទ្វា​វត្ត​តុំ​។
តាម​ពិត ​វត្ត​តុំ​មិន​មែន​ជា​​រមណីយដ្ឋាន​​​​​អី​​អស្ចារ្យ​​នោះ​ទេ តែ​​មនុស្ស​រាល់​គ្នា​ធ្លាប់​​តែ​ឮ​វត្ត​តុំ​ៗ តាម​រយៈ​បទ​ចម្រៀង​ដែល​បាន​រៀបរាប់​យ៉ាង​​ខ្លី​ខាង​លើនេះ​​តែ​ម្ដង។ ​បើ​​​ប្រៀប​​ធៀប​នឹង​វត្ត​អារាម​​នានា​នៅ​ជន​បទ វត្ត​តុំ​ជា​វត្ត​មួយ​​ដែល​​មាន​ទីធ្លា​ និង​ការ​តុបតែង​លើស​​គេ​បន្តិច ហើយ​សម្បូរ​មនុស្ស​មក​​កម្សាន្ត​ច្រើន​​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ធំ​ៗ​ ម្ដងៗ​ ពិសេស​​បុណ្យ​កឋិន​។

         ខាង​កើត​វត្ត​ ​មាន​​អាង​ស្តុក​ទឹក​ដ៏​ធំ​​​​១​គូ​​ ​ដែល​អ្នក​នៅ​តំបន់​នោះ​ដាក់​ឈ្មោះ​ថា អូរ​តុំ។ អូរ​​តុំ ជា​បឹង​ផ្ទុក​ទឹក​រាប់​ម៉ឺន​ម៉ែត្រ​គួប ​ហើយ​​ជា​ប្រភព​​​ដ៏​ចាំបាច់​បំផុត​​​​បម្រើ​ដល់​ការ​ដាំដុះ​ស្រូវ​ របស់​ប្រជា​កសិករ​នៅ​ទី​​នោះបាន​​១​ឆ្នាំ​បាន​២​ដង ប្រកប​ដោយ​ភោគផល​ខ្ពស់។ អូរ​តុំ ក៏​ជា​កន្លែង​មួយ​​មាន​​ខ្យល់​អាកាស​ត្រជាក់​ស្រេង​​ ដែល​យុវវ័យ​ជំទង់​ៗ​ចូល​ចិត្ត​នាំ​គ្នា​ទៅ​អង្គុយ​និយាយ​គ្នា​លេង​​​​​យ៉ាង​ ​សប្បាយ នៅ​លើ​ស្ពាន​មួយ​ជាប់​មាត់​អូ​រ​តុំ​នោះ​ ហើយ​អ្នក​ស្រុក​មួយ​ចំនួន​​នៅ​ទី​នោះ​ក៏​​តែង​តែង​មក​ងូត​ទឹក​​ដ៏​ថ្លាឈ្វេង ​ ក្នុង​អូរ​តុំ​រាល់​​ល្ងាច​​​​ផង​ដែរ​។

នៅ​​រដូវ​វស្សា ​​​ផ្ទៃ​ទឹក​អូរ​តុំ​ទាំង​មូល​ពេញ​ប្រៀប​ដោយ​​​ទឹក​​ធំ​ល្វឹងល្វើយ​​។ ​បើ​និយាយ​រាល់​បុណ្យ​កឋិន​​នៅ​វត្ត​តុំ​រាល់​ឆ្នាំ អូរ​តុំ​ ​បាន​ដើរ​តួ​ជា​កន្លែង​​​កម្សាន្ត​​​ដ៏​​​​សប្បាយ​​​ ​ដល់​​​អ្នក​ដែល​ទៅ​លេង​វត្ត​នោះ។ នៅ​​តាម​​​​របង​វត្ត​​​លើ​​ផ្ទៃ​ទឹក​​តម្រៀប​ពេញ​​ប្រៀប​ដោយ អូប័រ សម្រាប់​ឲ្យ​​អ្នក​ទៅ​លេង​​ទិញ​សំបុត្រ​ជិះ​​​​បញ្ឆិច​​ចុះ​ បញ្ឆិច​ឡើង​​លើ​ផ្ទៃ​​​ទឹក​ដ៏​ធំល្ហល្ហេវ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ត្រជាក់​បរិសុទ្ធ។
បើ​បាន​ទៅ​លេង ឬ​ទៅ​ធ្វើ​ការ​នៅ​ទី​រួម​​​ខេត្ត​តាកែវ​ កុំ​ភ្លេច​ណា​​ ​ហួស​​ទៅ​លេង​វត្ត​តុំ​ម្ដង​មើល​ នោះ​អ្នក​នឹង​បាន​យល់​ថា​ ហេតុ​អ្វី​បាន​ជា​កវីសុខចិត្ត​ចំណាយ​ទឹក​ប៊ិច​របស់​ខ្លួន​ ​មក​ពិពណ៌នាវត្ត​នេះ​ជា​​បទ​ចម្រៀង​ ច្រៀង​ឲ្យ​​​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ស្ដាប់​កម្សាន្ត​។ ជា​ពិសេស​​ អ្នកក៏​​នឹង​បាន​ជិះ​អូប័រ​កម្សាន្ត​លេង​​សប្បាយ​បះ​សក់​​នៅ​ទី​នោះ​ផង​ដែរ​ ៕



ប្រភព ៖ Sabay
    ភាព​ដែល​អាច​ទៅ​រួច​នៃ​​​​​​​សំណើ​​ដាក់​បញ្ចូល​​​​ក្បាច់​គុន​មរតក​​វ័យ​ ពាន់​ឆ្នាំ​របស់​ដូន​តា​ខ្មែរ​គឺ​ក្បាច់ ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​​​មនុស្ស​ជាតិ​ពិភព​លោក​របស់ UNESCO ​ត្រូវ​បាន​មន្ត្រី​​ជំនាញ​​បញ្ជាក់​ថា​មាន​ភាគ​​រយ​​ជោគជ័យ​ច្រើន​។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ឲ្យ​ដឹង​ថា ​​​សំណើ​ដ៏​សំខាន់​ខាង​លើ​​បាន​បញ្ជូន​ទៅ UNESCO ​ជាង​៣​ខែ​មក​ហើយ។ ​ថ្វី​បើ​កិច្ច​ប្រជុំ​លើក​ទី ៣៧​​របស់​​​គណៈកម្មាធិការ​​​​បេតិកភណ្ឌ​ ​​បាន​ធ្វើ​​ឡើង​​​​​នៅ​រាជ​ធានី​ភ្នំពេញ​​​រយៈ​ពេល​១០​ថ្ងៃ​ កាល​ថ្ងៃ​ទី​​១៧​ដល់​២៧​​​មិថុនា​​​​ខែ​មុន​ ​ក្នុង​ឋានៈ​កម្ពុជា​​ជា​ប្រធាន​​ និង​ម្ចាស់​ផ្ទះ​ក៏​ពិត​មែន តែ​​ការ​​ឆ្លើយ​តប​​លើ​​សំណើ​​ដាក់​បញ្ចូល​​ក្បាច់​គុន​ ល្បុក្កតោ មិន​ទាន់​ត្រូវ​បាន​​វាយ​តម្លៃ ​និង​ឆ្លើយ​តប​នៅ​ឡើយ។​​​​​​​​​​​​​​​                    ​ឯកឧត្ដម វ៉ាត់ ចំរើន

        ឯកឧត្ដម វ៉ាត់ ចំរើន បន្ត​លម្អិត​ថា ​​​សំណើ​ដ៏​​មាន​ប្រយោជន៍​​សម្រាប់​​កម្ពុជា នឹង​សម្រេច​​ចេញ​ជា​លទ្ធផល​​នៅ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​​ ឆ្នាំ​ក្រោយ។ លោក​ថា ​ការ​​អនុម័ត​​របស់​ UNESCO ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​សហការ​​ជាមួយ​​​​សមាគម​​កីឡា​​​យុទ្ធ​សិល្ប៍​​ ពិភពលោក​​ (World Martial Arts Union) ​​មាន​មូល​ដ្ឋាន​​នៅ​ទី​ក្រុង Chung Ju ​ប្រទេស​​កូរ៉េ​ខាង​ត្បូង ដែល​​​មាន​​ឯកទេស​ជំនាញ​គ្រប់គ្រង​ និង​វាយ​តម្លៃ​​​លើ​កីឡា​ក្បាច់​គុន​ទាំង​អស់​​។
“​នៅ​​ថ្ងៃ​ទី​៥​កញ្ញា​ខាង​មុខ​នេះ ​ខ្ញុំ​​នឹង​ឡើង​ទៅ​កូរ៉េដើម្បី​​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​របស់​សមាគម​ យុទ្ធ​សិល្ប៍​ពិភពលោក ដែល​មាន​តំណាង​​កីឡា​យុទ្ធសិល្ប៍​មក​ពី​ប្រទេស​ផ្សេង​ៗ​​​។  យើង​បាន​ជួប​​ពិភាក្សា​​ជាមួយ​គេ​​ប៉ុន្មាន​ដង​ហើយ ហើយ​ស្ថានភាព​គឺ​​​​ល្អ​ប្រសើរ​ច្រើន​។ យើង​​នឹង​ជំរុញ​​​ ​ហើយ​អ្វី​ៗ​នឹង​ឲ្យ​តម្រុយ​​​កាន់​តែ​​ច្បាស់​ក្រោយ​ការ​ប្រជុំ​​មួយ​​ នេះ”។ ឯក​ឧត្ដម វ៉ាត់ ចំរើន បន្ថែម​។
ប្រភព​ដដែល​លើក​ឡើង​ថា​​ ជា​រឿង​ល្អ​​​ដល់​​​ប្រជាជន​​កម្ពុជា​ទាំង​មូល ​ប្រសិន​បើ​​ការ​​​ព្យាយាម​ដាក់​ល្បុក្កតោ​​​ឲ្យ​ចូល​ជា​​អមតៈ​​ក្នុង​បញ្ជី UNESCO បាន​សម្រេច​​។ លោក​ថា​ ល្បុក្កតោ ជា​ក្បាច់​គុន​​​កេរដំណែល​ ដែល​មាន​តម្លៃ​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​​ពី​​អត្តសញ្ញាណ​​ វប្បធម៌ ​និង​​ជីវភាព​នៃ​ការ​រស់នៅ ​នា​សម័យ​ដើម​របស់​បុព្វបុរស​ខ្មែរ។

​​       ការ​​​ស្នើ​រក្សា​​​​ល្បុក្កតោ​ទៅ​ក្នុង​ បញ្ជី​របស់ UNESCO គឺ​ជា​ជំហាន​ចុង​ក្រោយ​ដ៏​ចាំ​បាច់​​ណាស់​​ដើម្បី​​អភិរក្ស និង​ផ្សព្វផ្សាយ​​ឲ្យ​នៅ​គង់វង្ស​​យូរ​អង្វែង​​ដល់​​មរតក​អាយុ​ច្រើន​ទសវត្ស ​​របស់​ជាតិ​​​ខ្មែរ​​​​​​។ ឯកឧត្ដម​ វ៉ាត់ ចំរើន ពន្យល់​បន្ត​​៖ “​នេះ​ជា​​ការ​​ប្រឹងប្រែង​គាស់​កកាយ​ ឲ្យ​ប្រជាជន​ខ្មែរ ស្រលាញ់ និង​រួបរួម​គ្នា​អភិរក្ស មរតក​​មាន​តម្លៃ​របស់​ដូន​តា​យើង​។ ក្រោយ​ពេល​សំណើ​​បាន​​សម្រេច យើង​នឹង​ប្រឹង​បញ្ជ្រាប​​ ល្បុក្កតោ ទៅ​កាន់​ពិភពលោក​ឲ្យ​កាន់​តែ​​​ទូលាយ ពិសេស​តំបន់​អាស៊ាន​​ ដើម្បី​​​សម្រេច​គោលដៅ​​​ដាក់​ ល្បុក្ដតោ ជា​វិញ្ញាសា​មួយ​នៅ ស៊ីហ្គេម​២០២៣ ដែល​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ”។

      ល្បុក្កតោ ​បាន​ទទួល​​ជោគជ័យ​ក្នុង​ការ​​​ចូល​ជា​សមាជិក​​នៃ​ សមាគម​​កីឡា​យុទ្ធ​សិល្ប៍​​ពិភពលោក (World Martial Arts Union) ​នៅ​ទី​ក្រុង Chung Ju ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​​ថ្ងៃ​ទី​​១៨​ឧសភា​២០០៩។ ដោយ​ឡែក​កិច្ច​ប្រជុំ​ គណៈកម្មាធិការ​បេតិកភណ្ឌ របស់  UNESCO ​លើក​ទី​៣៨​​នឹង​​​រៀប​ចំ​នៅ​ប្រទេស កាតារ ​ឆ្នាំ​ក្រោយ​​ ហើយ​អ្នក​​​ជំនាញ​​រំពឹង​ថា​​លទ្ធផល​នៃ​ការ​ដាក់​​ ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​របស់​អង្គការ​មួយ​នេះ​ទៅ​ជា​បែប​ណា​នឹង​ដឹង​​ច្បាស់​ពេល​ នោះ៕

ក្រុម​អ្នក​ហាត់​ក្បាច់គុន​ ល្បុក្កតោ 

ប្រភព ៖ Sabay
តាមប្រភព​ព័ត៌​មាន ប៊ី​ប៊ី​ស៊ី​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​ចន្ទ​ ទី​​២២​ កក្កដា ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ក្លិប​​ Tottenham ​បាន​សម្រេច​ចិត្ត​​ទិញ​កីឡា​ករ​​​​ខ្សែ​បម្រើ​​ស្លាបឆ្វេង​​ Nacer Chadli ​ពី​ក្លិប​​បាល់​ទាត់​ហូ​​ឡង់​​ Twente ​​ក្នុង​តម្លៃ​​ជាង​​១០​លាន​ដុល្លារ​​អាមេរិក​​ ។
​ក្លិប​ Tottenham ​​​មិន​បាន​បង្ហើប​ឱ្យ​ដឹង​​​ពី​រយៈ​​​ពេល​​​​ការ​កុង​ត្រា​ និង​តម្លៃ​​​ខ្លួន​​កីឡា​ករ​នេះ​​​ដឹង​ជា​ផ្លូវ​ការ​​​ទេ ​ក៏​ប៉ុន្តែ​​បើ​តាម​ប្រភព​ព័ត៌​មាន​​ក្រៅ​​ផ្លូវការ​​​បាន​ធ្វើ​ការ​ប៉ាន់​ ស្មាន​​ថា​​ កីឡា​ករ​រូប​នេះ​​​​មានតម្លៃ​ប្រហាក់​ប្រហែល​​​​៧លាន​ផោន​ស្មើ​នឹង​​ជាង​​១០ ​លាន​ដុល្លារ​អាមេរិក។
ទោះ​បី​ជា​ក្លិប​​​ Tottenham មិន​បាន​បង្ហើប​​​ឱ្យ​ដឹង​​​ពី​តម្លៃ​ខ្លួន​​បែបនេះ​​​ក្ដី​តែក្លិប​​​​​ បានប​ញ្ជាក់​ថា ​កីឡាករ​​សញ្ជាតិ​​បែល​ហ្ស៊ិក​​​​​រូបនេះ​នឹង​មក​​ចូល​រួម​ហ្វឹកហាត់​​​ ជាមួយ​​មិត្ត​​រួម​ក្រុម​​​មុន​បើក​​រដូវ​កាល​នៅ​សប្ដាហ៍​ក្រោយ​​នេះ​ក្នុង​ ទី​ក្រុង​ហុងកុង​ក្រោម​​កា​រ​ដឹក​​របស់​​​​លោក​វីឡា ប៊ូស ​។​​កីឡា​ករ​វ័យ​​​២៣​ឆ្នាំ បានក្លាយ​​ទៅ​ជា​​កីឡា​ករ​សំខាន់​​ទី​​២ ក្នុ​ងក្រសែ​ភ្នែក​​​លោក​វីឡា ប៊ូស ​ក្នុងរដូវកាល​​ដោះ​ដូរ​​​បន្ទាប់​ពី​កីឡាករ​​ប៉ូលីន​​ហូ​ ដែល​​ក្លិប​បាន​​​​​ទិញ​មក​ពី​ក្លិប​Corinthians ​របស់​ប្រេស៊ីល​ ។
កីឡាករ​​Nacer Chadli ​បាន​ចូល​មកលេង​ឱ្យ​ក្លិប​ Twente ​ក្នុង​ឆ្នាំ​២០១០ បន្ទាប់​ពី​ផ្លាស់​មក​ពី​ក្លិប​​AGOVV ។  ​នៅ​ជាមួយក្លិប​ Twente ​គាត់​​ធ្លាប់​ស៊ុត​បាល់​បាន​​ ​25​ គ្រាប់​​ ក្នុង​ 84 ប្រកួត​​ ។ ចំណែក​​ឯ​អាជីព​​​ក្នុងក្រុមជម្រើស​ជាតិ​​​វិញ​គឺ​ស៊ុត​បាល់​បាន 2 គ្រាប់​​ ​ក្នុង​ 14 ប្រកួត ៕

 

ប្រភព ៖ កោះសន្ដិភាព
រា​ជ​ធានី​ភ្នំ​ពេញ ៖ ​មិន​មែន​ជា​លើក​ទី​១​​នោះ​ទេ ដែល​ការ​ប្រកួត​​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​រវាង​កីឡាករ​ជ័យ កុសល និង​កីឡា​ករ​បរទេស​នៅ​លើ​​​​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​ទទួល​ការ​រិះ​គន់ ។ ភាព​ចម្រូង​ចម្រាស​នោះ​កើត​ឡើង​បន្ទាប់​ពី​​ការ​កំណត់​លទ្ធ​ផល​ហាក់​ផ្ដល់​ ភាព​លម្អៀង​ដល់​កីឡាករ​រូប​នេះ​ឲ្យ​​ឈ្នះ ឬ​ឲ្យ​ស្មើ​ជា​ប្រចាំ ដោយ​សូម្បី​តែ​ក្នុង​ពេល​ប្រកួត គេឃើញ ជ័យ កុសល មាន​សន្ទុះ​ចាញ់​ប្រៀប​កីឡា​ករ​បរទេស​ក៏​ដោយ​ ។
​ជាក់​ស្តែង​​ការ​ប្រកួត​​ជា​លក្ខណៈ​អន្តរ​ជាតិ​រវាង​ កីឡាករ​ជ័យ កុសល និង​កីឡាករ​បារាំង Sebasten កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ កក្កដា ​នៅ​សង្វៀន Beeline Arena ជ្រោយចង្វា​ បាន​ទទួល​ការ​រិះ​គន់​ស្រដៀង​នឹង​ពេល​មុន​ទៀត​ហើយ ​ដែល​ការ​រិះ​គន់​នេះ​ត្រូវ​គេ​កត់​សម្គាល់​ថា កើត​មាន​ឡើង​ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​​ជា​លក្ខណៈ​អន្តរ​ជាតិ​ទាំង​អស់​ ដែល ជ័យ កុសល មាន​មុខ​ឡើង​ប្រកួត​​នៅ​ប៉ុស្ដិ៍​លេខ​៥​នោះ​តែ​ម្ដង ។ យោង​តាម​ការ​ប្រកួត​ កីឡាករ​បារាំង ត្រូវ​គេ​ឃើញ​មាន​ប្រៀប​​លើស​លប់​​​លើ​កីឡាករ​ជ័យ កុសល ​តាំង​ពី​ទឹក​ទី​១ ដោយ​មិន​ត្រឹម​តែ​ត្រូវ​​​កីឡា​ករ​បារាំង បំបុក​ដោយ​កណ្ដាប់​ដៃ​ កែង និង​ម៉ាត់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​សភាព​បោក​ផ្តួល​ក៏​កីឡាករ​ជ័យ កុសល ត្រូវ​គេ​ឃើញ​ដួល​ផ្ងារ​ជើង​ភីងៗ​នៅ​លើ​រេញ​ម្ដង​ជា​ពីរ​ដង ដោយ​កីឡាករ​បរទេស​រូប​នោះ​ដែរ​។
ប៉ុន្តែ​នៅ​ពេល​ប្រកាស​លទ្ធ​ផល បែរ​ជា​តម្រូវ​ឲ្យ​ជ័យ កុសល ឈ្នះ​ពិន្ទុ ដែល​ជា​លទ្ធ​ផល​មិន​អាច​​ទទួល​យក​បាន​ក្នុង​ចង្កោម​អ្នក​ទស្សនា​ភាគ​ច្រើន ទាំង​នៅ​សង្វៀន​ផ្ទាល់ និង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ទៅ​វិញ ។ ​មន្ត្រី​ផ្ដល់​ពិន្ទុ​ប្រចាំប៉ុស្ដិ៍លេខ៥​បាន​អះ​អាង​ថា ការ​កំណត់​នោះ គឺ​ដោយសារ​តែ​ជ័យ កុសល បាន​វាយ​ត្រូវ​កន្លែង​សំខាន់ៗ​របស់​កីឡាករ​បារាំង​បាន​ល្អ​ជាង​ដៃ​គូ​ដែល​ វាយ​ចេញ​ច្រើន​មែន​ប៉ុន្តែភាគ​ច្រើន​ គឺ​មិន​ត្រូវ​ចំ​កន្លែង​គោល​ដៅ ។ ការ​លើក​ឡើងនេះ​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​យក​ឡើយ ដោយ​សារ​តែ​កន្លង​​មក​គេ​ឃើញ​ជ័យ កុសល ឡើង​វ៉ៃដូច​គ្នា​នៅ​ប៉ុស្ដិ៍​លេខ​៥ ក៏​ត្រូវ​អ្នក​ផ្ដល់​ពិន្ទុ​ដដែល​ផ្ដល់​ពិន្ទុ​ឲ្យ​ស្មើ ឬ​ឈ្នះ​ពិន្ទុ ហាក់​មិន​សម​ហេតុ​ផលរ​ួច​ទៅ​ហើយ បើ​ធៀប​នឹង​ការ​ប្រកួត​ដែល​​​កីឡា​ករ​​រូប​នេះ​ធ្វើ​បាន​ជាក់​ស្ដែង​។
ក្រុម​អ្នក​ទស្សនា​និយាយ​ថា ជ័យ កុសល មិន​ខុស​ពី​កែវ រំចង់ នៅ​ប៉ុស្ដិ៍​បាយ័ន​ឡើយ គឺ​ឲ្យ​តែ​ឡើង​ប្រដាល់​រមែង​ត្រូវ​គេ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ដៃ​គូ​ខ្សោយ​ ជាង ហើយ​រមែង​ទទួល​​​បាន​លទ្ធ​ផល​ឈ្នះ ឬស្មើ ដោយ​កម្រ​ឲ្យ​ចាញ់ ។ ជាក់​ស្ដែង​សូម្បី​តែ​ការ​ប្រកួត​ជាមួយ​កីឡាករថៃ​ កាល​​សង្វៀន​អន្តរ​ជាតិ​ប៉ុស្ដិ៍​លេខ​៥​ស្ថិត​នៅ​ស្តាត​ចាស់ ក៏​គេ​ឃើញ​ជ័យ កុសល បាន​ត្រឹម​ស្មើ​ពិន្ទុ​​ដែរ ដោយ​សូម្បី​កីឡាករ​ថៃ​វាយ​​គេ​ឲ្យ​បែក​ចិញ្ចើម និង​ត្រូវ​របួស​ស្ទើរ​តែ​ស៊ូ​មិន​ដល់​ទឹក​ទី​៥ ។
​ទោះ​បី​យ៉ាង​ណា​​ ក៏​មាន​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច​បាន​លើក​ឡើង​ថា ការ​ផ្ដល់​លទ្ធ​ផល​ឲ្យ​ជ័យ កុសល ឈ្នះ​កីឡា​ករ​បារាំង​គឺ​ជា​រឿង​សម​ហេតុ​ផល​ផង​ដែរ ដោយ​សំអាង​ថា កីឡាករនេះ​បង្ហាញ​ភាព​ស៊ូ ហើយ​វាយ​បក​លើ​កីឡាករ​បារាំង​វិញ​បាន​ចំ​គោល​ដៅ​ល្អ​ជាង​ដៃគូ ។ ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ ChalourtLek ជន​ជាតិ​ថៃ និង​កីឡាករ រឿង សោភ័ណ្ឌ គឺ​កីឡា​ករ​​​កម្ពុជា​ជា​អ្នក​ឈ្នះ​ពិន្ទុ ។ គូនេះ​ធ្វើ​ឲ្យ​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​កក្រើក​សង្វៀន ដោយ​សារ​តែ​ពួក​គេ​បង្ហាញ​ភាព​ខ្លាំង ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា រឿង សោភ័ណ្ឌ សម​នឹង​ឈ្នះ​ពិន្ទុ​ពិត​ប្រាកដ​ ទើប​ការ​ផ្ដល់​លទ្ធ​ផល​នោះ​បាន​ទទួល​ការ​អបអរ​សាទរ ។
គូ​អន្តរ​ជាតិ​ទី២ កីឡាករ​កម្ពុជា លាង ស៊ីពេជ្រ បែរ​ជា​ត្រូវ​សន្លប់​ក្រោម​ដៃ​កីឡា​ករ​ថៃ Pravit ក្នុង​ទឹក​ទី​២​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​លាង ស៊ីពេជ្រ បណ្ដោយ​ឲ្យ​កីឡា​ករ​ថៃ​ទាត់​ឲ្យ​ខូច​ជើង​ស្ដាំ​ធ្ងន់​ធ្ងរ ។ ចំពោះ​គូ​អន្តរ​ជាតិ​ចុង​ក្រោយ​វិញ កីឡាករ​កម្ពុជា អូត ភូ​ថង ជា​អ្នក​ផ្ដួល​កីឡាករ​អ៊ូស​​​បេ​គីស្ថាន Iric ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ឱ្យ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ដោយ​គ្មាន ​ការ​តវ៉ា ។ គូនេះ ហាក់​មិន​សូវ​ទាក់​ទាញ​ប៉ុន្មានទេ ដោយ​សារ​តែ​ពួក​គេ​ប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ដឹង​ចាញ់​ឈ្នះ ៕


 

ប្រភព ៖ កោះសន្ដិភាព



       ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា​ ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​ថ្មី​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១០​នាក់​ រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​អ្នក​គាំទ្រ​ និង​ពួក​អ្នក​ប្រឆាំង​ប្រធានា​ធិបតី​អ៊ិស្លាម​និយម​ ត្រូវ​ផ្តួល​រំលំ​លោក​ម៉ូហា​ម៉េដ​ ម័រ​ស៊ី​ ។​ ខាង​ផ្នែក​នយោ​បាយ​វិញ​ ភាព​ទាល់​ច្រក​ហាក់​ដូច​ជា​ទាំង​ស្រុង​ ដោយ​ក្រុម​បង​ប្អូន​អ៊ិស្លាម​ជា​ចលនា​របស់​លោក​ម័រស៊ីនៅ​តែ​អំពាវ​នាវ​ឱ្យ​មាន​បាតុ​កម្ម​ ។​

    មនុស្ស​៦​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី ​២៣​ កក្កដា​ នៅ​ជិត​សាកល​វិទ្យា​ល័យ​ក្រុង​គែរ​ ក្រោយ​ការ​អំពាវ​នាវ​មួយ​របស់​ប្រធានា​ធិបតី​ស្តី​ទី​លោក​ អាដលី​ ម៉ាន់​សួរ​ ឱ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ ។​ នា​រសៀល​ថ្ងៃ​ទី​២៣​ កក្កដា​នោះ​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មីៗ​ទៀត​នៅ​កន្លែង​ដដែល​នោះ​ ។​ រថយន្ត​ប្រមាណ​ជា​៥០​គ្រឿង​ត្រូវ​ដុត​បំផ្លាញ​ ។​

​​     ជន​ជាតិ​អេហ្ស៊ីប​៤​នាក់​ទៀត​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ ទី​២២​ កក្កដា​ ក្នុង​នោះ​៣​នាក់​នៅ​ទីក្រុង​កាលី​ អ៊ូប​ ភាគ​ខាង​ជើង​ក្រុង​គែរ​ ហើយ​ម្នាក់​ទៀត​ស្លាប់​នៅ​ក្រុង​គែរ​ ជិត​ទីលាន​ TAHRIR ។​ មនុស្ស​ប្រមាណ​ជា​១០០​នាក់​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​ឡាយ​ទាក់ ​ទិន​នឹង​ចលនា​នយោ​បាយ​ចាប់​តាំង​ពី​មាន​មហា​បាតុ​កម្ម​ទាម​ទារ​ឱ្យ​លោក​ម័រ ​សុី​ ចាក​ចេញ​ពី​អំណាច​មក​ ។​ ចំណែក​មនុស្ស​យ៉ាង​តិច​៥០​នាក់​ទៀត​ស្លាប់​ក្នុង​ដំណាក់​កាល​នោះ​ដែរ​ នៅ​តំបន់​អស្ថេរ​ភាព​ស៊ីណៃ​អ៊ី​ ជាប់​ព្រំ​ដែន​អ៊ីស្រាអែល​ និង​ជ្រោយ​ហ្គា​ហ្សា​ ៕​




ប្រភព ៖ កោះសន្ដិភាព
មនុស្ស​១៩​នាក់​បាន​ស្លាប់​ និង២០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ទេសចរណ៍​ មួយ​គ្រឿងបើក​ជ្រុល​បុក​ជា​មួយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​នៅ​លើ​ដង​ផ្លូវ​ មិត្ត​ភាព​ ស្ថិត​ក្នុង​ស្រុក​កេង​ខូយ​ ខេត្ត​ស្រះ​បុរី ប្រទេស​ថៃ។​ នៅ​ថ្ងៃទី​២៣ កក្កដា​ កាសែត​ថៃ​ផ្សាយ​ថា​ សមត្ថ​កិច្ច​ជំនាញ​បាន​ឆ្ពោះ​ទៅ​កន្លែង​កើត​ហេតុ​ឃើញ​រថយន្ត​ក្រុងទេសចរណ៍​ ពាក់​ស្លាកលេខ​ 14-5994 បាង​កក ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង​ និង​​រថយន្ត​ដឹក​ទំនិញ​ ពាក់​ស្លាក​ស្លាក​លេខ​ 71-1807 ណាខន​ប៉ាធុម​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ។​

                មន្ត្រី​ជំនាញ​ឱ្យដឹង​ថា​ មនុស្ស​១៩​នាក់​បាន​ស្លាប់​ និង​២០​នាក់​ផ្សេង​ទៀត​របួស​នៅក្នុង​ករណី​នេះ​ ខណៈ​ក្រុម​សង្គ្រោះ​​បន្ទាន់​កំពុង​មមា​ញឹក​ ។​ មូល​ហេតុ​ដែល​មនុស្ស​ស្លាប់​ច្រើន​នាក់​ ព្រោះ​អាច​បណ្តាល​មក​ពី​ពួកគេ​គេង​លង់​លក់​នៅ​លើ​រថយន្ត​ ហើយ​នៅ​ពេល​កើត​ហេតុ​មិន​អាច​រំដោះ​ខ្លួន​បាន​ ខណៈ​ពេល​អ្នក​រួច​ផុត​ពី​សេចក្តី​ស្លាប់​ ដោយ​គេច​តាម​បង្អួច​រ​ថយន្ត ។​

           នៅ​លើ​ដង​ផ្លូវ​មិត្ត​ភាព​ខាង​លើកាល​ពី​៣-៤​ឆ្នាំ​ ធ្លាប់​មាន​ហេតុ​ការណ៍​សោកនាដ​កម្ម​ដ៏​រន្ធត់​មួយ​ គឺ​រថយន្ត​ក្រុង​ដាច់​ហ្វ្រាំង​រអិល​ធ្លាក់​ផ្លូវ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​២៧​នាក់​ ៕​


ប្រភព ៖ កោះសន្ដិភាព 

ទីភ្នាក់​ងារ​ព័ត៌មាន​របស់​ជប៉ុន​ផ្សាយ​ថា​ អ្នក​ដំណើរ​ជា​ច្រើន​នាំ​គ្នា​រុញ​ទូរថភ្លើង​មួយ​ខ្សែ​មាន​ទម្ងន់​ប្រហែល​២៩ ​តោន​ ដើម្បី​ជួយ​សង្គ្រោះ​នារី​ម្នាក់​ធ្លាក់​ទៅ​ជាប់​នៅ​ចន្លោះ​រវាង​រថភ្លើង​ និង​បញ្ជារ​រង់​ចាំ​របស់​អ្នក​ដំណើរ​នៅ​ស្ថានីយ​រថភ្លើង​មីណាមី​-អ៊ូរ៉ារ៉ា​ ក្នុង​ទីក្រុង​តូក្យូ​ កាល​ពី​ព្រឹក​ថ្ងៃទី​២២​ កក្កដា​ ។​ រូប​ភាព​ត្រូវ​គេ​ថត​បាន​បន្ទាប់​ពី​ជួប​ដោយ​ចៃ​ដន្យ​​នៅ​កន្លែង​កើត​ហេតុ​ និង​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​យ៉ូមីអ៊ូរី​ ស៊ីម​ប៊ុន​ ដ៏​ធំបំផុត​របស់​ជប៉ុន​ ។​

       កាសែត​នេះ​ផ្សាយ​ថា​ មិន​យូរ​ប៉ុន្មាន​ ក្រោយពី​ប្រកាស​សុំ​ការ​ជួយ​សង្គ្រោះ​ក៏​មាន​ប្រជាជន​ប្រហែល​៤០​នាក់​ រួម​ជា​មួយ​បុគ្គលិក​រថភ្លើង​នាំ​គ្នា​ជួយ​រុញ​ច្រាន​ទូ​រថភ្លើង​មួយ​ខ្សែ​ នេះ​ឱ្យ​ផ្អៀង​ទៅ​ផ្នែក​ម្ខាង​ ដើម្បី​សង្គ្រោះ​នារី​ម្នាក់​​អាយុ​ប្រហែល​៣០​ឆ្នាំ​ ដែល​កៀប​ជាប់​នៅ​ចន្លោះ​ទូរថភ្លើង​ និង​បញ្ជារ​រង់ចាំ​ ។​ មិន​ទាន់​ដឹង​ថា​ នារី​រង​គ្រោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ចន្លោះ​ខាង​លើ​ដោយ​មូលហេតុ​អ្វី​​ ៕​


 ប្រភព ៖ កោះសន្ដិភាព
Davika Hoorne តួឯក​ក្នុង​រឿង “PEE MAK” ដែល​បាន​បានដាក់​បញ្ចាំង​នៅ​ភាពយន្ត​បណ្តា​ប្រទេស​ថៃ (២៨/៣) ឥណ្ឌូណេស៊ី (៥/៤) Meyanmer (18-5) ហុងកុង (១៦/៥) កម្ពុជា (១៨/៥) ម៉ាឡេស៊ី (៦/៦) សិង្ហ​បុរី (១៣/៦) ឡាវ​(១៥/៦) វៀតណាម​(២១/៦) ហើយ​តៃវ៉ាន់ នា​ថ្ងៃទី ៩/៨ ខាងមុខនេះ។​
​គិត​ត្រឹម​ខែ ៦/២០១៣ ខ្សែភាពយន្ត​ខ្មោច​ល្បីល្បាញ​នេះ ទទួលបាន​ប្រាក់ចំណូល ១​ពាន់​លាន​បាត (​ប្រមាណ​ជាង​៣៣​លាន​ដុល្លារ​) ក្លាយជា​ភាពយន្ត​មាន​ប្រាក់ចំណូល​ខ្ពស់បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ថៃ។​
​ជោគជ័យ​នេះ​ផ្សាភ្ជាប់​ជាមួយ​តួអង្គ នាង​ណាត ជា​តួរ​អង្គរ​ស្រី​ដែល​សម្តែង​ដោយ Davika Hoorne ហើយ​វា​ជា​កាំជណ្តើរ​ធ្វើ​ឲ្យ​នាង​បោះជំហាន​ចូល​វិថី​តារា​របស់​ភាពយន្ត​ថៃ។ ​​នាង​ពោលថា វា​ជា​ប្រការមួយដែល​ខ្ញុំ​ពុំ​ហ៊ាន​គិតដល់ ខ្ញុំ​ជឿថា នាង នាង​ណាត ក៏បាន​ធ្វើ​ដូច្នេះ ហើយ​នាង​ក៏​ប្រាកដជា​ជួយ​ដល់​យើងខ្ញុំ ព្រោះថា​នេះ​ជា​រឿងនិទាន​ពី​រូបនាង។​
​ហេតុ​នេះឯង​នាង​បាន​ទៅកាន់​អារាម នាង​ណាត ហើយ​រាំង​ថ្វាយ​តាម​របាំ​ថៃ​ប្រ​ណៃ​ណី ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ។ ក្រុមហ៊ុន​របស់​នាង​ក៏បាន​លើកទឹកចិត្ត ឲ្យ​នាង​ធ្វើ​ដូច្នេះ​ដែរ។​
​គួរបញ្ជាក់​ផងដែរ រឿង PEE MAK នេះ​ផងដែរ ក៏ត្រូវ​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា លី​ជេន និង ស៊ី​ទី​ភ្លិច យកមក​ប​ញ្ជាំ​ង​ផងដែរ ដែល​ទ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ក៏ដូចជា​​ប្រជាពលរដ្ឋ​ខ្មែរ ដ៏​ដណ្តើមរ​គ្នា​តំរង់​ជួរ​ទិញ​សំបុត្រ​ចូល​ទស្សនា​ខ្សែរ​ភាពយន្ត​មួយ ព្រោះ​រឿង​មួយ​គឺជា​រឿង​ខ្មោច​ដែល​ទាក់ទង​ទៅនឹង​នាង​ណាត​ដែល​ស្លាប់​ទៅហើយ​ នៅ​អាឡោះអាល័យ​នឹង​​ស្វាមី​ ប៉ុន្តែ​មាន​លក្ខណៈ​ប្លែក​ត្រង់​ថា ខ្សែរ​ភាពយន្ត​នេះ​តាំងពីដើម​ដល់​ចប់ ​គឺ​កំប្លុកកំប្លែង​ដែល​ម្នា​ក់បាន​ទស្សនា​ហើយ​ចង់​ទស្សនា​ម្តងទៀត មិនចេះ​ជិនណាយ​ដែលជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​​ខ្សែរ​ភាពយន្ត​ទទួលពាន​ការគាំទ្រ ​ដ៏​អស្ចារ្យ​បែបនេះ៕


នាង Mai Davika Hoorne រាំថ្វាយអំណរគុណដល់ Mae Nak នាអារាមសក្ការៈមួយនាក្រុងបាងកក
តារាសំដែង Ni Ni បានធ្វើអោយអ្នកចូលរួម ក្នុងកម្មវិធីរាត្រីស្រមោលស មានការភ្ញាក់ផ្អើល និងក្តៅភ្នែកគ្រប់ៗ គ្នា ដោយសារតែនាង ពាក់រ៉ូមពណ៌ស ហើយមិនបានពាក់អាវទ្រនាប់ ធ្វើអោយចុងសុដន់របស់នាងលេច ចេញកណ្តាលវាល។
មិនត្រឹមតែទទួលការរិះគន់យ៉ាងចាស់ដែពីសំណាក់អ្នកចូលរួមប៉ុណ្ណោះទេ រូបភាពរបស់នាងត្រូវបានគេចែកចាយពេញ Internet ហើយ មានមតិខ្លះបានរិះគន់ថា នាងមប្រហែលជចង់បង្ហាញពី ទំហំសុដន់របស់នាង ក្រោយពីវះកាត់ហើយ មើលទៅ ពីព្រោះកាលពីនាង សំដែងរឿង Zhang Yimou’s, The Flowers of War សុដន់របស់នាងមិនមានទំហំដូចនេះឡើយ៕

news18-07-2013-l-fullព្រះសីហនុ ៖ យុវជន​ម្នាក់​ជាប់ចោទ​ជា​ចោរ​បាន​ឡើង​ដំបូល​ហាង​ខារ៉ា​អូរខេ​មួយ​កន្លែង​ ប៉ុនប៉ង​ហែក​ដំបូល​ចុះ​ចូល​ទៅ​ក្នុង​ហាង​លូច​ទ្រព្យ​សម្បត្តិ​ ប៉ុន្តែ​សំណាងអាក្រក់​ភ្លា​ត់​ស្នៀត​ផុងជើង​ធ្លាក់​ពីលើ​ដំបូល​មកដល់​ដីរ​ងរ ​បូស​ធ្ងន់​ត្រូវ​ម្ចាស់​ហាង​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​អោយ​ប៉ូលិស​ចាត់ការ​ តាម​នីតិ​វិធីច្បាប់​។
​ហេតុការណ៍​នេះ​បាន​ កើតឡើង​នៅ​វេលា​ម៉ោង​២៤​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​ ២០១៣​នៅ​ត្រង់​ចំណុច​ហាង​ខា​រ៉ា​អូរខេ ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​(​ពេទ្យ​ចំការ​ចេក​)​ស្ថិតនៅ​ក្នុងភូមិ​លេខ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ ​ខេត្ត​ព្រះសីហនុ​។
​ សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ យុវជន​សង្ស័យ​ខាងលើ​មានឈ្មោះ​ ដូង​ នី ​ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ មាន​ទី​លំនៅ​នៅ​ខេ​ត្ត​ មុខរបរ​មិន​ពិត​ប្រាក​។ ​រីឯ​ម្ចាស់​ហាង​ខារ៉ាអូខេ​រងគ្រោះ​យីហោ​ ស្រី ​វិ​ន ​មានឈ្មោះ​ គី​ ចិន្តា ​ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​។​ សមត្ថកិច្ច​ប៉ូលិស​បាន​បន្ត​ទៀត​ថា ​នៅ​យប់​កើត​ហេតុ​ជនសង្ស័យ​ឈ្មោះ​ដូង​នី​នេះបាន​ធ្វើ​ សកម្មភាព​ឡើងលើ​ដំបូល​ហាងខា​រ៉ា​អូ​ខេ​ខាងលើ​ក្នុង​គោលបំណង​គាស់​ដំបូល​ ចូលក្នុង​ហាង​ចូល​លួច​ទ្រព្យសម្បតិ្ត​ ប៉ុន្តែ​សំណាងអាក្រក់​មិនទាន់​បាន​គាស់​ដំបូល​ចុះចូល​ទៅ​ក្នុង​ហាង​ផង​ក៏​ ស្រាប់​ផុង​ដំបូល​ធ្លាក់​មកដល់​ក្រោម​រ​ងរ​បួស​ជា​ទម្ងន់​បង្ក​ឲ្យ​មាន​ភាព​ ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ហាង ​ហើយ​ត្រូវ​ម្ចាស់​ហាង​ចាប់​ខ្លួន​ប្រ​គល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាមផ្លូវ​ ច្បាប់ ​ក្នុងពេលនោះ​តែម្តង​​។ នៅចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស​ ជនសង្ស័យបាន​ឆ្លើយ​បំភ្លឺ​ក្នុង​សភាព​ស្រវឹង​ជោកជាំ​ថា ​រូបគេ​ជា​តៃកុង​ទូក​នៅ​ម្តុំ​អ៊ូ​វៀតណាម​(​ទំនប់រលក​) មិន​មែន ​ជា​ចោរ​លូច​គាស់​ដំបូលផ្ទះ​ដូច​ការចោទប្រកាន់​នោះ​ឡើយ​ ​ហើយ​មូល​ហេតុ​ដែល​រូបគេ​ឡើង​ដំបូង​ហាង​កើតហេតុ​ខាងលើដើម្បី​គេច​ខ្លួន​ពីរ​ ការ​តាម​ដេញ​វាយ​ធ្វើ​បាប​ពីរ​សំណាក់​ជនពាល​មួយ​ក្រុម ​ប៉ុន្តែ​ពេល​រត់​រួច​ពី​ក្រុម​ជនពាល​ ​មក​លាក់​ខ្លួន​ពូន​អា​ថ្មា​នៅ​លើ​ដំបូល​ ស្មានថា​បាន​សេចក្តី​សុខ ​បែរជា​មក​ធ្លាប់​ពីរ​លើដំបូល​ផ្ទះ​រង​របួស​ធ្ងន់​និង​ត្រូវ​ជាប់ចោទ​ជា​ចោរ ​លួច​គាស់​ដំបូលផ្ទះ​គេ ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​ខ្លួន​យក​ទៅ​ប្រ​គល់​ឲ្យ​ប៉ូលិស​វាយ​ខ្នោះ​ដាក់​ ទ្រុង​ដែក​យ៉ាង​កំសត់​ខ្លួនដ្នូច្នេះទៅវិញ​។​
ជុំវិញ ​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​ជាប់ចោទ​ខាង​លើ​នេះ​គេ​មិន​ដឹង​ថា ​វា​ជា​ការពិត​ឬ​ក៏​ជា​ការ​ឆ្លើយ​ប្រឌិត​ដើម្បី​យក​រួច​ខ្លួន​ឬ​យ៉ាងណា​នោះ​ ទេ​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ចំពោះ​ករណីនេះ​សមត្ថកិច្ច​ប៉ូលិស​កំពុង​ធ្វើការ​សាក ​សួ​រ​បន្ថែម​តាម​និ​តី​វិធី​ដើម្បី​រក​ការពិត​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
គួរ ​បញ្ជាក់​ផង​ដែរ​ថា​ ទាក់ទិន​ទៅ​នឹង​ករណី​ចោរ​ហែក​ដំបូល​ចូល​លួច​ទ្រព្យសម្បត្តិ​នេះ​នៅក្នុង​ អំឡុង​ដើមខែ​កក្កដា​កន្លង​ទៅ​នេះ​ ក៏​ធ្លាប់​កើតមាន​ករណី​បែប​នេះ​​ម្តង​ផង​ដែរ ​នៅក្នុង​បន្ទប់​ផ្ទះ​ជួល​មួ​យ​កន្លែង​ ស្ថិត​ក្នុងភូមិ​លេខ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ដោយ​កាលនោះ​ជន​ដៃ​ដល់​បាន​ហែក​ដំបូង​បន្ទប់​ជួល​របស់​ជន​ រងគ្រោះ​ជា​ជនជាតិ​ចិន​រូ​ច​ហើយ​យក​កាំបិត​ចាក់​ជនរងគ្រោះ​ជា​ច្រើន​កាំបិត​ ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ រួចក៏​​បាន​ដាច់ខ្យល់​ស្លាប់​ ខណៈ​ពេល​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​៕​

ប្រភព​ ៖ កម្ពុជាថ្មី 

ខេត្ត​កំពង់ចាម នឹង​រៀបចំ​កម្មវិធី​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល ១ ថ្ងៃ​កន្លះ នៅ​សាកលវិទ្យាល័យ​ ជា ស៊ីម​ កំចាយ​មារ សាខា​ខេត្ត​កំពង់ចាម។

កម្មវិធី​បារខែម​ខេត្ត​កំពង់ចាម​ឆ្នាំ ២០១៣ នឹង​នាំ​មក​នូវ​ការ​ជួបជុំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ, អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT) វ័យក្មេង, អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម, អ្នក​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ និង​វ៉ិបសាយ, អ្នក​បង្កើត​ប្លុក, ម្ចាស់​អាជីវ​កម្ម, សហគ្រិន, អ្នក​ជំនាញ​ផ្នែក​ទីផ្សារ និង​ការ​ទំនាក់​ទំនង, សិស្ស និង​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា ដើម្បី​ធ្វើ​ការ​ចែក​រំលែក និង​សិក្សា​នូវ​របក​គំហើញ​បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៅ​ក្នុង​សង្គម។
កម្ម​វិធី​នេះ​នឹង​ផ្ដល់​នូវ​ផល​ចំណេញ ជា​ច្រើន​សម្រាប់​បុគ្គល ក្រុមហ៊ុន​និង​ស្ថាប័ន​នានា។ នៅ​ក្នុង​កម្ម​វិធី​នេះ អ្នក​ចូលរួម​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​របៀបវារៈ និង​ប្រធានបទ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។ របៀបវារៈ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ការ​ដាក់​ស្នើ​ជា​មូលដ្ឋាន​ពី​អ្នក​ចូលរួម, វាគ្មិន និង​អ្នក​ធ្វើ​ការ​ក្នុង​សហគមន៍ ហើយ​ពួក​គេ​រីករាយ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ទាំង​ឡាយ ដែល​អ្នក​ចង់​បាន និង​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រីក សហគមន៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។
បារខែម​កំពង់ចាម​ឆ្នាំ ២០១៣ គឺ​ជា​កម្មវិធី ចែករំលែក ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​តាំង​ពិព័រណ៍​អន្តរជាតិ លើក​ដំបូង​បង្អស់​ នៅ​ខេត្ត​កំពង់ចាម ដែរ​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ ១ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ ២៤ ដល់ ២៥ សីហា​ខាង​មុខ​នេះ។
ប្រធាន​បទ​ចម្បង​របស់​បារ​ខែម ២០១៣ គឺ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា“។ ខណៈ​ដែល​របៀបវារៈ​របស់​បារខែម​កំពង់ចាម​ ត្រូវ​បាន​បង្កើត​ដោយ​អ្នកចូលរួម ហើយ​កម្ម​វិធី​នេះ​ត្រូវ​បាន​បែងចែក តាម​ផ្នែក​ដូច​ខាង​ក្រោម៖
  • -ការ​អភិវឌ្ឍ និង​ច្នៃ​ប្រឌិត​លើ​វ៉ិបសាយ និង​ទូរសព្ទ៖ ចែករំលែក​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ និង​វ៉ិបសាយ​ចុង​ក្រោយ​គេ​បំផុត, បង្ហាញ​របក​គំហើញ​ថ្មីៗ​នៅ​ក្នុង​សង្គម និង​ជួប​ជា​មួយ​អ្នក​អភិវឌ្ឍ​កម្ម​វិធី ដែល​នាំ​អ្នក​ទៅ​កាន់​បច្ចេកវិទ្យា​អនាគត។
  • -បច្ចេកទេស និង​តិចនិក​ការ​អនុវត្ត​លើ​បច្ចេកវិទ្យា៖ ពិភាក្សា​ការ​អនុវត្ត​អំពី​ជំនាញ​បច្ចេកទេស និង​ការ​ស្វែងរក​ដំណោះ​ស្រាយ ជា​មួយ​អ្នក​ដែល​មាន​បទពិសោធន៍​ការងារ​កំពូល​ខាង​ប្រព័ន្ធ​កុំព្យូទ័រ ទូរសព្ទ​ចល័ត, ប្រព័ន្ធ​បណ្ដាញ និង​ម៉ាស៊ីន​មេ​នៅ​ក្នុង​តំបន់​អាស៊ី។
  • -បទពិសោធន៍ ជំនាញ និង​វិជ្ជាជីវៈ៖ ជួប​អ្នក​មាន​បទ​ពិសោធន៍​ជំនាញ ខាង​ឧស្សាហកម្ម បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT), ទំនាក់​ទំនង​សង្គម​ពាណិជ្ជកម្ម និង​ឱកាស​ការ​ងារ។ ចែក​រំលែក​គម្រោង និង​គំនិត​យោបល់​របស់​អ្នក​ជា​មួយ​ពួក​គេ រួច​ទទួល​យក​នូវ​មតិ​យោបល់​ត្រឡប់​វិញ។
  • -Social Media ទីផ្សារ និង​ទំនាក់ទំនង ៖ សិក្សា​ពី​របៀប​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ដោយ​ប្រើ​ឧបករណ៍​បណ្ដាញ​សង្គម​ចុង​ក្រោយ​បំផុត។ ការ​ប្រើ​ប្រាស់​ឧបករណ៍​ទីផ្សារ និង​ទំនាក់​ទំនង​មាតិកា​លើ​បណ្ដាញ សម្រាប់​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​ពាណិជ្ជកម្ម។ ជួប​ជា​មួយ​អ្នក​បង្កើត​គំនិត​ថ្មី, អ្នក​ឯក​ទេស​ទីផ្សារ និង​អ្នក​ទំនាក់​ទំនង​លើ​បណ្ដាញ​សង្គម ដែល​នឹង​ធ្វើឲ្យ​អ៊ីនធឺណិត ក្លាយ​ទៅ​ជា​ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន និង​ជា​ឧបករណ៍​យុទ្ធ​សាស្ត្រ​សម្រាប់​ពាណិជ្ជ​កម្ម និង​អង្គការ​សង្គម​ស៊ីវិល។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
លោក បេ ចន្ត្រា
ប្រធាន​គណៈ​គ្រប់គ្រង​កម្មវិធី​បារខែម
ទូរសព្ទៈ+855 12 316 781 អ៊ីម៉េលៈ chantra.be@gmail.com
លោក អេង វណ្ណៈ
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 12 305 031​ អ៊ីម៉េលៈ vannak.eng@gmail.com
លោក ជី សុផាត
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 70​​ 452 523 អ៊ីម៉េលៈ sophatchy@gmail.com
រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​ជា​ ១៩​ឆ្នាំ​ មាន​រូប​រាង​​ស្អាត​បាត​ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប្រជា​ពល​រ​ដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កា​លពី​វេលា​ម៉ោង​ ៨ និង​ ៤០​នាទី យប់​ថ្ងៃទី​០៩​ កក្កដា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣​ កែង​ផ្លូវ​៣៤៨​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​ចំការ​មន​ ។
ភ្លាម​ៗ​សមត្ថ​កិច្ច​បាន​មក​អន្តរា​គមន៍​ធ្វើ​ការ​សាក ​សួរ​ ហើយ​សន្និ​ដ្ឋាន​ថា​ ក្មេង​ស្រី​នោះ​ ទំនង​ជា​ញៀន​ថ្នាំ​ ឬ​អាច​មាន​ជំងឺ​សសៃ​ប្រសាទ​ បាន​ជា​យក​ដុំ​ថ្ម​គប់​អ្នក​ដំណើរ​ដូច្នេះ​ ។ បើ​តាម​ក្មេង​ស្រី​ខាង​លើ​នាង​និយាយ​ថា​ មូល​ហេតុ​ដែល​នាង​យក​ដុំ​ថ្ម​គប់​លើ​ប្រជា​ពល​រដ្ឋ​ គឺ​នាង​ចង់​ឱ្យ​សមត្ថ​កិច្ច​មក​ចាប់​នាង​យក​ទៅ​ប៉ុស្តិ៍​ ៕

 


ប្រភព​ ៖ កោះសន្ដិភាព 


Google ថ្មីៗ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ខិតខំ​ជំរុញ​ប្រជាប្រិយភាព​ឱ្យ Moto X កើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​ដោយ​​ត្រៀម​​ចំណាយ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​ សម្រាប់​បេសកកម្ម​នេះ។ នេះ​បើ​តាម​សំដី​របស់​អ្នក​តាមដាន​យ៉ាង​ជិត​ស្និត Google ប្រាប់​ទៅ​ព្រឹត្តិបត្រ​ព័ត៌មាន Wall Street Journal។
យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី ABC ឱ្យ​ដឹង​ទៀត​ថា Motorola នឹង​ដាក់​បុគ្គលិក​ថ្មី​ចំនួន ២០០០នាក់​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត Moto X នេះ​នៅ​ក្នុង​ទីក្រុង Fort Worth រដ្ឋ Texas។ ការ​នេះ​នឹង​ជួយ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន បញ្ចេញ​លក់​បាន​ឆាប់រហ័ស​នា​ពេល​ខាង​មុខ។
លោក Dennis Woodside នាយក​ប្រតិបត្តិ Motorola បាន​ប្រកាស​រួច​មក​ហើយ​ថា Smartphone នេះ​នឹង​ចេញ​លក់​នៅ​តាម​ក្រុមហ៊ុន​ចែកចាយ​នៅ​អាមេរិក​ដំបូង​គេ។ Motorola កន្លង​ទៅ​បាន​ព្យាយាម​លក់ Smartphone ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែរ តែ​ហាក់​មិន​កាក់កប​ទាល់​តែ​សោះ តែ​សម្រាប់​ការ​ពួត​ដៃ​បន្ថែម​កម្លាំង​ពី Google លើក​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ Apple ក៏​ដូច​ជា​ Samsung បាន​ភ្លឺ​ភ្នែក​មិន​ខាន។
Smartphone Moto X ដ៏​អាថ៌កំបាំង​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​ដំបូង​នៅ​ក្រុមហ៊ុន​ទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុង​អំឡុង​ខែ​កញ្ញា-វិច្ឆិកា​ខាង​មុខ។ សារព័ត៌មាន ABC ក៏​បាន​ឱ្យ​ដឹង​ដើម​ខែ​នេះ​ដែរ​ថា X Phone នឹង​បង្ហាញ​រាង​ផ្លូវការ​ជា​មួយ​ជម្រើស​ពណ៌​ផ្សេង​គ្នា​ត្រង់​សម្បក​ខាង​ ក្រោយ។ វា​ដំណើរការ​ដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ​ Motorola X (ឬ​​ឈ្មោះ​ពេញ Motorola XT 1056) ត្រូវ​គេ​ជឿ​ថា ​មាន​ទំហំ​អេក្រង់ ៤,៧ អ៊ីញ​ Resolution 720p និង​ CPU ​Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និង​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 16GB។
Smartphone ដែល​ជា​ការ​រួម​សហការ​គ្នា​រវាង Google និង Motorola គឺ X Phone ថ្ងៃ​នេះ​កាន់​តែ​ច្បាស់​រូបរាង​មែន​ហើយ​ ​ដោយ​​មាន​​បែក​ធ្លាយ​​រូប​ចេញ​ពី​គេហទំព័រ GforGamers ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ៖
 
 
 



T-07-11-13-j-fullកណ្តាល ៖ Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BV-4122 បើក ​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​១៤ ក្នុង ល្បឿន​យ៉ាង​លឿន ពេល​មកដល់​បត់​មុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ​កាត់ដេរ បណ្ដាល​ឲ្យ​ដួល​របួស បាក់​កជើង​ខាងឆ្វេង និង​ដាច់​ម្រាម​កូនដៃ​បាត់​មួយ​
ហេតុការណ៍ ​នេះ កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៣ វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច នៅមុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ម៉ូតូ Dram បើក ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​មកដល់​ផ្លូវ​កោង​នេះ​ក៏​ជ្រុល​មក​ខាងឆ្វេង​ដៃ​យ៉ាង ​ខ្លាំង​ក្នុង​ខណៈនោះ​ក៏​មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ រោងចក្រ​កាត់ដេរ ដែល​បើក​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​) មកដល់ ​ចំណុច​កើតហេតុ ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​នោះ​កើតឡើង គាត់​បាន​បន្ថែម​ថា យុវជន​នោះ​ឈ្មោះ​ស៊ឹម​សុ​ផា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​កូន​កសិករ​ក្រីក្រ ហើយ​បាន​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ​ទៅ​ក្រៅ​មួយភ្លែត ដល់​ត្រឡប់មកវិញ​ក៏​ជួបនឹង​គ្រោះថ្នាក់។
បន្ទាប់មក ​ជនរងគ្រោះ​ត្រូវ​បាន​ម្តាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ។ ប្រជាជន​បាន​រិះគន់​ថា បុក​គ្នា​នៅ​ចំ​ពីមុខ​មណ្ឌល​សុខភាព តែ​បែរជា​មណ្ឌល​សុខភាព​នោះ គ្មាន​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ជួយសង្គ្រោះ​ជាបឋម​នោះ​ទេ។ ម៉ូតូ​រ៉ឺម៉ក​នឹង​ម៉ូតូ​បង្កហេតុ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ស្រុក​នាំ​យក​ទៅ​ រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​លើកដែក​រង់ចាំ​ដោះស្រាយ៕

ប្រភព ៖ កម្ពុជាថ្មី 

កណ្តាល ៖ ក្រុម​លក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ដ៏​សកម្ម​នៅក្នុង​តំបន់ អ្នក​លឿង​ត្រើយ​ខាងលិច ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​លើកដែក​បង្ក្រាប​ចាប់បាន​២​នាក់​រួម​ជាមួយ​ ថ្នាំញៀន រត់​រួច​ចំនួន​៣​នាក់។ ការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ក្រោយ​សាលាបឋមសិក្សា​កំពង់ចំលង ស្ថិតនៅ​ក្នុងភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក ខេត្តកណ្តាល។ តាម​ប៉ូលិស​បាន​បញ្ជាក់​ថា បន្ទាប់ពី​ភ្ជាប់​បាន​នូវ​មុខសញ្ញា ក៏បាន​នាំ​កម្លាំង​ទៅ លោម​ព័ន្ធ​ចាប់​ក្រុម​លក់​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន។
​​​​​​​​​ក្នុង ​ប្រតិបត្តិ​ការណ៍​នេះ​ចាប់បាន​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ នាក់​រួម​នឹង​វត្ថុ​តាង​ចំណែក​បី​នាក់​ទៀត​បាន​រត់គេច​ខ្លួន។ ជន​២​នាក់​ដែល​ចាប់បាន​នោះ​មាន ១.​ឈ្មោះ ​អៀង សុ​ភ័​ស្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ចែកចាយ​ថ្នាំញៀន រស់នៅ​ភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ២.​ឈ្មោះ ​សោម ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន រស់នៅ​ភូមិ​៥​ឃុំ ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។
​ចំណែក​អ្នក​ដែល​រត់​រួច​នោះ​មាន ១.​ឈ្មោះ​ផាន បឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២.​ឈ្មោះ នី សុផា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​ជា​អ្នក​យក​ថ្នាំញៀន​មក​លក់​ឲ្យ អៀង​សុ​ភ័​ស្ត រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ៣.​ឈ្មោះ តុលា ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​រស់នៅ​ភូមិ​អ្នក​លឿង​ត្រើយ​ខាងកើត ខេត្តព្រៃវែង។ រួម​នឹង​វត្ថុ​តាង មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៤​កញ្ជក់​ធំ ១០​កញ្ចប់​តូច ម៉ូតូ​ម៉ាក​ហ្វី​ណូ គ្មាន​ស្លាក​លេខ ១​គ្រឿង ទូរស័ព្ទ​ដៃ ៣​គ្រឿង ដែកកេះ ១​និង ប្រដាប់ប្រដា ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។
ឥឡូវ ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ តាម​ប្រជាជន​រស់នៅ​ម្តុំ​នេះ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ឈ្មោះ​អៀង សុ​ភ័​ស្ត​នេះ កាលពីមុន​តែងខ្លួន​ធ្វើជា​ស្រី (​ខ្ទើយ​) ហើយ ​មាន​ពាក់ព័ន្ធ​នឹង​រកស៊ី​ជួញដូរ​ផ្លូវភេទ ធ្លាប់ ល្បួងលួងលោម​ក្មេងស្រី ដែល​ជា​អនីតិជន យក​ទៅ​លក់​ឲ្យ​មេបន​នៅ​ភ្នំពេញ​លុះ​ក្រោយមក​ក្មេងស្រី​នោះ​បាន​រត់​រួចមក​ ស្រុក​វិញ ដោយ​ខ្លាច​ក្មេងស្រី​នោះ ស្គាល់​មុខ ជន​នោះ​បាន​ធ្វើខ្លួន​ជា​ប្រុស​វិញ​ហើយ​ចាប់​រកស៊ី​ជួញដូរ​ថ្នាំញៀន នេះ​រហូតដល់​ប៉ូលិស​ចាប់ខ្លួន៕
រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​យំ​ កាល​ពី​វេលា​ម៉ោង​ ១០​ យប់​ ថ្ងៃទី​០៣​ កក្កដា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩២​ កែង​ផ្លូវ​២៥៧​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។ នៅ​ពេល​សមត្ថ​កិច្ច​សួរ​នាំ​ ស្រ្តី​ខាង​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នាង​ឈ្មោះ​ ធារី​ អាយុ​ជាង​​ ២០​ឆ្នាំ​ មូល​ហេតុ​ដែល​អង្គុយ​យំ​នៅ​ទី​នេះ ព្រោះ​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ ហើយ​រលាក​បំពង់​ស៊ី​ម៉ាំង​ ។
នាង​បាន​បន្ត​ថា​ នាង​បាន​តាម​រក​ប្តី​ រួច​ក៏​ឃើញ​ប្តី​នាង​កំពុង​អង្គុយ​អោប​ស្រី​ច្រៀង​ការ៉ា​អូខេ​នៅ​ផ្លូវ​១១២​ ក្នុ​ង​សង្កាត់​ផ្សារ​ដេប៉ូ​ទី១​ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​ បន្ទាប់​មក​​ក៏​នាំ​គ្នា​ជិះ​ម៉តូ​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​បឹង​សាឡាង​ ខណៈ​មកដល់​ចំណុច​ខាង​លើ​ នាង​ក៏​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​តែ​ម្តង​ទៅ​ ៕


 


ប្រភព ៖ កោះសន្តិភាព
រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​អាយុ​ប្រមាណ​ជាង​ ៦០​ឆ្នាំ​ ខណៈ​ដែល​ដើរ​តាម​ផ្លូវ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​វាយ​នឹង​ដំបង​ ចំសៀត​ផ្កា​ឆ្វេងហូរ​ឈាម​ដួល​ផ្កាប់​មុខ​នឹង​ថ្នល់​​របួស​ធ្ងន់ធ្ងរ​​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​​ទៅ​សង្រ្គោះ​​ភ្លាម​ៗនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ចំណែក​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ។
ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១៥​នាទី យប់​ថ្ងៃទី​០៩​ កក្កដា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ ម្តុំ​ផ្សារ​សូរិយា​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី២​ ខណ្ឌ​ដូន​ពេញ​ ។ តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​មនុស្ស​ពិការ​ដៃ​ម្ខាង​ ៕

 

 
 ប្រភព ៖ កោះសន្ដិភាព
Newer Posts Home
  • Recent Posts
  • Feature Posts
  • Comments

ព័ត៌មានពេញនិយម

  • Google ត្រៀម ៥០០លាន​ដុល្លារ​ជំរុញ​ទីផ្សារ X Phone បង្ក្រាប Apple និង Samsung
  • ស្ត្រី​ទទួលបាន​ចំណុចកំពូល​ពេល​រួមភេទ​ដូច​ម្តេចទៅ​?
  • iPhone តំលៃ​ទាប ត្រូវបាន​បញ្ជាក់ថា​មានឈ្មោះ iPhone 5C, បង្ហាញខ្លួន​ជាមួយ iPhone 5S, តំលៃ ៣៥០​ដុល្លារ​
  • ស្លាប់១ របួស​៣​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍២កន្លែង​ផ្សេង​គ្នា​ក្នុង​យប់​តែមួយ
  • តើវិធីរួមភេទបែប ណាខ្លះដែលល្អសម្រាប់ មនុស្សធាត់ ?
  • ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​លោត​ទឹក​​ជួយ​គេ​​បែរជា​លង់​​ស្លាប់​ខ្លួន​ឯង

បច្ចេកវិទ្យា

ស្វែងរកព័ត៌មានតាមប្រតិទិន

  • August (26)
  • July (18)

Labels

  • feature (5)
  • កម្ពុជាអច្ឆរិយៈ (1)
  • កីឡាជាតិ (3)
  • កីឡាអន្ដរជាតិ (3)
  • គុណសម្បត្តិ បន្លែ-ផ្លែឈើ (2)
  • គ្រោះថ្នាក់ចរាចរណ៍ (3)
  • ជីវិតកម្សាន្ដ (5)
  • ជុំវិញ ពិភពលោក (2)
  • ដំណើរកម្សាន្ដ (3)
  • បច្ចេកវិទ្យា (5)
  • បច្ចេកវិទ្យាថ្មីៗ (4)
  • ប្លែក ! ប្លែក ! (1)
  • ព័ត៌មានកម្ពុជា (12)
  • ព័ត៌មានកីឡា (6)
  • ព័ត៌មានវិទ្យា កម្ពុជា (1)
  • ពិភពលោក (7)
  • ព្រឹត្តិការណ៍សំខាន់ៗ (5)
  • សង្គមសិល្បៈ (3)
  • សង្គមសិល្បៈខ្មែរ (1)
  • សន្ដិសុខសង្គម (9)
  • សុខភាព (6)
  • សុខភាពទូទៅ (1)
  • សុខភាពផ្លូវភេទ (3)

កម្ពុជាអច្ឆរិយៈ

ជុំវិញ ពិភពលោក

Catwidget3

Catwidget4

គេហទំព័រសារព័ត៌មាន ខ្មែរស៊ីអូ © 2011. All rights reserved. Designed by SpicyTricks