ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយដែលបាន បញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។
តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S ហើយស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗដូច្នេះដែរ។

ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រ
អក្សរ “C” ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ “Color” ដែលចង់បញ្ជាក់ថា នេះគឺជា iPhone ដំបូងគេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស និងខ្មៅ ដូច iPhone បច្ចុប្បន្ននោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ “C” គឺជាពាក្យកាត់នៃពាក្យ “Cheap” (តំលៃថោក)។
ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរតែទាំងអស់កាលពីពេលមុនៗ បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល ៣៥០ដុល្លារ គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕

ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត
ប្រភព៖ គេហទំព័រ ខេមញូស៍
កាលពីដើមខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ស្ថានីយទូរទស្សន៍ Sky Broadcasting
Group (BSkyB) បានប្ដឹងចោទ ប្រកាន់ក្រុមហ៊ុន Microsoft ថាបានប្រើប្រាស់
នូវស្លាកសញ្ញា “SkyDrive ” ដែលរំលោភលើ ស្លាកសញ្ញារបស់ខ្លួន។
វាមិនបានដឹងថា តុលាការអង់គ្លេសបាន កាត់ក្ដីយ៉ាងណាចំពោះ
ពាក្យបណ្ដឹងនេះនោះទេ ប៉ុន្តែនៅពេលនេះ ស្រាបតែក្រុមហ៊ុន Microsoft
បានចេញមុខប្រកាសថា ខ្លួនយល់ព្រមប្ដូរឈ្មោះ SkyDrive។
សារព័ត៌មាន The Verge បានចុះផ្សាយថា លទ្ធផលនៃការកាត់ក្ដីមិន ដឹងខាងណាជា
អ្នកឈ្នះនោះទេ ហើយតុលាការក៏មិន បានចេញសេចក្តី ប្រកាសផងដែរ
ប៉ុន្តែភ្លាមៗស្រាប់តែ Microsoft បានយល់ព្រមប្ដូរឈ្មោះ SkyDrive
ប៉ុន្តែមិនដឹងប្ដូរទៅជាអ្វីវិញនោះទេ។
គួរបញ្ជាក់ផងដែរថា Sky Broadcasting Group ជាស្ថានីយទូរទស្សន៍
ធំមួយរបស់អង់គ្លេស ហើយការប្រើប្រាស់ឈ្មោះ BSkyB ក៏បានប្រើមុន Microsoft
ផងដែរ៕
ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា
ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយដែលបាន
បញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C
នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S
ហើយស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ
និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាមអារាម
កាលពីពេលមុនៗដូច្នេះដែរ។
ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រអក្សរ “C” ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ “Color”
ដែលចង់បញ្ជាក់ថា នេះគឺជា iPhone
ដំបូងគេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស
និងខ្មៅ ដូច iPhone បច្ចុប្បន្ននោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក
ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ “C”
គឺជាពាក្យកាត់នៃពាក្យ “Cheap” (តំលៃថោក)។ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ
ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរតែទាំងអស់កាលពីពេលមុនៗ
បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល
៣៥០ដុល្លារ គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម
មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕

ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត
ប្រភព៖ គេហទំព័រ ខេមញូស៍

ខេត្តកំពង់ចាម នឹងរៀបចំកម្មវិធីបារខែមលើកដំបូងក្រោមប្រធានបទ
“លើកកម្ពស់ យុវជនតាមរយៈបច្ចេកវិទ្យា” ដែលនឹងប្រព្រឹត្តិទៅរយៈពេល ១ ថ្ងៃកន្លះ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាខេត្តកំពង់ចាម។
កម្មវិធីបារខែមខេត្តកំពង់ចាមឆ្នាំ ២០១៣
នឹងនាំមកនូវការជួបជុំពីសំណាក់អ្នកប្រើប្រាស់កុំព្យូទ័រ,
អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) វ័យក្មេង,
អ្នកដែលមានគំនិតថ្មីក្នុងសង្គម, អ្នកអភិវឌ្ឍកម្មវិធីទូរសព្ទ
និងវ៉ិបសាយ, អ្នកបង្កើតប្លុក, ម្ចាស់អាជីវកម្ម, សហគ្រិន,
អ្នកជំនាញផ្នែកទីផ្សារ និងការទំនាក់ទំនង, សិស្ស
និងនិស្សិតមកពីសាកលវិទ្យាល័យនានា ដើម្បីធ្វើការចែករំលែក
និងសិក្សានូវរបកគំហើញបច្ចេកវិទ្យា
និងគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងសង្គម។
កម្មវិធីនេះនឹងផ្ដល់នូវផលចំណេញ ជាច្រើនសម្រាប់បុគ្គល ក្រុមហ៊ុននិងស្ថាប័ននានា។
នៅក្នុងកម្មវិធីនេះ
អ្នកចូលរួមអាចធ្វើការសម្រេចចិត្តជ្រើសរើសរបៀបវារៈ
និងប្រធានបទដែលពួកគេចាប់អារម្មណ៍ដោយខ្លួនឯង។
របៀបវារៈត្រូវបានបង្កើតឡើង
ដោយការដាក់ស្នើជាមូលដ្ឋានពីអ្នកចូលរួម, វាគ្មិន
និងអ្នកធ្វើការក្នុងសហគមន៍
ហើយពួកគេរីករាយក្នុងការបង្ហាញព័ត៌មានទាំងឡាយ ដែលអ្នកចង់បាន
និងអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់
បង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និងពង្រីក
សហគមន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។
បារខែមកំពង់ចាមឆ្នាំ ២០១៣ គឺជាកម្មវិធី ចែករំលែក
ចំណេះដឹងជុំវិញបច្ចេកវិទ្យា និងតាំងពិព័រណ៍អន្តរជាតិ
លើកដំបូងបង្អស់ នៅខេត្តកំពង់ចាម ដែរប្រព្រឹត្តិទៅក្នុង
រយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃ ២៤ ដល់ ២៥ សីហាខាងមុខនេះ។
ប្រធានបទចម្បងរបស់បារខែម ២០១៣ គឺ “លើកកម្ពស់
យុវជនតាមរយៈបច្ចេកវិទ្យា“។ ខណៈដែលរបៀបវារៈរបស់បារខែមកំពង់ចាម
ត្រូវបានបង្កើតដោយអ្នកចូលរួម ហើយកម្មវិធីនេះត្រូវបានបែងចែក
តាមផ្នែកដូចខាងក្រោម៖
- -ការអភិវឌ្ឍ និងច្នៃប្រឌិតលើវ៉ិបសាយ
និងទូរសព្ទ៖ ចែករំលែកនិងពិភាក្សាអំពីការអភិវឌ្ឍកម្មវិធីទូរស័ព្ទ
និងវ៉ិបសាយចុងក្រោយគេបំផុត, បង្ហាញរបកគំហើញថ្មីៗនៅក្នុងសង្គម
និងជួបជាមួយអ្នកអភិវឌ្ឍកម្មវិធី
ដែលនាំអ្នកទៅកាន់បច្ចេកវិទ្យាអនាគត។
- -បច្ចេកទេស និងតិចនិកការអនុវត្តលើបច្ចេកវិទ្យា៖
ពិភាក្សាការអនុវត្តអំពីជំនាញបច្ចេកទេស និងការស្វែងរកដំណោះស្រាយ
ជាមួយអ្នកដែលមានបទពិសោធន៍ការងារកំពូលខាងប្រព័ន្ធកុំព្យូទ័រ
ទូរសព្ទចល័ត, ប្រព័ន្ធបណ្ដាញ និងម៉ាស៊ីនមេនៅក្នុងតំបន់អាស៊ី។
- -បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ៖
ជួបអ្នកមានបទពិសោធន៍ជំនាញ ខាងឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា
(IT), ទំនាក់ទំនងសង្គមពាណិជ្ជកម្ម និងឱកាសការងារ។ ចែករំលែកគម្រោង
និងគំនិតយោបល់របស់អ្នកជាមួយពួកគេ
រួចទទួលយកនូវមតិយោបល់ត្រឡប់វិញ។
- -Social Media ទីផ្សារ និងទំនាក់ទំនង ៖
សិក្សាពីរបៀបបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ
ដោយប្រើឧបករណ៍បណ្ដាញសង្គមចុងក្រោយបំផុត។
ការប្រើប្រាស់ឧបករណ៍ទីផ្សារ និងទំនាក់ទំនងមាតិកាលើបណ្ដាញ
សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងពាណិជ្ជកម្ម។
ជួបជាមួយអ្នកបង្កើតគំនិតថ្មី, អ្នកឯកទេសទីផ្សារ
និងអ្នកទំនាក់ទំនងលើបណ្ដាញសង្គម ដែលនឹងធ្វើឲ្យអ៊ីនធឺណិត
ក្លាយទៅជាប្រភពព័ត៌មានអាចទុកចិត្តបាន
និងជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម
និងអង្គការសង្គមស៊ីវិល។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក បេ ចន្ត្រា
ប្រធានគណៈគ្រប់គ្រងកម្មវិធីបារខែម
ទូរសព្ទៈ+855 12 316 781 អ៊ីម៉េលៈ chantra.be@gmail.com
លោក អេង វណ្ណៈ
សមាជិកគណៈកម្មការគ្រប់គ្រង
ទូរសព្ទៈ+855 12 305 031 អ៊ីម៉េលៈ vannak.eng@gmail.com
លោក ជី សុផាត
សមាជិកគណៈកម្មការគ្រប់គ្រង
ទូរសព្ទៈ+855 70 452 523 អ៊ីម៉េលៈ sophatchy@gmail.com

Google ថ្មីៗនេះត្រូវគេរំពឹងថា នឹងខិតខំជំរុញប្រជាប្រិយភាពឱ្យ
Moto X កើនឡើងយ៉ាងខ្លាំងបំផុតដោយត្រៀមចំណាយប្រាក់ប្រមាណ
៥០០លានដុល្លារ
សម្រាប់បេសកកម្មនេះ។ នេះបើតាមសំដីរបស់អ្នកតាមដានយ៉ាងជិតស្និត
Google ប្រាប់ទៅព្រឹត្តិបត្រព័ត៌មាន Wall Street Journal។
យោងតាមរបាយការណ៍ចុងក្រោយពី ABC ឱ្យដឹងទៀតថា Motorola
នឹងដាក់បុគ្គលិកថ្មីចំនួន ២០០០នាក់ទៅក្នុងសង្វាក់ផលិតកម្មផលិត
Moto X នេះនៅក្នុងទីក្រុង Fort Worth រដ្ឋ Texas។
ការនេះនឹងជួយសម្រេចគោលដៅរបស់ក្រុមហ៊ុន
បញ្ចេញលក់បានឆាប់រហ័សនាពេលខាងមុខ។
លោក Dennis Woodside នាយកប្រតិបត្តិ Motorola បានប្រកាសរួចមកហើយថា
Smartphone នេះនឹងចេញលក់នៅតាមក្រុមហ៊ុនចែកចាយនៅអាមេរិកដំបូងគេ។
Motorola កន្លងទៅបានព្យាយាមលក់ Smartphone
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែរ
តែហាក់មិនកាក់កបទាល់តែសោះ តែសម្រាប់ការពួតដៃបន្ថែមកម្លាំងពី
Google លើកនេះត្រូវគេរំពឹងថា នឹងធ្វើឱ្យ Apple ក៏ដូចជា Samsung បានភ្លឺភ្នែកមិនខាន។
Smartphone Moto X ដ៏អាថ៌កំបាំងត្រូវគេរំពឹងថា
នឹងមានលក់ដំបូងនៅក្រុមហ៊ុនទូរសព្ទ AT&T, Sprint, T-Mobile និង
Verizon Wireless ក្នុងអំឡុងខែកញ្ញា-វិច្ឆិកាខាងមុខ។ សារព័ត៌មាន ABC
ក៏បានឱ្យដឹងដើមខែនេះដែរថា X Phone
នឹងបង្ហាញរាងផ្លូវការជាមួយជម្រើសពណ៌ផ្សេងគ្នាត្រង់សម្បកខាង
ក្រោយ។ វាដំណើរការដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ Motorola X (ឬឈ្មោះពេញ Motorola XT 1056)
ត្រូវគេជឿថា មានទំហំអេក្រង់ ៤,៧ អ៊ីញ Resolution 720p និង CPU
Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB
និងមានមេម៉ូរីម៉ាស៊ីនទំហំ 16GB។
Smartphone ដែលជាការរួមសហការគ្នារវាង Google និង Motorola គឺ X
Phone ថ្ងៃនេះកាន់តែច្បាស់រូបរាងមែនហើយ
ដោយមានបែកធ្លាយរូបចេញពីគេហទំព័រ GforGamers
ប៉ុន្មានសន្លឹកខាងក្រោមនេះ៖