• RSS
  • Email
  • Follow us
  • Become a fan
  • TOp cat Nav1
  • TOp cat Nav1
  • Top cat Nav1
គេហទំព័រសារព័ត៌មាន ខ្មែរស៊ីអូ
  • ទំព័រមុខ
  • ព័ត៌មានកម្ពុជា.
    • សន្ដិសុខសង្គម.
    • ចរាចរណ៍.
  • ពិភពលោក.
    • ព្រឹត្តិការណ៍សំខាន់ៗ
    • ប្លែក!ប្លែក!
  • ពិភពកីឡា.
    • កីឡាជាតិ
    • កីឡាអន្ដរជាតិ
  • ជីវិតកម្សាន្ដ.
    • សង្គមសិល្បៈខ្មែរ
    • សិល្បៈបរទេស
    • សម្រស់-សម្លៀកបំពាក់
    • សម្លៀកបំពាក់
  • សុខភាព.
    • សុខភាពទូទៅ
    • សុខភាពផ្លូវភេទ
    • សម្លៀកបំពាក់
    • គុណសម្បត្ដិ បន្លែ-ផ្លែឈើ
  • បច្ចេកវិទ្យា.
    • បច្ចេកវិទ្យាថ្មីៗ
    • បណ្ដាញសង្គម-Social Media
    • ដំណោះស្រាយ IT
    • សម្រាប់ទាញយក
  • ទេសចរណ៍.
    • កម្ពុជាអច្ឆរិយៈ
    • ជុំវិញពិភពលោក
  • ប្រវត្តិសាស្ត្រ.
    • វីរជនល្បី
    • អរិយធម៌-វប្បធម៌
    • ម្ហូបពិសេស
    • សម្លៀកបំពាក់

ការកើនឡើង​ចង្វាក់បេះដូង​ញាប់​ពេក គឺ​មិន​ល្អ​ចំពោះ​សុខភាព​នោះទេ ។ ការកើនឡើង​ចង្វាក់បេះដូង​ញាប់​អាច បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា  ស្ថានភាព​ស្ត្រេ​ស ឬ បញ្ហា​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម ។ ចំពោះ​សត្វ​ឆ្កែ ការកើនឡើង​ចង្វាក់បេះដូង​នេះ នឹង​មិន​អាច​ធ្វើអោយ​វា រស់នៅ​បាន​យូរ​ជាង ១០ ទៅ ១២​ឆ្នាំ​នោះ​ទេ​។ បញ្ហា​នេះ មិនមែន​កើតឡើង​ចំពោះ​តែ​សត្វ​ឆ្កែ​នោះ​ទេ សម្រាប់​មនុស្ស​យើង​ក៏​មិន​ល្អ​នោះដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​រៀបចំ​របប​អាហារ ក្នុងការ​ទទួលទាន​អោយបាន​ត្រឹមត្រូវ ដែល​វា អាច​ជួយ​លៃ​តម្រូវ​ដល់​ចង្វាក់បេះដូង របស់​អ្នក​អោយបាន​ល្អ ។​

​ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហា​រទាំង ១០​យ៉ាង ដែល​ជួយ​លៃ​តម្រូវ​ចង្វាក់បេះដូង​អ្នក អោយ​ដើរ​បាន​ល្អ​បាន ៖

១. ទឹកដោះគោ​យ៉ា​អួ​
​វា​ជា​អាហារ​ដ៏​ល្អ​មួយ ពីព្រោះ​ថា​ទឹកដោះគោ​យ៉ា​អួ​មាន​ផ្ទុក​វីតាមីន B១២ ដែល​ជួយ​ដល់​ជម្រុញ និង ធ្វើអោយ​ប្រព័ន្ធ​ប្រសាទ​រឹងមាំ និង អាច​ជួយ​អោយ​អ្នក​កាត់បន្ថយ​ស្ត្រេសបាន​។​

២.​ជី​អង្កាម​
​ដោយយោង​តាម​ការសិក្សា​ពី​បុរាណ ជី​អង្កាម​មាន​ឥទ្ធិពល ធ្វើអោយ​ចរន្តឈាម​រត់​ក្នុង​រាងកាយ មាន​ភាពល្អប្រសើរ​ឡើង និង ធ្វើអោយ​សាច់ដុំ​រឹងមាំ​បាន​ផងដែរ ។​

៣.​ស្រូវ​សាឡី​
​គុណសម្បត្តិ​របស់​វា គឺ​វា​អាច​ជួយ​យក​ចេញ​នូវ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ចេញ​ពី​ស​សៃ​អាទែ​បេះដូង​។ កម្រិត​ជាតិ​អាស៊ីត​ត្រី អូ​មេហ្គា​៣ គឺ​អាច​ជួយ​រក្សា​ចង្វាក់​បេះដូង អោយ​នៅ​ថេរ​បាន ។​

៤. ផ្លែ​ទំពាំងបាយជូរ​ក្រៀម​
​វា​ល្អ​សម្រាប់​សុខភាព​អ្នក ដោយសារតែ​ទំពាំងបាយជូរ​ក្រៀម​មាន​កម្រិត​សូ​ដ្យូ​មទៀត និង ផ្ទុក​ប៉ូ​តា​ស្យូម ខ្ពស់​។ កត្តា​នេះ​ហើយ ដែល​ធ្វើអោយ​បេះដូង​អ្នកមាន​សុខភាព​ល្អ​បាន ។​

៥. ត្រី​
​អាស៊ីត​ខ្លាញ់ត្រី​អូ​មេហ្គា​៣ គឺ​ពិតជា​ល្អ​ចំពោះ​សុខភាព​បេះដូង ពីព្រោះ​វា​មាន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល​ល្អ ។ ពពួក​ត្រី​សមុទ្រ​ដូចជា ធូ​ណា​, សាល់​ម៉ុង គឺ​ពិតជា​ល្អ​ចំពោះ​អ្នក​ពីព្រោះ​វា​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ អូ​មេហ្គា ៣ ។​

៦. ផ្លែ​ចេក​
​វា​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូម ដែលជា សា​ធារ​ជាតិ​ចិញ្ចឹម​ដ៏​សំខាន់​ចំពោះ ទំនាក់ទំនង​រវាង បេះដូង​និង​ខួរក្បាល​។ ដូច្នេះ ផ្លែ​ចេក​ត្រូវបាន​ចាត់ទុកជា ផ្លែឈើ​ម្យ៉ាង​ដ៏​ល្អ ក្នុង​ការរក្សា​កម្រិត​ចង្វាក់បេះដូង​អ្នក អោយ​ល្អ​បាន ។​

៧. ខ្ទឹម​ស​
​ខ្ទឹម​ស គឺ​អាច​យក​ចេញ​នូវ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​ចេញពី​រាងកាយ ហើយ​វា​ក៏​អាច​បញ្ឈប់​សកម្មភាព របស់​រ៉ាឌីកាល់​សេរី ក្នុងការ​បំផ្លាញ​ដល់​សុខភាព​បេះដូង​បាន​ផង​ដែរ ។

៨.​អំបិល​
​ចង្វាក់បេះដូង​ញាប់​មិន​ត្រឹមតែ ជា​បញ្ហា​ចំពោះ​សុខភាព​អ្នកនោះ​ទេ កាល​បើ​បេះដូង​អ្នកដើរ​យឺត​ពេក នោះ​វា​ក៏​ចោទ​ជា​បញ្ហា​ដល់​អ្នក បាន​ដូចគ្នា​ដែរ​។ ការបន្ថែម​អាហារ ដែល​មាន​ជាតិ​ប្រៃ​បន្តិច ទៅ​ក្នុង​របប​អាហារ ប្រចាំថ្ងៃ​របស់​អ្នក ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ផងដែរ ។​

៩. តៅ​ហ៊ូ​
​វា​ត្រូវ​បាន​គេ​ធ្វើ​ចេញពី សណ្តែកសៀង ។​វា​មិន​ត្រឹមតែ​មិន​មាន​ផ្ទុក​នូវ កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​នោះទេ វា​ថែមទាំង សម្បូរ​នូវ​ជាតិ​កាល់ស្យូម ដែល​ជួយ​ធ្វើអោយ​ចង្វាក់បេះដូង​អ្នក ដើរ​បាន​ត្រឹមត្រូវ​ដែរ​។​

១០. សណ្តែកដី​
​សណ្តែកដី គឺ​មាន​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ mono –saturated  ដែល​ល្អ​ក្នុង​ការជួយ​បង្ការ​បេះដូង​អ្នក ពី​ការ​គាំង និង ធ្វើ​អោយ​បេះ​ដូង​មាន​ជាតិ​រំអិល​បានល្អ ៕
អាហារ​ទាំងអស់​របស់​អ្នក​អាច​នឹង​ថយ​ចុះ​ម្តង​បន្តិចៗ​នៅពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​។ អំឡុង​ពេល​ការ​ហាត់ប្រាណ​ខ្លាំង​, វា​អាច​ទៅរួច​ដែល​អ្នក​កំពុងតែ​មិន​ញ៉ាំ​កាឡូរី​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​បង្គ្រប់​នូវ​កម្លាំង​ដែល​អ្នក​បាន​កំពុង​ដុត​។ រោគ​សញ្ញា​មួយ​ដែល​អ្នក​កំពុងតែ​ខ្វះ​កាឡូរី គឺ​ការ​ស្រក​ទម្ងន់​។​
​អំឡុង​ពេល​ហ្វឹកហាត់​, វា​ជា​រឿង​សំខាន់​ដើម្បី​ញ៉ាំ​អាហារ​អោយមាន​ស្ថេរភាព និង​សូម​កុំ​រំលង​អាហារ​ណាមួយ​អោយសោះ​ដើម្បី​ធានា​ថា​អ្នក​កំពុងតែ​មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ និង​រក្សា​កម្លាំង​របស់​អ្នក និង​ជៀសវាង​ការ​អស់កម្លាំង​។​
​អាហារ​មុននឹង​ការធ្វើ​លំ​ហាត់ប្រាណ ឬ​អាហារសម្រន់ នឹង​មាន​ជាតិ​ស្ករ​ច្រើន​, ជាតិ​ប្រូតេអ៊ីន​មួយចំនួន និង​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​តិច​។ ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​ជា​សារធាតុ​សំខាន់​នៃ​លំនឹង​នៃ​អាហារ ប៉ុន្តែ​វា​អាច​នាំអោយ​មាន​ការ​ហើម​ពោះ និង​ឈឺក្រពះ​អំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ​។ សូម​សាកល្បង​ញ៉ាំ​សាំង​វ៉ិ​ចជាមួយនឹង​ផ្លែ​ឈើ​ដែល​អ្នក​ចូលចិត្ត​។ ជាតិ​ស្ករ​នឹង​ជួយ​អោយ​អ្នក​មាន​ថាមពល​ភ្លាមៗ និង​ជាតិ​ប្រូតេអ៊ីន​នឹង​ផ្តល់​អោយ​អ្នក​នៅ​ថាមពល​នៅពេល​បន្ទាន់​។​​មិន​ថា​អាហារ​បែបណា​នោះ​ទេ​មុន​ធ្វើ​លំ​ហាត់ប្រាណ​, សូម​ចាំ​ថា ធ្វើអោយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​មុន​, អំឡុងពេល និង​ក្រោយ​ការធ្វើ​លំ​ហាត់ប្រាណ​របស់​អ្នក​។​
​ជា​ការពិត​ណាស់​, ការ​អស់កម្លាំង​ក្រោយ​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ជា​សញ្ញា​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​។ មនុស្ស​វ័យ​ជំទង់​ភាគច្រើន​ត្រូវកា​រគេង​យ៉ាងហោចណាស់​៨ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​៕
Older Posts Home
  • Recent Posts
  • Feature Posts
  • Comments

ព័ត៌មានពេញនិយម

  • Google ត្រៀម ៥០០លាន​ដុល្លារ​ជំរុញ​ទីផ្សារ X Phone បង្ក្រាប Apple និង Samsung
  • ស្ត្រី​ទទួលបាន​ចំណុចកំពូល​ពេល​រួមភេទ​ដូច​ម្តេចទៅ​?
  • iPhone តំលៃ​ទាប ត្រូវបាន​បញ្ជាក់ថា​មានឈ្មោះ iPhone 5C, បង្ហាញខ្លួន​ជាមួយ iPhone 5S, តំលៃ ៣៥០​ដុល្លារ​
  • ស្លាប់១ របួស​៣​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍២កន្លែង​ផ្សេង​គ្នា​ក្នុង​យប់​តែមួយ
  • តើវិធីរួមភេទបែប ណាខ្លះដែលល្អសម្រាប់ មនុស្សធាត់ ?
  • ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​លោត​ទឹក​​ជួយ​គេ​​បែរជា​លង់​​ស្លាប់​ខ្លួន​ឯង

បច្ចេកវិទ្យា

ស្វែងរកព័ត៌មានតាមប្រតិទិន

  • August (26)
  • July (18)

Labels

  • feature (5)
  • កម្ពុជាអច្ឆរិយៈ (1)
  • កីឡាជាតិ (3)
  • កីឡាអន្ដរជាតិ (3)
  • គុណសម្បត្តិ បន្លែ-ផ្លែឈើ (2)
  • គ្រោះថ្នាក់ចរាចរណ៍ (3)
  • ជីវិតកម្សាន្ដ (5)
  • ជុំវិញ ពិភពលោក (2)
  • ដំណើរកម្សាន្ដ (3)
  • បច្ចេកវិទ្យា (5)
  • បច្ចេកវិទ្យាថ្មីៗ (4)
  • ប្លែក ! ប្លែក ! (1)
  • ព័ត៌មានកម្ពុជា (12)
  • ព័ត៌មានកីឡា (6)
  • ព័ត៌មានវិទ្យា កម្ពុជា (1)
  • ពិភពលោក (7)
  • ព្រឹត្តិការណ៍សំខាន់ៗ (5)
  • សង្គមសិល្បៈ (3)
  • សង្គមសិល្បៈខ្មែរ (1)
  • សន្ដិសុខសង្គម (9)
  • សុខភាព (6)
  • សុខភាពទូទៅ (1)
  • សុខភាពផ្លូវភេទ (3)

កម្ពុជាអច្ឆរិយៈ

ជុំវិញ ពិភពលោក

Catwidget3

Catwidget4

គេហទំព័រសារព័ត៌មាន ខ្មែរស៊ីអូ © 2011. All rights reserved. Designed by SpicyTricks