ព្រឹត្តិការណ៍ប្រដាល់ដែលឧបត្ថម្ភដោយស្រាបៀរកម្ពុជាដែលគេប្រសិទ្ធិនាមថា Khmer Fighter លើសង្វៀនបាយ័ន Arena នាយប់ថ្ងៃទី២៦កក្កដាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាអ៊ុង វីរៈក្លឹបទ័ពឆ័ត្រយោង៩១១ បានផ្ដួលអ្នកប្រដាល់ជនជាតិបារាំង Sebastien Billard នៅទឹកទី ៤ ។
ការប្រកួតនៅទឹកទី ១ ទោះបីស្ថានភាពប្រហាក់ប្រហែលគ្នាក៏ពិតមែន តែចាប់ពីទឹកទី ២ ទៅវីរៈហាក់ដូចជាដឹងពីចំណុចខ្សោយរបស់ Sebastien Billars នោះគេព្យាយាមវាយប្រហារជើងក្រោមអ្នកប្រដាល់ជនជាតិបារាំងរូបនេះ ។ Sebastien មានបញ្ហាជើងតាំងពីដើមទឹកទី ៣ ម្ល៉េះតែគេហាក់ដូចជាខិតខំតស៊ូធ្វើដូចជាគ្មានបញ្ហាអ្វី ។ មកដល់ទឹកទី ៤ វីរៈទាត់មួយជើងយ៉ាងខ្លាំងលើឆ្វេងរបស់ Sebastien ធ្វើឲ្យអ្នកប្រដាល់បារាំងរូបនេះមិនអាចបន្តការប្រកួតបានទៀតហើយ ចុះចាញ់តែម្ដង ។
គួរបញ្ជាក់ថា កាលពីខែមុនក្នុងព្រឹត្តិការណ៍ Khmer Fighter បែបនេះអ្នកប្រដាល់បារាំងរូបនេះប្រកួតឈ្នះ អ្នកប្រដាល់កម្ពុជា ចាន់ រតនាក្លឹបខេមរខ្លាហោះដោយពិន្ទុ ។
អ្នកប្រដាល់កម្ពុជាវង្ស ណយក្លឹបកងពលតូចលេខ ៣១ ត្រូវអ្នកប្រដាល់បារាំងRaphael Bohic វាយឲ្យសន្លប់ និងមានរបួសលើចិញ្ចើមឆ្វេងនៅត្រឹមទឹកទី ២ ប៉ុណ្ណោះ ។
អ្នកប្រដាល់បារាំងរូបនេះហាក់ដូចជាមិនញញើតនឹងអ្នកប្រដាល់វង្ស ណយតាំងពីដើមទឹកទី ១ ម្ល៉េះទោះបី វង្ស ណយនាំអាទិ៍លេងកែងមុនតាំងពីទឹកទី ១ ក៏ដោយក៏គេហាក់ដូចជាមិនរាថយ ឬ ញញើតនឹងកែងអ្នកប្រដាល់កម្ពុជារូបនេះឡើយ ។
នៅទឹកទី ២ ពួកគេចាប់ផ្ដើមលេងកែងប្ដូរគ្នាទៅវិញទៅមកដោយគ្មានញញើតតែកែង Raphael Bohic វាយមានប្រសិទ្ធិភាពជាងនោះធ្វើឲ្យវង្ស ណយមានរបួសលើចិញ្ចើមឆ្វេងយ៉ាងធំ និង សន្លប់ក្រោកលែងរួចតែម្ដង ។
មួយគូទៀតនោះអ្នកប្រដាល់កម្ពុជា ឯម វុត្ថាក្លឹបរិទ្ធិពោធិ៍សែនជ័យប្រើពេលតែ ២ ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់បារាំង Simone ឲ្យបោះបង់ចោលការប្រកួត ។
វុត្ថាមានប្រៀបលើ Simone តាំងពីដើមទឹកទី ១ ម្ល៉េះហើយនៅទឹកទី ២ក្នុងខណៈដែលពួកគេកៀកគ្នាជាប់នោះ វុត្ថាអុកមួយជង្គង់ចំភ្លៅ Simone ធ្វើឲ្យ Simone ចុករមួលបន្តការប្រកួតទៀតលែងកើត ។

ឯកឧត្ដម
វ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឲ្យដឹងថា
សំណើដ៏សំខាន់ខាងលើបានបញ្ជូនទៅ UNESCO ជាង៣ខែមកហើយ។
ថ្វីបើកិច្ចប្រជុំលើកទី ៣៧របស់គណៈកម្មាធិការបេតិកភណ្ឌ
បានធ្វើឡើងនៅរាជធានីភ្នំពេញរយៈពេល១០ថ្ងៃ
កាលថ្ងៃទី១៧ដល់២៧មិថុនាខែមុន
ក្នុងឋានៈកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះក៏ពិតមែន
តែការឆ្លើយតបលើសំណើដាក់បញ្ចូលក្បាច់គុន ល្បុក្កតោ
មិនទាន់ត្រូវបានវាយតម្លៃ
និងឆ្លើយតបនៅឡើយ។ ឯកឧត្ដម វ៉ាត់ ចំរើន
ឯកឧត្ដម វ៉ាត់ ចំរើន បន្តលម្អិតថា
សំណើដ៏មានប្រយោជន៍សម្រាប់កម្ពុជា
នឹងសម្រេចចេញជាលទ្ធផលនៅកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌ
ឆ្នាំក្រោយ។ លោកថា ការអនុម័តរបស់ UNESCO
ត្រូវពឹងផ្អែកលើការសហការជាមួយសមាគមកីឡាយុទ្ធសិល្ប៍
ពិភពលោក (World Martial Arts Union) មានមូលដ្ឋាននៅទីក្រុង Chung
Ju ប្រទេសកូរ៉េខាងត្បូង ដែលមានឯកទេសជំនាញគ្រប់គ្រង
និងវាយតម្លៃលើកីឡាក្បាច់គុនទាំងអស់។
“នៅថ្ងៃទី៥កញ្ញាខាងមុខនេះ
ខ្ញុំនឹងឡើងទៅកូរ៉េដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់សមាគម
យុទ្ធសិល្ប៍ពិភពលោក
ដែលមានតំណាងកីឡាយុទ្ធសិល្ប៍មកពីប្រទេសផ្សេងៗ។
យើងបានជួបពិភាក្សាជាមួយគេប៉ុន្មានដងហើយ
ហើយស្ថានភាពគឺល្អប្រសើរច្រើន។ យើងនឹងជំរុញ
ហើយអ្វីៗនឹងឲ្យតម្រុយកាន់តែច្បាស់ក្រោយការប្រជុំមួយ
នេះ”។ ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែម។
ប្រភពដដែលលើកឡើងថា
ជារឿងល្អដល់ប្រជាជនកម្ពុជាទាំងមូល
ប្រសិនបើការព្យាយាមដាក់ល្បុក្កតោឲ្យចូលជាអមតៈក្នុងបញ្ជី
UNESCO បានសម្រេច។ លោកថា ល្បុក្កតោ ជាក្បាច់គុនកេរដំណែល
ដែលមានតម្លៃគ្រប់គ្រាន់ក្នុងការបង្ហាញពីអត្តសញ្ញាណ វប្បធម៌
និងជីវភាពនៃការរស់នៅ នាសម័យដើមរបស់បុព្វបុរសខ្មែរ។
ការស្នើរក្សាល្បុក្កតោទៅក្នុង
បញ្ជីរបស់ UNESCO
គឺជាជំហានចុងក្រោយដ៏ចាំបាច់ណាស់ដើម្បីអភិរក្ស
និងផ្សព្វផ្សាយឲ្យនៅគង់វង្សយូរអង្វែងដល់មរតកអាយុច្រើនទសវត្ស
របស់ជាតិខ្មែរ។ ឯកឧត្ដម វ៉ាត់ ចំរើន ពន្យល់បន្ត៖
“នេះជាការប្រឹងប្រែងគាស់កកាយ ឲ្យប្រជាជនខ្មែរ ស្រលាញ់ និងរួបរួមគ្នាអភិរក្ស
មរតកមានតម្លៃរបស់ដូនតាយើង។ ក្រោយពេលសំណើបានសម្រេច
យើងនឹងប្រឹងបញ្ជ្រាប ល្បុក្កតោ ទៅកាន់ពិភពលោកឲ្យកាន់តែទូលាយ
ពិសេសតំបន់អាស៊ាន ដើម្បីសម្រេចគោលដៅដាក់ ល្បុក្ដតោ
ជាវិញ្ញាសាមួយនៅ ស៊ីហ្គេម២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ”។
ល្បុក្កតោ
បានទទួលជោគជ័យក្នុងការចូលជាសមាជិកនៃ
សមាគមកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Arts Union)
នៅទីក្រុង Chung Ju ប្រទេសកូរ៉េខាងត្បូង
កាលថ្ងៃទី១៨ឧសភា២០០៩។ ដោយឡែកកិច្ចប្រជុំ
គណៈកម្មាធិការបេតិកភណ្ឌ របស់ UNESCO លើកទី៣៨នឹងរៀបចំនៅប្រទេស
កាតារ ឆ្នាំក្រោយ ហើយអ្នកជំនាញរំពឹងថាលទ្ធផលនៃការដាក់
ល្បុក្កតោ
ទៅក្នុងបញ្ជីរបស់អង្គការមួយនេះទៅជាបែបណានឹងដឹងច្បាស់ពេល
នោះ៕
ក្រុមអ្នកហាត់ក្បាច់គុន ល្បុក្កតោ
ប្រភព ៖ Sabay
រាជធានីភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេ
ដែលការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិរវាងកីឡាករជ័យ កុសល
និងកីឡាករបរទេសនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥
បានទទួលការរិះគន់ ។
ភាពចម្រូងចម្រាសនោះកើតឡើងបន្ទាប់ពីការកំណត់លទ្ធផលហាក់ផ្ដល់
ភាពលម្អៀងដល់កីឡាកររូបនេះឲ្យឈ្នះ ឬឲ្យស្មើជាប្រចាំ
ដោយសូម្បីតែក្នុងពេលប្រកួត គេឃើញ ជ័យ កុសល
មានសន្ទុះចាញ់ប្រៀបកីឡាករបរទេសក៏ដោយ ។
ជាក់ស្តែងការប្រកួតជាលក្ខណៈអន្តរជាតិរវាង
កីឡាករជ័យ កុសល និងកីឡាករបារាំង Sebasten កាលពីថ្ងៃព្រហស្បតិ៍ទី១៨
កក្កដា នៅសង្វៀន Beeline Arena ជ្រោយចង្វា
បានទទួលការរិះគន់ស្រដៀងនឹងពេលមុនទៀតហើយ
ដែលការរិះគន់នេះត្រូវគេកត់សម្គាល់ថា
កើតមានឡើងស្ទើរតែគ្រប់ការប្រកួតជាលក្ខណៈអន្តរជាតិទាំងអស់
ដែល ជ័យ កុសល មានមុខឡើងប្រកួតនៅប៉ុស្ដិ៍លេខ៥នោះតែម្ដង ។
យោងតាមការប្រកួត កីឡាករបារាំង
ត្រូវគេឃើញមានប្រៀបលើសលប់លើកីឡាករជ័យ កុសល តាំងពីទឹកទី១
ដោយមិនត្រឹមតែត្រូវកីឡាករបារាំង បំបុកដោយកណ្ដាប់ដៃ កែង
និងម៉ាត់ប៉ុណ្ណោះទេ សូម្បីតែសភាពបោកផ្តួលក៏កីឡាករជ័យ កុសល
ត្រូវគេឃើញដួលផ្ងារជើងភីងៗនៅលើរេញម្ដងជាពីរដង
ដោយកីឡាករបរទេសរូបនោះដែរ។
ប៉ុន្តែនៅពេលប្រកាសលទ្ធផល បែរជាតម្រូវឲ្យជ័យ
កុសល ឈ្នះពិន្ទុ
ដែលជាលទ្ធផលមិនអាចទទួលយកបានក្នុងចង្កោមអ្នកទស្សនាភាគច្រើន
ទាំងនៅសង្វៀនផ្ទាល់ និងនៅតាមកញ្ចក់ទូរទស្សន៍ទៅវិញ ។
មន្ត្រីផ្ដល់ពិន្ទុប្រចាំប៉ុស្ដិ៍លេខ៥បានអះអាងថា ការកំណត់នោះ
គឺដោយសារតែជ័យ កុសល
បានវាយត្រូវកន្លែងសំខាន់ៗរបស់កីឡាករបារាំងបានល្អជាងដៃគូដែល
វាយចេញច្រើនមែនប៉ុន្តែភាគច្រើន គឺមិនត្រូវចំកន្លែងគោលដៅ ។
ការលើកឡើងនេះមិនត្រូវបានអ្នកគាំទ្រទទួលយកឡើយ
ដោយសារតែកន្លងមកគេឃើញជ័យ កុសល ឡើងវ៉ៃដូចគ្នានៅប៉ុស្ដិ៍លេខ៥
ក៏ត្រូវអ្នកផ្ដល់ពិន្ទុដដែលផ្ដល់ពិន្ទុឲ្យស្មើ ឬឈ្នះពិន្ទុ
ហាក់មិនសមហេតុផលរួចទៅហើយ
បើធៀបនឹងការប្រកួតដែលកីឡាកររូបនេះធ្វើបានជាក់ស្ដែង។
ក្រុមអ្នកទស្សនានិយាយថា ជ័យ កុសល មិនខុសពីកែវ
រំចង់ នៅប៉ុស្ដិ៍បាយ័នឡើយ
គឺឲ្យតែឡើងប្រដាល់រមែងត្រូវគេដាក់ឲ្យប្រកួតជាមួយដៃគូខ្សោយ
ជាង ហើយរមែងទទួលបានលទ្ធផលឈ្នះ ឬស្មើ ដោយកម្រឲ្យចាញ់ ។
ជាក់ស្ដែងសូម្បីតែការប្រកួតជាមួយកីឡាករថៃ
កាលសង្វៀនអន្តរជាតិប៉ុស្ដិ៍លេខ៥ស្ថិតនៅស្តាតចាស់ ក៏គេឃើញជ័យ
កុសល បានត្រឹមស្មើពិន្ទុដែរ
ដោយសូម្បីកីឡាករថៃវាយគេឲ្យបែកចិញ្ចើម
និងត្រូវរបួសស្ទើរតែស៊ូមិនដល់ទឹកទី៥ ។
ទោះបីយ៉ាងណា
ក៏មានក្រុមប្រឆាំងមួយក្ដាប់តូចបានលើកឡើងថា
ការផ្ដល់លទ្ធផលឲ្យជ័យ កុសល
ឈ្នះកីឡាករបារាំងគឺជារឿងសមហេតុផលផងដែរ ដោយសំអាងថា
កីឡាករនេះបង្ហាញភាពស៊ូ
ហើយវាយបកលើកីឡាករបារាំងវិញបានចំគោលដៅល្អជាងដៃគូ ។
ចំពោះការប្រកួតរវាងកីឡាករ ChalourtLek ជនជាតិថៃ និងកីឡាករ រឿង
សោភ័ណ្ឌ គឺកីឡាករកម្ពុជាជាអ្នកឈ្នះពិន្ទុ ។
គូនេះធ្វើឲ្យមានសម្រែកហ៊ោកញ្ជ្រៀវកក្រើកសង្វៀន
ដោយសារតែពួកគេបង្ហាញភាពខ្លាំង ហើយត្រូវគេមើលឃើញថា រឿង សោភ័ណ្ឌ
សមនឹងឈ្នះពិន្ទុពិតប្រាកដ
ទើបការផ្ដល់លទ្ធផលនោះបានទទួលការអបអរសាទរ ។
គូអន្តរជាតិទី២ កីឡាករកម្ពុជា លាង ស៊ីពេជ្រ
បែរជាត្រូវសន្លប់ក្រោមដៃកីឡាករថៃ Pravit
ក្នុងទឹកទី២គួរឲ្យភ្ញាក់ផ្អើល ដោយសារតែលាង ស៊ីពេជ្រ
បណ្ដោយឲ្យកីឡាករថៃទាត់ឲ្យខូចជើងស្ដាំធ្ងន់ធ្ងរ ។
ចំពោះគូអន្តរជាតិចុងក្រោយវិញ កីឡាករកម្ពុជា អូត ភូថង
ជាអ្នកផ្ដួលកីឡាករអ៊ូសបេគីស្ថាន Iric
ដែលជាជើងខ្លាំងម្នាក់ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ដោយគ្មាន
ការតវ៉ា ។ គូនេះ ហាក់មិនសូវទាក់ទាញប៉ុន្មានទេ
ដោយសារតែពួកគេប្រកួតមិនទាន់បានប៉ុន្មានផងក៏ដឹងចាញ់ឈ្នះ ៕
ប្រភព ៖ កោះសន្ដិភាព